លោក ឃុត សំខាន់ ប្រធាន​មន្ទីរ​ព័់ត៌មាន រាជធានី​ភ្នំពេញ ព្រមាន​បិទ​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍ ប៉ុស្តិ៍​លេខ​៣​បើ​មិន​ព្រម​បង់លុយ​ចូល​រដ្ឋ​ចំនួន​២១​លាន​រៀល​

កាលពី​ព្រឹក​ថ្ងៃទី​៥​ខែ​ធ្នូ​ឆ្នាំ​២០១៧ លោក ឃុត សំខាន់ ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​អោយ ដឹងថា មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ បានធ្វើ របាយការណ៍​លំអិត​ស្តីពី​ការ ធ្វើ​អាជីវកម្ម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​ចុះបញ្ជី​សុំ​ការអនុញ្ញាតិ (​អាជ្ជា​ប័ណ​)​ពី​ក្រសួង​ព័ត៌មាន​ទាំងអស់ ដែល​បាន​ទទួល​សិទ្ធិ​ស្រប ច្បាប់​ក្នុង​ការផ្សព្វផ្សាយ​ទាំង ស្ថានីយ៍  វិទ្យ និង​ទូរទស្សន៍ ព្រមទាំង​សារព័ត៌មាន​បោះពុម្ពផ្សាយ​គ្រប់​ប្រភេទ ត្រូវតែ​មក​សុំ​បន្ត​សុ​ពល ភាព អាជ្ញាប័ណ​របស់​អង្គភាព​ខ្លួន​ ​អោយបាន​ទៀងទាត់​តាម​ការកំណត់​ក្នុង​អាជ្ញាប័ណ​នីមួយៗ ហើយ​ត្រូវ​បង់​សេវា ទៅតាម​ការកំណត់​របស់​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ បើសិន​ជា​អង្គភាព​ផ្សព្វផ្សាយ​ទាំង​នោះ​មិន​ព្រម​អនុវត្ត ទេ​មន្ទីរ​ព័ត៌មាន​នឹង​បិទ​ឬ​ផ្អាក​អង្គភាព​សារព័ត៌មាន ឬ​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ​ដែល​ល្មើស​ទាំងនោះ​លែង​អោយ​ដំណើរការ ។​

​ការលើកឡើង​របស់​លោក ឃុត សំខាន់  បាន​បញ្ជាក់​ប្រាប់ថា មកដល់ពេលនេះ​មាន​តែ​ក្រុមហ៊ុន K C S  ដែល​គេ​ដឹងថា ជា​ម្ចាស់​ស្ថានីយ៍​វិទ្យុ និង ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៣ របស់​រាជ​ជា​នី​ភ្នំពេញ​មួយ​ដែល​មិន​ទាន់​បង់​លុយ​ថ្លៃ​សេវា​អាជ្ញាប័ណ​បន្ត សុពលភាព  និង​សេវា​សោ​ទស្សន៍​ប្រចាំឆ្នាំ​ចូល​ថវិកា​ជាតិ​សរុប​មាន​ចំនួន ២១​លាន​រៀល​។​

​លោក​ប្រធាន បន្តទៀត​ថា​ប៉ុស្តិ៍​លេខ​៣ គឹ​មាន​លោក ខាំ​ពូន​កែវ​មុន្នី ជា​អគ្គនាយក​គ្រប់គ្រង​ធំ ដូច្នេះ​ត្រូវតែ​ស្រូតរូត​មក បង់លុយ តាម​ការកំណត់ បើ​មិន​ព្រម​អនុវត្ត​ទេ​លោក​នឹង​បិទ​ស្ថានីយ៍​វិទ្យុ និង ទូរទស្សន៍​១​នេះ​ចោល ព្រោះ​លោក​បាន​ធ្វើ​របាយការណ៍​លំអិត​ដាក់ជូន លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ រួចហើយ ។​

​ជុំវិញ​ការព្រមាន បិទ​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​នេះ យើង​មិន​អាច​ទាក់ទង​សុំ ប្រតិកម្ម​ឆ្លើយតប​ពី​ម្ចាស់​ស្ថានីយ៍​នេះ ពិសេស​គឺ​លោក ខាំ ពូន​កែវ​មុន្នី បាន​នៅឡើយ​ទេ ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 3402 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.