​ជំនួប​រវាង​មេបញ្ជាការ​ភូមិភាគ​៥​កម្ពុជា​និង​មេបញ្ជាការ​ភូមិភាគ​ទី​១​ថៃ​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​

​ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែ​ត​មេបញ្ជាការ​យុទ្ធ​ភូមិភាគ​ទាំង​ពីរ​កម្ពុជា​-​ថៃ បាន​ជួប​សំណេះសំណាល​គ្នា​ក្នុង​គោលបំណង​រឹតចំណង​សាមគ្គីភាព រវាង​កងទ័ព​ទាំង​ពីរ​កម្ពុជា​-​ថៃ ឱ្យបាន​យូ​អង្វែង​ត​ទៅ​មុខ​ទៀត ជា​ពិសេស​ភាគី​ទាំងពីរ​នៅ​បន្ត​សហប្រតិបត្តិកា​រណ៍​រួម​គ្នា​លើ​ផ្នែក​ទំនាក់ទំនង​ព្រំដែន ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស​ឱ្យ​បានល្អ​បន្ថែមទៀត​។​

​ជាមួយគ្នា​នោះ​ដែរ មេបញ្ជាការ​ភូមិភាគ​ទាំង​ពីរ​កម្ពុជា​-​ថៃ​បាន​ចាប់ដៃ​គ្នា​ទៅវិញទៅមក​ក្នុង​នោះ​ភាគី​កម្ពុជា​ឯកឧត្តម ប៊ុន សេង មេបញ្ជាការ​យុទ្ធ​ភូមិភាគ​ទី​៥​ចំណែក​ខាង​ថៃ​មាន​ឧត្តមសេនីយ៍ទោ គោ កាន ស៊ីណា​កា​មេបញ្ជាការ​យុទ្ធ​ភូមិភាគ​ទី​១​ដែល​ទើប​និង​ទទួល​ដំណែង​ថ្មី ជា​មេបញ្ជាការ​យុទ្ធ​ភូមិភាគ​ទី​១ ព្រមទាំង​មាន​ការចូលរួម​មន្ត្រីគ្រោមឱវាត​ជាច្រើន​អាក់​ផងដែរ​។​ក្រោយពី​មាន​ការ​បង្ហាញមុខ​រួមគ្នា​ក្នុង​ភាព​ស្និត​ស្នាល​នៅលើ​ស្ពាន​អន្តរជាតិ​រួច​មក​ភាគី​ទាំងពីរ​បាន​ចូលរួម​ប្រជុំ​ផ្ទៃក្នុង លើ​ផ្នែក​ទំនាក់ទំនង​ព្រំដែន​រវាង​កងទ័ព​ទាំងពីរ នៅឯ​ច្រកទ្វារ​អន្តរជាតិ​ខ្លង​ឡឹ​ក​ប្រទេស​ថៃ ហើយ​ក៏​ជូន​កាដូ​អនុស្សាវរីយ៍​គ្នា​ទៅវិញទៅមក​ទៀតផង​។​

​ដោយឡែក លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ស្តីទី​បាន​ប្រាប់​អ្នកកាសែត​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ថា​៖​វា​ជា​រឿង​ធម្មតា​ទេ ដែល​ខាង​មេបញ្ជាការ​ភូមិភាគ​ទ​១​ថៃ មក​ទទួល​ដំណែង​ថ្មី​គឺ​គេ​ត្រូវតែ​មក​បង្ហាញ​មុខ នៅលើ​ស្ពាន​អន្តរជាតិ​ដើម្បី​ឱ្យ​ភាគី​ខាង​កម្ពុជា​ទទួលស្គាល់​ថា​ខ្លួន​គេ​ពិតជា​បាន​ទទួល​ដំណែង​ថ្មី​ជា​មេបញ្ជាការ​ភូមិភាគ​ទី​១​ថៃ​មែន​។​លោក​បាន​បន្តទៀតថា​៖​កាលពី​លើក​មុន​ក៏​ដូចគ្នា​អ៊ឹ​ចឹងដែរ ឱ្យតែ​ផ្លាស់​មេបញ្ជាការ​ថ្មី​ចូល​មក​កាន់ដំណែង​គឺ​គេ​ត្រូវតែ​មក​បង្ហាញ​មុខ​បែបនេះ​គឺ​វា​មិនមាន​អ្វី​ប្លែក​នោះ​ទេ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.