​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖​សូម​ឲ្យ​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​ទាំងអស់​ពង្រឹងសមត្ថភាព​បន្ថែម ក្រោយ​ពី​តម្លើង​បង្គោល​វិទ្យុ​FM​ជាតិ​

(​កែប​)៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក​ខៀវ កាញ្ញារីទ្ធ បាន​ជម្រុញ​ដល់​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​ថា​៖​ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​សភាពការណ៍​កើត​ឡង​ក្នុងសង្គម ពិសេស​ព្រឹត្តការណ៍​នានា​ជុំវិញ​តំបន់​របស់​យើង​។​

​ការលើកឡើង​បែប​នេះ ខណៈពេល​លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថ្លែង​ក្នុង​ពិធី​ក្រុង​ពាលី បញ្ចុះ​បឋមសិលា​កសាង​បង្គោល តម្លើង​វិទ្យុ​FM ជាតិ​99MHz ឆ្នេរ​កែប ក្នុង​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃទី​០៨​ខែ​ធ្នូ ឆ្នាំ​២០១៧ ជាមួយ​លោក​កែ​ន សត្ថា អភិបាលខេត្ត​កែប​។​

​លោក​រដ្ឋមន្ត្រី បាន​សំដែង​ការអបអរ ជាមួយ​នឹង​ការបង្កើត​ឲ្យមាន​ការ​ផ្សព្វផ្សាយត័​ត៌​មាន​តាម​វិទ្យុ​នៅ​តំបន់​ខេត្ត​កែប​ដូច​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស ប៉ុន្តែ​លោក​សូម​ជម្រុញ​ដល់​មន្ត្រី​ជំនាញ ត្រូវ​រៀនសូត្រ និង​ពង្រឹង​សមត្ថភាព​បន្ថែម សម្រាប់​ការផ្សព្វផ្សាយ​ព័ត៌មាន​និង​បម្រើ​ការងារ​សង្គម​ឲ្យបាន​ល្អ​ប្រសើរ ដោយ​យក​វិជ្ជាជីវៈ​និង​ក្រមសីលធម៌​ជា​គន្លឹះ​ដ៏​សំខាន់ ផ្សាយ​តែ​ព័ត៌មាន​ពិត ទាក់ទិន​នឹង​សង្គម​ដោយ​គ្មាន​ការ​ញុះញង់​។​លោក​ខៀវ កាញ្ញារីទ្ធ បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា​៖​រាល់​ដំណើរការ​ផ្សាយ​របស់​ស្ថានីយ៍​វិទ្យុ​នេះ ត្រូវគោរព​តាម​រដ្ឋធម្មនុញ បទ​ប្បញ្ញ​តិ្តច្បាប់ ប្រកាស បទបញ្ជា សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន ហើយ​ករណី​ជួល​ម៉ោង​ផ្សាយ ការ​តម្លើង ការផ្លាស់ប្តូរ​ឧបករណ៍​បរិក្ខា​វិទ្យុ​ត្រូវ​មាន​ការអនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន និង​មុន​ដំណើរការ​ផ្សាយ​ត្រូវ​ជូន​ដំណឹង​មក​ក្រសួង​ព័ត៌មាន​ត្រួតពិនិត្យ​បច្ចេកទេស ដើម្បី​ធានា​សុវត្ថិភាព​ការប្រើប្រាស់​រលកធាតុអាកាស​វិទ្យុ​។​ហាម​លក់ ឬ​ជួល ផ្ទេរ​ឬ​ឲ្យគេ​ខ្ចី​ប្រកាស​អនុញ្ញាត​របស់​ក្រសួង​ព័ត៌មាន​ទៅ​អ្នកដទៃ​ធ្វើ​អាជីវកម្ម​។​

​សូមបញ្ជាក់​ថា ៖​ការកសាង​បង្គោល​តម្លើង​វិទ្យុ​FM នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប គឺ​មាន​កំលាំង​ប្រេកង់​FM 99 MHz និង​មាន​កម្លាំង​ការផ្សាយ​2KW​បង្គោល​អង់​តែ​ន​កម្ពស់​៧០​ម៉ែត្រ ហើយ​នឹង​ត្រូវ​ត្រៀម​ការផ្សាយ​សាកល្បង​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៨​ខាងមុខ​នេះ​ហើយ​៕
​ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!