អាជ្ញាធរ​ខេត្ត​កំពត ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២​ធ្នូ​ឆ្នាំ​២០១៧

(​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​អង្គារ ២​កើត ខែ​បុស្ស ឆ្នាំ​រកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​ធ្នូ គ​.​ស ២០១៧ អាជ្ញាធរ​ខេត្ត​កំពត បាន​ប្រារព្ធ​ពិធី អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២ ធ្នូ ២០១៧ ក្រោម​អធិបតីភាព​លោក ចាន់ ចេស្ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​

ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពត ដោយ  មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​និង មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ព្រម​ទាំង​សិស្ស​និស្សិត​យុវជន​កាយ​រិទ្ធ​-​យុវជន​កាកបាទក្រហម​និង​យុវជន​(​ស​.​ស​.​យ​.​ក​) ប្រមាណ​ជិត​៣០០​នាក់​។​

​លោកស្រី យូ សុគន្ធ​អភិ​បា​រង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត​ក៏​បាន​មានមតិ​ស្វាគមន៍​បញ្ជាក់​ឲ្យដឹង​ពី​ស្ថានភាព​បទល្មើ​សកា​រ​ជួញដូ​រម​នុស្ស និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​នៅ​ទូទាំង​ខេត្ត​កំពត​ពុំមាន​អ្វី​កើតឡើង​គួរឲ្យ​កត់់សំគាល់​នោះឡើយ  ដោយ​បញ្ហា​ទាំងនេះ ក៏​មាន​ការគ្រប់គ្រង ទប់ស្កាត់​និង​បង្ក្រាប​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​ផងដែរ​។​

​លោក ចាន់ ចេស្ដា អភិបាលខេត្ត បានបញ្ជាក់​ថា​៖​ការរៀបចំ​ទិវា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នាពេលនេះ​គឺ ជា​យុទ្ធនាការ​ដ៏​ធំ​មួយ​ដែល​រាជរដ្ឋាភិបាល​មាន​ឱកាស​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ​និង​ក៏​ជា​ការបង្ហាញ​យ៉ាង​ច្បាស់​រួមគ្នា​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​ក៏ដូចជា​សហគមន៍ អំពី​ការយកចិត្តទុកដាក់​ខ្ពស់​នូវ​ការប្ដេជ្ញាចិត្ត​ដ៏​មុះមុត​ជូន​ជនរួមជាតិ និង​សហគម​អន្តរជាតិ​អំពី​ឆន្ទៈ​និង​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងឡាយ​ក្នុង​ការគោរព​សិទ្ធិមនុស្ស ការ ការពារ​សុវត្ថិភាព និង​សន្តិសុខ​ប្រជាពលរដ្ឋ​ពី​ការរំលោភបំពាន​គ្រប់​រូបភាព​។
​លោក អភិបាលខេត្ត បាន​បន្ត​ឲ្យដឹង​ទៀតថា​៖ បទល្មើស​ជួញដូរ​មនុស្ស​គឺ​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​
​ដែល​កាន់់តែ​ស្រួចស្រាល់​និង​គ្រោះថ្នាក់​បំផុត​ដល់​មនុស្ស​ជាតិ​។ ជាពិសេស​ក្នុង​ចំណោម​ពលករ​ទេ​សន្ត​ប្រវេសន៍ ដែល​បាន​ចាកចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស និង​ជនភៀសខ្លួន​ទាំង​ក្មេង​ចាស់ ប្រុស​ស្រី​ដោយ​មិន​រើសមុខ​។ ទាំងនេះ​គឺ​ផ្ដើមចេញ​ពី​ជនល្មើស​កាន់តែ​ប្រហើ​ន មាន​ល្បិច​កាន់តែ​ខ្ពស់់ មាន​ប្រព័ន្ធ​ទំនាក់ទំនង​កាន់តែ​ទំនើប​បណ្ដាញ​ប្រទាក់ក្រឡា ស្មុគស្មាញ ឆ្លងដែន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ បង្ក​ភាពលំបាក​ដល់​សមត្ថកិច្ច​និង​រដ្ឋាភិបាល នៃ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​នានា​ក្នុង​ការបង្ក្រាប​និង​ផ្ដន្ទាទោស​ជនល្មើស​ឲ្យមាន​ប្រសិទ្ធភាព​។​

​តែ​ទោះ​បី​យ៉ាង​នេះ​ក្ដី រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំរ​បស់់​សម្តេច​តេជោ ហ៊ុន​សែន និង​មាន​ការដឹកនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​សំណាក់​សម្ដេច​ក្រឡាហោម ស ខេង ប្រធាន​គណៈកម្មាធិការ​ជាតិ​គឺ​មិន​បាន​ព្រងើយកន្តើយ​ឡើយ​។ ដោយ​បាន​រិះរក​គ្រប់​វិធានការ និង​វិធីសាស្ត្រ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ពី​បទល្មើស​ដ៏​ស្មុគ្រស្មាញ​នេះ​។​

​លោក អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​អង្គពិធី​ទាំងមូល ពិសេស​ក្មួយៗ​ដែល​ជា​យុវជន មន្ត្រី​គ្រប់​លំដាប់ថ្នាក់​និង​ដៃគូ​ពាក់់ព័ន្ធ​ទាំងអស់ បន្ត​រួម​គ្នា​អនុវត្ត​សកម្មភាព​ព្រមៗ​គ្នា ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ការពារ​មនុស្ស​គ្រប់​រូបភាព​ពី​អំពើ​ជួញដូរ​មនុស្ស​។​

​ពិធី​នេះ​ក៏​មាន​ការ​បង្ហោះ​ប៉េងប៉ោង​ជា​និមិត្តរូប​និង​ការ​បញ្ចាំង​ស្លា​យ បង្ហាញ​អំពី​សកម្មភាព​រាជរដ្ឋាភិបាល​ក្នុង​ការរួម​គ្នា​យកចិត្ត​ទុកដាក់់​ដើម្បី​ទប់ស្កាត់់​និង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ផងដែរ​៕
​ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!