ឯកឧត្តម ឆាង អ៉ី​វ៉ូ ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ភូមិ​ចំការកៅស៊ូ អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​សមាជិក សមាជិកា​ប្រមាណ ៥៤៤​នាក់​

ខេត្ត​ព្រះសីហនុ​ ៖ ​ឯកឧត្តម ឆាង អ៉ី​វ៉ូ ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ភូមិ​ចំការកៅស៊ូ អញ្ជេី​ញ​ចួ​ប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​សមាជិក សមាជិកា​ប្រមាណ​ជាង ៥៤៤​នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ជើង​គោ ស្ថិតក្នុង​ភូមិ​ចំការកៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម ឆាង អ៉ី​វ៉ូ ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ភូមិ​ចំការកៅស៊ូ​បាន​មានប្រសាសន៍​ផ្តាំផ្ញេ​ី និង​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​ទាំងអស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ចំការកៅស៊ូ​ទាំងអស់​។​

​ឯកឧត្តម ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ភូមិ​ចំការកៅស៊ូ​
​បាន​មានប្រសាសន៍​បន្ត​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍន៍លេី​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​សេដ្ឋកិច្ច ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​របស់​គណបក្ស​ប្រជាជន​ដែល​កេ​ី​ត​ចេញ​ពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​

​ឯកឧត្តម ឆាង អ៉ី​វ៉ូ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​ភូមិ​ចំការកៅស៊ូ និង​សមាជិក សមាជិកា​ទាំងអស់​ដែល​ជឿ​ទុកចិត្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដេ​ី​ម្បី​ដឹកនាំ និង​សំណូមពរ​ជា​ថ្មី​ទៅ​ប្រជាពលរដ្ឋ​បន្ត​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៨​ខាងមុខនេះ ដេ​ី​ម្បី​បន្ត​ដឹកនាំ និង​អភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត​។​

​មុន​បញ្ចប់​កម្មវិធី ឯកឧត្តម ឆាង អ៉ី​វ៉ូ ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ភូមិ​ចំការកៅស៊ូ បាន​ជូនអំណោយ​ជា​សម្ភារៈ និង​ថវិកា​មួយចំនួន រួមមាន​÷
– ថវិកា ចំនួន ១,៥០០,០០០​រៀល សម្រាប់​ក្រុមកីឡា​ទិញ​សម្ភារ​
– ថវិកា ចំនួន ៤០០,០០០​រៀល សម្រាប់​ប្រធាន​បក្ស​ឃុំ​ជេ​ី​ង​គោ​
– ថវិកា ចំនួន ៨០០,០០០​រៀល សម្រាប់​មេភូមិ​ចំនួន​៤​ភូមិ​
– ថវិកា ចំនួន ៤០០,០០០​រៀល សម្រាប់​នគរបាល​ប៉ុស្តិ៍ និង​ចរាចរណ៍​
– ថវិកា ចំនួន ៣០០,០០០​រៀល សម្រាប់​គណៈ​ចាត់តាំង​កម្មវិធី​
– ថវិកា ចំនួន ១,៥០០,០០០​រៀល សម្រាប់​ថ្លៃ​រោង​កម្មវិធី​
– ថវិកា ចំនួន ២,២៥០​ដុល្លា​អាមេរិក ជូន​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​សម្រាប់​ស្ថាបនា​ផ្លូវ​ចំនួន ៣​ខ្សែ និង​បាន​ប្រគល់​អំណោយ​មួយចំនួន​ជូន​ដល់​សមាជិក សមាជិកា​ចំនួន ៥៤៤​នាក់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​ក្នុង​ម្នាក់ៗ​ទទួលបាន​មី ០១​កេះ អង្ករ ១​បាវ សារុង​០១ និង​ថវិកា​ចំនួន ២០,០០០ រៀល​ផង​ដែរ​។​

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

© 3349 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.