​លោក​សាន ស៊ានហូ ព្រមាន​ម្ចាស់​ទីតាំង​ដាក់​ត្រី​យ៉ាង​ចាស់ដៃ ខណៈ​បង្ហៀរទឹក​ស្អុយ​មក​លើ​ផ្លូវ​សាធារណៈ​

ខេត្ត​បន្ទាយមានជ័យ ៖ លោក​សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែ​ត​នៅ​ថ្ងៃទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៧​បាន​ព្រមាន​ម្ចាស់​ទីតាំង​ដាក់​ត្រី​យ៉ាង​ចាស់ដៃ ខណៈ​បង្ហៀរទឹក​ស្អុយ​មក​លើ​ផ្លូវ​សាធារណៈ​ជា​រៀងរាល់ថ្ងៃ​បង្ក​ឱ្យ​មាន​ការប៉ះពាល់​ដល់​ភ្ញៀវទេសចរណ៍ ពិសេស​សុខភាព​ប្រជាពលរដ្ឋ​។​

​សូម​ជំរាប​ដែរ​ថា​៖​នេះ​គឺជា​ថ្ងៃ​ទី​ពីរ​ហើយ​ក្នុង​ការដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ប្រតិបត្តិ​ការបោះសម្អាត​និង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ហើយក៏​ជា​ថ្ងៃ​ទី​ពី​នៃ​កា​ទទួល​តំណែង​ជា​អភិបាលក្រុង​។​

​ទន្ទឹមនឹងនេះ​ដែរ មហាជន​ទូទៅ​បាន​សង្គេត​ឃើញ​សកម្មភាព​របស់​លោក​សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត បាន​ចុះ​អនុវត្ត​ផ្ទាល់​ក្នុង​ការលាង​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ច្រកទ្វារ​អន្តរជាតិ រហូត​ដល់​ផ្សារ​កណ្តាល​ក្នុង​ចម្ងាយ​៥​គីឡូម៉ែត្រ​ឯណោះ​។​ដោយឡែក​នៅក្នុង​ថ្ងៃ​ទី​១៣​ខែ​ឆ្នាំ​២០១៧​នេះ​គេ​ឃើញ​មាន​សកម្មភាព​ចុះ​អបរំ​ដល់​ពលរដ្ឋ អាជីវករ ដែល​បាន​ដាក់តាំង​ទំនិញ លើ​ចិញ្ចើម​ផ្លូវ​ឱ្យ​រុះរើ​ទីតាំង​លក់ដូរ​ថយ​ទៅ​ក្រោយ​ឱ្យបាន​៥​ម៉ែត្រ ដោយ​ខានមិនបាន​ចាប់ពី​ពេលនេះ​តទៅ​។​

​ទាក់ទិន​ក្នុង​ករណី​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នោះ​ដែរ​គេ​បាន​សង្គេត​ឃើញ​មាន​ទីតាំង​ស្តុក​ត្រី​ចំនួន​២​កន្លែង ដែល​ត្រូវបាន​លោក​អភិបាលក្រុង​ថ្មី ព្រមាន​យ៉ាង​ចាស់ដៃ​ដោយសារតែ​លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក គឺ​ម្ចាស់​ទីតាំង​ផ្ទេរ​ត្រី​ពី​រថយន្ត​តូចធំ មក​ដាក់​លើរ​ទេ​ស​ហើយ​បាន​បង្ហៀរទឹក​ត្រី​ស្អុយ​ពេញ​លើ​ផ្លូវជាតិ​ជាប្រចាំ រហូត​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​សួរនាំ​ឡើយ​ព្រោះ​ខ្លាច​ម្ចាស់​ទីតាំង​ដាក់​ត្រី​នោះ​ជេរប្រមាថ​ទៀតផង ។​

​ដោយឡែក​គឺ​គេ​បាន​សម្គល់​ឃើញ​ដែរថា​មានការ​លប​លួច​ជួល​តូបល​កើ​បែប​អនាធិបតេយ្យ ទៅឱ្យ​ក្រុម​អាជីវករ​ពី​សំណាក់​ក្រុមហ៊ុន​អាន​កូ នៅ​ខាង​មុខ​ផ្សារ​រ៉ា​ថ្មី​ជាច្រើន​តូប​ទៀតផង​។​

​តាម​ប្រភព​ពី​ក្រុមអាជីវករ​បាន​រាយការណ៍​ជូន​លោក​អភិបាល​ក្រុង​ថ្មី​ថា​៖​តូប​ដែល​ពួក​គាត់​លក់​លើ​ចិញ្ចើម​ផ្លូវ​នោះ គឺ​ពួកគាត់​បាន​ជួល​ពី​ក្រុមហ៊ុន​អាន​កូ ក្នុង​១​ខែ​៦០០០​បាត​ឯ​ណោះ ហើយ​បង់ថ្លៃ​អនាម័យ​១​ខែ​១០០​បាត ជា​ប្រចាំ​ទៀត​ផង​។​ពួក​គាត់​បន្ត​ទៀត​ថា​៖​ចុះ​បើ​អាជ្ញាធរ​ឱ្យ​ពួកគាត់​រុះរើ​ចេញ តើ​ពួកគាត់​បាន​លុយ​ឯណា​ទៅ​សង​ឱ្យ​ក្រុមហ៊ុន​ខាងលើ​នោះ​?​ចំណែក​ប្រភព​ពត៌មាន​ផ្សេងទៀត​បាន​បង្ហើប​ឱ្យដឹង​ដែរ​ថា ក្រុមហ៊ុន​អាន​កូ នេះ​បាន​ទទួល​សំណង​ខាតបង់​រូ​ច​ហើយ​ពី​ធនាគារ​អាស៊ី​និង​អន្តរក្រសួង​ដែលមាន ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ កន្លងទៅ ស្តីពី​ការ​ឱ្យ​រុះរើ​សំណង់​ជាប់​ផ្លូវដែក កាលពីដើមឆ្នាំ​២០១៣​កន្លង​ទៅ​ប៉ុន្តែ​មកដល់​ពេល​នេះ​ខាង​ក្រុមហ៊ុន​ដ៏​ដែល​គឺ​មិន​បាន​រុះរើ​តូប​លក់​របស់ខ្លួន​នោះ​ទេ បែរជា​លួច​ជួល​ទៅឱ្យ​ក្រុមអាជីវករ​រហូតដល់​ពេលនេះ​។​

​លោក​សាន ស៊ានហូ អភិបាល​ក្រុង​ថ្មី បញ្ជាក់​ជូន​ពលរដ្ឋ​ថា​៖​ទាល់តែ​បងប្អូន​ទាំងអស់​គ្នា​ចូលរួម​សំអាត​ក្រុង​រួម​គ្នា​ហើយ​ត្រូវតែ​ទិញ​ធុងសំរាម ដាក់​ម្ចាស់ការ​មុខ​ផ្ទះ​រៀងៗ​ខ្លួន​ឱ្យបាន​ជា​ប្រចាំ​ដោយ​ខានមិនបាន​ចាប់ពី​ពេល​នេះ​ត៏ទៅ​។​លោក​បាន​បន្តទៀតថា​៖​រឿង​អស់លោក​ដែល​បង្ហៀរទឹក​ត្រី​ស្អុយ​មក​លើ​ផ្លូវ​នេះ​គឺ​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ហើយ​ទៅ​រក​កន្លែង​ថ្មី​ដោយ​ខ្លូន​ឯង​បើ​ពុំ​ដូច្នេះ​ទេ សាលាក្រុង​និង​មាន​ចំណាប់​ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​មិន​ខាន​ឡើយ​ព្រោះ​វា​អាក្រក់​មើល​ខ្លាំងណាស់​សម្រាប់​តំបន់​ច្រកទ្វារ​អន្តរជាតិ​សព្វថ្ងៃនេះ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.