​ចាប់​អា​ជី​កម្ម​សត្វព្រៃ​លើ​ទីផ្សារ​រាប់សិប​គី​ឡូ​

ខេត្ត​ស្ទឹងត្រែង ៖ ទីតាំង​លក់​សាច់​សត្វព្រៃ​មួយ​កន្លែង​នៅ​ផ្សារ​ស្ទឹងត្រែង​រង​ការបង្ក្រាប​ដោយ​កម្លាំង​ប៉េអឹម​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៩​ខែ​ធ្នូ​ឆ្នាំ​២០១៧​។​

​ប្រភព​អោយ​ដឹងថា​ការបង្ក្រាប​រឹបអូស​ ​សាច់​សត្វព្រៃ​និង​សត្វព្រៃ​រស់​ល្មើស​ ​ច្បាប់​ខាង​លើ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ដឹកនាំ​ដោយ​លោក​អៀង វ៉ាន់ឌី​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ដោយ​មាន​ការចូលរួម​សម្របសម្រួល​ពិនិត្យ​លោក​ព្រះរាជ​អ្ញារ​ង​អម​សាលាដំបូង​ខេត្ត​រួម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​អោយដឹង​ថា​ស្ថិត​ ​ក្នុង​សកម្មភាព​ចុះ​បង្ក្រាប​ទីតាំង​លក់​សត្វព្រៃ​ខុស​ច្បាប់​ខាង​លើ​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ម្ចាស់​ទីតាំង​មានឈ្មោះ​ហួត តារា ភេទ​ប្រុស​អាយុ​ ៣០​ឆ្នាំ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​រាជានុកូល​សង្កាត់​ស្ទឹង​ត្រែងក្រុង​ស្ទឹងត្រែង​។​

​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុង​ស្ទឹងត្រែង​ អោយដឹងថា​វត្ថុតាង​ចាប់​យក​ដោយ​កម្លាំង​កង​រាជ​អាវុធហត្ថ​រួម​មាន​សាច់​ជ្រូកព្រៃ​ចំនួន​៤៥​គីឡូក្រាម​អណ្តើក​ចំនួន​៣​ក្បាល​ទម្ងន់​១៥​គីឡូក្រាម​ក្រពះ​ប្រម៉ា​ក្រៀម​ចំនួន​៣​សត្វរ​ញី​រស់​ចំនួន​៥​ក្បាលសត្វ​ត្រកួត​រស់​ចំនួន​៣​ក្បាល​ទម្ងន់​១៦​គីឡូក្រាម​។​

​ក្រោយ​ធ្វើ​កំណត់ហេតុ​រួម​កម្លាំង​កង​រាជ​អា​
​វុ​អធ​ហត្ថ​បានប្រគល់​វត្ថុតាង​ល្មើសច្បាប់​ទៅអោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បន្ត​នីតិវិធី​។​ជាក់ស្តែង​សត្វព្រៃ​រស់​ត្រូវបាន​នាំ​ទៅ​សង្គ្រោះ​នៅ​តំបន់​មាន​សុ​វត្តិភាព​ចំណែក​សាច់​ព្រៃ​ត្រូវ​ដុត​កម្ទេច​ចោល​នៅ​បរិវេណ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​៕

 

Filed in: ខេត្តស្ទឹងត្រែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.