​បន្ទប់​អនាម័យ​នៅក្នុង​ទីស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាង​១​ខែ​ហើយ​គ្មាន​ទឹក​ប្រើប្រាស់ សមត្ថកិច្ច​ប្រចាំការ​គ្នាន​ខ្វាយខ្វល់​

ខេត្ត​បន្ទាយមានជ័យ ៖ រយះពេល​ជាង​១​ខែ​ទៅ​ហើយ ដែល​បន្ទប់​អនាម័យ​នៅក្នុង​ទីស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់​នោះ​ឡើយ បណ្តាល​ឱ្យ​ភ្ញៀវ​ជាតិ​អន្តរជាតិ​រអ៊ូ​មិន​ដាច់​ពី​មាត់​ថា​៖​ច្រកទ្វារ​អន្តរជាតិ​ទាំងមូល​បែរជា​គ្មាន​ទឹក​ប្រើ​ទៅវិញ​គួរ​ឱ្យ​ខ្មាស់​គេ​ខ្លាំង​ណាស់ តើ​បើ​មាន​របៀប​នេះ​ហើយ​ឱ្យ​ពួកគាត់​ទៅ​រក​បន្ទប់​អនាម័យ​នៅឯណា​វិញ​ទៅ​?​។​

​តាម​ការ​សង្គេត​ឃើញ​ជា​ប្រចាំ​នៅ​ខាងក្នុង​ទីស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​តែម្តង​គឺ​ពិតជា​គ្មាន​ទឹក​ប្រើប្រាស់​មែន ដោយសារ​តែ​កាលពី​មុន​លោក​អភិបាលក្រុង​ចាស់​ជា​អ្នកធានា​ចេញ​ថ្លៃ​បង់​ទឹក​ជូន​មក​ស្នាក់ការ​ច្រក​ជាប្រចាំ លុះ​មាន​ការដោះដូរ​ភារកិច្ច​អភិបាល​ចាស់​ចេញ​មក​អភិបាល​ថ្មី បែរជា​ដាច់ទឹក​រហូតមកដល់​ពេលនេះ​។​គួរ​រំលឹក​ដែរ​ថា​៖​លោក​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​សព្វថ្ងៃ​មាន​ឈ្មោះ វួ​ច អូន តែ​លោក វួ​ច អូន ត្រូវបាន​មហាជន​សម្គល់​ឃើញថា​៖​លោក​ពុំ​សូវ​នៅ​ស្នាក់​ការ​នោះ​ឡើយ​ចង់​ទៅ​ស្នាក់​ការ​គ្មាន​ភ្លើង គ្មាន​ទឹក​ឬ​កើត​មាន​ភាព​រញ៉េរញ៉ៃ​នៅលើ​ស្ពាន​អន្តរជាតិ​និង​នៅមុខ​ស្នាក់​ការ​របស់​លោក​យ៉ាងណាក៏ដោយ​ក៏​លោក​មិន​ឈឺ​ក្បាល​ដែរ​។

​មាន​ការលើកឡើង​ជា​បន្តបន្ទាប់​ពី​សំណាក់​មន្ត្រី​ប៉ូលិស​ដែល​កំពុង​ធ្វើការ​នៅ​ទីនោះ​បាន​និយាយថា​៖ មានពេលខ្លះ​ខាង​ប៉ូលិស​ចេញថ្លៃ​សំអាត​អនាម័យ​ជា​ខែ ជូន​ទៅ​កម្មករ​ជា​ប្រចាំ​ផង​ដែរ​និង​ជួយ​បង់ថ្លៃ​ភ្លើង​ជំនួស​ទីស្នាក់ការ​ទៀតផង​គេ​ថា នៅ​មាន​ពេល​ខ្លះ​បង្គន់​ស្ទះ​រាល់ថ្ងៃ​គឺ​គ្មាន​ការយកចិត្តទុកដាក់​ពី​មន្ត្រី​ស្នាក់ការ​នោះឡើយ​។​ដូច្នេះ គួរតែ​ថ្នាក់​លើរ​ក​មនុស្ស​ណា​ដែល​ចេះ​ធ្វើការ​មក​ធ្វើជា​អ្នក​គ្រប់គ្រង​ឱ្យបាន​ល្អ​ផង​ចុះ បើទោះជា​ស្នាក់ការ​ចាស់​ត្រូវ​រុះរើ​ធ្វើ​ថ្មី​ក៏ដោយ​ក៏​គួរតែ​មាន​អ្នក​មក​ប្រចាំ​ការទទួលខុសត្រូវ​ដែរ ព្រោះ​ជា​ច្រក​អន្តរជាតិ​មុខមាត់​ជាតិ​ទាំងអស់គ្នា​មិន​អាច​បោះបង់ចោ​លកា​រងា​រ​នេះ​បានទេ​។​

​ទាក់ទិន​និង​បញ្ហា​ខាងលើ​នោះ​ដែរ​លោ​កវួច អូន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​បំភ្លឺ​ប្រាប់​អ្នកកាសែត​ថា ការពិត​ទៅ​លោក​គឺជា​មនុស្ស​មក​ទទួលថ្មបាក់​តែប៉ុណ្ណោះ​៖​លោក​បាន​បន្តទៀតថា​៖​មាន​ករណី​ជំពាក់​លុយ​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ជាង​២០​លាន​រៀល​ឯណោះ​ដោយសារ​អ្នកទទួលខុសត្រូវ​មុនៗ មិនមែន​មកពី​ខាង​លោក​នោះទេ ដូច្នេះហើយ​ទើប​មាន​បញ្ហា​បែប​រហូតមក​។​តាម​ប្រភព​ពី​មហាជន​ដែល​នៅ​ទីនោះ​បាន​បង្ហើប​ឱ្យដឹងថា​៖​មាន​មន្ត្រី​សំខាន់ៗ​ច្រើនណាស់​ដែល​បំពេញ​ការងារ​នៅ​ទីនោះ ហើយ​សុទ្ធតែ​កន្លែង​ខ្លាញ់​ទៀត​ផង​មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​បាន​សង្គេតឃើញ​ថា​តាម​ជំនាញ​នីមួយៗ គឺ​សុទ្ធតែ​ខំ​រកលុយ​បំពេញ​ហោប៉ៅ​រៀងៗ​ខ្លួន​តែម្តង​ចុះ​ហេតុ​អី​រឿង​ជំពាក់​លុយ​ជាង​២០​លាន​រៀល ដោះស្រាយ​មិ​មចេញ​ដូច្មេះ​ទៅវិញ​? គួរតែ​ថ្នាក់លើ​មេត្តា​ជួយ​សម្រួល​និង​មាន​វិធានការ​ផង​ទាន​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.