អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ចាប់ស្ទូយ​រថយន្ត​ចាប់​ម៉យបែប​អនាធិបតេយ្យ​នៅ​ចំណុច​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​ដែល​ថ្គើ​ន​និង​បទ​បញ្ជា​លោក​អភិបាលក្រុង

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ដែល​ដឹង​នាំ​ដោយ​លោក​សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែ​ត​ថ្មី បាន​ចុះ​ចាប់​ស្ទូច រថយន្ត​តាក់ស៊ី​ដែល​ចត​យ៉ាង​អនាធិបតេយ្យ​នៅ​ចំណុច​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ដែល​ថ្គើ​ន​ទៅនឹង​ការណែនាំ​អបរំ​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែ​ត​ថ្មី​ជា​ច្រើនលើក​ច្រើនសារ​រួចមកហើយ​ដោយ​បាន​ដាក់​បទបញ្ជា​ឱ្យ​រាល់​រថយន្ត​ទាំងអស់​ត្រូវ​រក​ចំណត​រថយន្ត​ដោយ​ខ្លួនឯង ធ្វើយ៉ាងណា​ឱ្យ​ជៀសផុត​ពី​ចំណុច​រង្វង់​មូល​នេះ​ជាហេតុ បង្ក​ឱ្យមាន​ការកកស្ទះ​និង​ប៉ះពាល់​ដល់​វិស័យ​ទេសចរ​ថែមទៀត​ផង​។​

​សូម​ជំរាប​ដែរ​ថា​៖​នៅក្នុង​នោះ​គេ​បាន​សង្គេត​ឃើញ​មាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក សាន ស៊ានហូ ផ្ទាល់​តែម្តង​បាន​ចាប់​រថយន្ត​ម៉ាក ហា​យឡេន​ដឺ សេរី ០៣ ពាក់​ស្លាក​លេខ ភ្នំពេញ​-2L8326 ពណ៌​ស្ករ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ល​ត់ ចិត្ត ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។ ដែល​បុរស​ជា​ម្ចាស់​រថយន្ត​នោះ រវល់​តែ​ដេកលក់​ហើយ​ចត​រថយន្ត​ចោល​នៅ​រង្វង់​មូល ស្រាប់តែ​ត្រូវ​ចៅហ្វាយក្រុង​បញ្ជា​ឱ្យ​យក​ឡានស្ទូច​មក​ស្ទូច​យកទៅ​ដាក់​នៅ​សាលាក្រុង​តែ​ម្តង​ដើម្បី​ជា​ការប្រមាន​ដល់​អ្នក​ផ្សេង​ទៀត​។​

​គួរ​រំលឹក​ដែរ​ថា ៖ តាម​ការ​ឱ្យ​ដឹង​ពី​លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែ​ត​ថ្មី​ដែល​លោក​បាន​អះអាងថា​៖​លោក​ទុក​រយៈពេល​ត្រឹម​ថ្ងៃ​ទី​១៧​គឺ​ការរៀបចំ​សណ្តាប់ធ្នាប់​ពី​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​ទៅ​ដល់​ផ្សារកណ្តាល​ទាំង​សងខាង​ផ្លូវ​ជាតិ​លេខ​៥ ឱ្យ​រួច​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ​ដោយ​ខានមិនបាន​។​
លោក​បាន​បន្តទៀតថា​៖​ការចាប់ផ្តើម​អនុវត្ត​នោះ​គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១២​រហូតមកដល់​ថ្ងៃ​ទី​១៧​ខែ​ឆ្នាំ​ដ៏​ដែល ហើយ​បើ​បុគ្គល​ណាមួយ​រឹងទទឹង​មិន​ព្រម​អនុវត្ត​តាម​ទេ​នោះ​លោក​និង​ចាត់វិធានការ​ក្តៅគគុក​ទៅតាម​និតិ​វិធី​ច្បាប់ ដោយ​មិន​យល់យោគ​ថា​បុគ្គល​នោះ​ជានរ​ណា​នោះ​ទេ​។​

​លោក​ថា​៖​ភារកិច្ច​ទាំងអស់​នេះ​គឺ​មិន​សំដៅ​ទៅលើ​ធម៌​ក្តៅ​ឬ​ធម៌​ត្រជាក់​នោះទេ សំខាន់​ឱ្យ​ជនរួមជាតិ​ទាំងអស់​រួមសហការ​រក្សា​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​ប្រសើរ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​កំពុង​ធ្វើដំណើរ​ទៅមក​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​នេះ ទៅកាន់​តំបន់​ទេសចរ​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃនេះ​។​

​ដោយឡែក ការចាប់យក​រថយន្ត​មួយ​គ្រឿង​មក​ដាក់​នៅ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែ​ត​ដើម្បី​ឲ្យ​ម្ចាស់​ឱ្យ​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ ដោយ​មិន​អនុញ្ញាតិ​ឱ្យ​យក​រថយន្ត​ទៅ​ចាប់​ម​យ​នៅ​រង្វង់​មូល​ដូច​មុនៗ​ទៀត​នោះ​ឡើយ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.