បុរស​អនាថា​ម្នាក់​ដេក​ស្លាប់​នៅ​ក្រោមផ្ទះ​អ្នកស្រុក​ត្រូវបាន​អាជ្ញាធរ​យក​ទៅ​បូជា​នៅ​ក្នុង​វត្ត​បា​លិលេ​យ្យ​ក្រុង​ប៉ោយ​ប៉ែត​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​ប្រជាពលរដ្ឋ​ប្រទះឃើញ​បុរស​អនាថា​ម្នាក់​បាន​ដេកស្លាប់​នៅ​ក្រោមផ្ទះ​អ្នកស្រុក​ទាំងយប់ លុះ​ព្រឹក​ឡើង​ទើប​ដឹងថា​ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ​។​ក្រោយមក​ក្រុម​អាជ្ញាធរ​ភូមិ​និង​អ្នកស្រុក​បាន​ដើរ​រៃ​លុយ​គ្នា​ដើម្បី​យក​សព​ទៅ​បូជា​នៅក្នុង​វត្ត​រួច​ផ្តាំផ្ញើ​និង​អាចារ្យ​ភ្លុក ឱ្យ​ទុក​ធាតុ​នៅក្នុង​វត្ត​ក្រែង​មាន​សាច់ញាតិ​មក​ទទួលយក​ទៅ​ស្រុកកំណើត​វិញ​។​

​ជាមួយគ្នា​នោះ​ដែរ គេ​បាន​សង្គេត​ឃើញ​លោក​មេភូមិ​និង​ប្រជា​ការពារ​ភូមិ ជាមួយ​អ្នក​ស្រុក​មួយចំនួន បាន​ដឹក​សព​បុរស​អនាថា​នោះ​តាមរឺ​ម៉កក​ង់​បី​សំដៅ​មក​ទី​ប៉ាឆា​វត្ត​បា​លិលេ​យ្យ​ក្រុង​ប៉ោយប៉ែ​ត​ដើម្បី​បូជា​តែម្តង​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​អ៊េង ភារុណ ដែល​ជា​អនុ​ភូមិ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ លឿម រដ្ឋា (​ហៅ​គក់​) ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​តែ​ជនរងគ្រោះ​ធ្លាប់​មាន​បងប្អូន​នៅ​ភ្នំពេញ ហើយ​មក​រស់នៅ​ក្នុង​ង​ភូមិ​ខាងលើ​ម្តងម្កាល​តែប៉ុណ្ណោះ តែ​ភាគច្រើន​គាត់​ទៅ​ធ្វើការ​នៅ​ថៃ​រួច​មក​ពី​ថៃ​មក​រស់នៅ​ក្រោម​ផ្ទះ​អ្នកស្រុក​ជា​ប្រចាំ នៅ​ទី​នេះ​តែម្តង​បើទោះជា​ដេញ​ឱ្យ​ចេញពី​ភូមិ​ក៏​គេ​មិន​ចេញ​ដែរ​។​

​លោក​អនុ​ភូមិ​បន្តទៀតថា​៖ បុរស​នេះ​មាន​អា​ការៈកើត​ទាច​ទឹក​ហើយ​ផឹកស្រា​រាល់ថ្ងៃ​ទៀត​ផង លុះ​មកដល់​ថ្ងៃកើតហេតុ នា​ពេល​យប់​ថ្ងៃ​ទី​១៧​ម្សិលមិញ​នេះ​បុរស​រូប​នោះ​បាន​ស្លាប់​ដោយ​មិន​ដឹង​ខ្លួន​នៅលើ​អង្រឹង​រឹង​ស្តូក​បាត់ទៅហើយ​។​

​លោក​អនុ​ភូមិ​ខាងលើ​បាន​សំណូមពរ​ដល់​បងប្អូន​ណា ដែល​មាន​ឈ្មោះ​សាច់ញាតិ​ខាងលើ​សូម​ទាក់ទង​តាមរយៈ​មេ​ភូមិ​ខាងលើ​ដើម្បី​មក​ទទួល​ធាតុ​សព​នៅ​ក្នុង​វត្ត​បា​លិលេ​យ្យ​ក្រុង​ប៉ោយប៉ែត​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 7411 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.