ខេត្តព្រៃវែង ៖ លោក មឿន សាម៉ន មេបញ្ជាការតំបន់ប្រតិបត្តិ ការសឹករងខេត្តព្រៃវែង ព្រមទាំង មេបញ្ជាការរង, នាយទាហាន, នាយទាហានរងនិងពលទាហាន ទាំងអស់បានខិតខំអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាង ម៉ឺងម៉ាត់ក្នុងការពារជាតិនិងរួម ចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាបន្តបន្ទាប់។
ក្រៅពីនេះកម្លាំងកងទ័ពក្នុង តំបន់ប្រតិបត្តិការសឹករងខេត្តតែង តែបានផ្សារភ្ជាប់ទៅនឹងការងារ សង្គមជួយសង្គ្រោះដល់ប្រជាពលរដ ដ្ឋែលជួបនឹងរងគ្រោះដោយធម្មជាតិផ្សេងៗ ដូចជា ទឹកជំនន់, អគ្គី ភ័យ, ខ្យល់ព្យុះ, ចោរលួច ចោរប្លន់ ជាដើម ជាពិសេសទៅទៀតនោះ កម្លាំងកងទ័ពទាំងអស់បានយកចិត្ត ទុកដាក់ជាសំខាន់ក្នុងការហ្វឹក ហាត់ក្បួន យុទ្ធសាស្ត្រ យុទ្ធវិធី ដើម្បីបង្កើនចំណេះដឹងឱ្យកាន់តែល្អ ប្រសើរថែមទៀត ។
លោកមេបញ្ជាការក៏បានយក ចិត្តទុកដាក់ផងដែរក្នុងការកសាង អគារបន្ថែមដូចជា អគារស្នាក់នៅ របស់កងទ័ព ១ខ្នង, អគារការិយា ល័យសម្រាប់ធ្វើការងារ ១ខ្នង, អគារសាលប្រជុំ ១ខ្នង កំពុងដំណើរ ការសាងសង់, អគារគិលានដ្ឋាន យោធា ១ខ្នង និងសាងសង់ទីលាន កីឡា បាល់ទាត់ បាល់ទះ បេតុង ១ កន្លែង ។ ទាំងអស់នេះ គឺជាការ ខិតខំប្រឹងប្រែងរបស់លោកមេបញ្ជាការដែលបានស្វះស្វែងរក ជំនួយពីសប្បុរសជន ៕