រូបសំណាក់​ប្រាសាទ​កំពូល​បី​នៅ​ច្រកទ្វា​អន្តរជាតិ​កំពុង​ត្រៀម​រុះរើ​ទៅ​ដាក់​នៅ​រង្វង់​មូល​នាពេល​ខាងមុខ​នេះ​

ខេត្ត​បន្ទាយមានជ័យ ៖ រូបសំណាក់​ប្រាសាទ​កំពូល​បី​នៅ​ចំ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ សព្វថ្ងៃ​នេះ​ត្រូវបាន​ក្រសួងមហាផ្ទៃ​ឯកភាព​សម្រេច​រុះរើ​ដកចេញ​ពី​កន្លែងចាស់​មក​ដាក់​លើ​ទីតាំង​ថ្មី ពោល​គឺ​នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត​នាពេល​ខាងមុខ​នេះ​ហើយ​។ ពីព្រោះ​នៅ​ចំណុច​ប្រាសាទ​ចាស់​នោះ​គឺ​គេ​ត្រូវ​អភិវឌ្ឍន៍ នៅ​ទៅ​ស្នាក់ការ​ថ្មី​ជាច្រើន​កន្លែង​ដើម្បី​បំរើ​ការងារ​ដល់​ទេសចរណ៍​ជា​បន្ត​ទៀត​។​

​ថ្លែង​ក្នុង​កម្មវិធី​ផ្ទេរ​ភារកិច្ច​ជូន​ដល់​អស់លោក​ប្រធាន​និង​អនុប្រធាន​គណៈបក្ស​ប្រជាជន​ថ្មី​ក្រុង​ប៉ោយប៉ែ​ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ នៅ​សាលា​ប្រជុំ​គណៈបក្ស​ក្រុង​តែម្តង​ឯកឧត្តម​សួន បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈបក្ស​ប្រជាជន​ខេត្ត​បន្ទាយមានជ័យ​បានបញ្ជាក់​ថា​៖​រឿង​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ក្រុង របស់​លោក​អភិបាលក្រុង​ថ្មី​ដែល​ទើប​ចូល​កាន់ដំណែង​ថ្មី​នេះ គឺ​វា​មាន​ការល្អប្រសើរ​គួរ​ឱ្យ​ទទួលយក​បាន ឯកឧត្តម​សួន បវរ បាន​បន្តទៀតថា​៖​វា​ពិត​ណាស់​ហើយ​ត្រង់​ថា​ក្រុង​ប៉ោយ​ប៉ែត ជាពិសេស​គឺ​ទាំង​ច្រកទ្វារ​អន្តរជាតិ​ក្តី រង្វង់​មូលក្តី តាម​ដងផ្លូវ​ជាតិ​ក្តី​គឺ​មិន​ត្រូវ​ឱ្យមាន​ភាព​រញ៉េរញ៉ៃ​នោះទេ​។​

​ឯកឧត្តម​បញ្ជាក់ថា​៖​វា​ត្រូវ​តែ​ឱ្យមាន​ភាព​ស្រស់បំព្រង​ទាំង​អនាម័យ​ទាំង សោភ័ណភាព​ទូទៅ ជូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ដែល​ពួកគាត់​ធ្វើដំណើរ​ទៅ​មក​ឆ្លង​ច្រកទ្វារ​របស់​យើង​។​

​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​បង្ហើប​ឱ្យដឹងទៀតថា​៖​ចំពោះ​រូបសំណាក់​ក្រាំង​ប្រាសាទ​កំពូល​បី​ដែល​ជា​តំណាង​ឱ្យ​ប្រទេស​ជាតិ​យើង​នៅ​ឯ​ច្រកទ្វារ​នោះ​គឺ​ក្រសួង​មហាផ្ទៃ បានសម្រេច​រុះរ​រើចេញ ដោយ​យកមក​ដាក់​នៅ​រង្វង់​មូល​វិញ​នាពេល​ខាងមុខ​នេះ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 7417 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.