​លោក​នាយ​រង​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​ប្រតិកម្ម​នឹង​ការចុះផ្សាយ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ចាប់​រថយន្ត​ដឹកឈើ ថា​មិនមែន​ជា​រថយន្ត​របស់​ខាង​លោក​ទេ​

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សារព័ត៌មាន​កាសែត​កោះសន្តិភាព បាន​ចុះផ្សាយ កាលពី​ថ្ងៃ​ទី​១៦ ខែ​វ​ចិ្ឆ​កា កន្លងទៅ ថា​មាន​រថយន្ត​១​គ្រឿង របស់​អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​យោធា​សឹក​រង​ខេត្ត ឆ្មក់​ដេញ​ស្ទាក់​ចាប់​ឃាត់​បាន​ទាំង​ឈើប្រណិត និង​ឈើ​ដុំ​ជាច្រើ ន ព្រមទាំង​អ្នកបើកបរ​រថយន្ត​ម្នាក់​នោះ ។ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​០១ ខែ​ធ្នូ នេះ លោក ឡាយ ពិសិដ្ឋ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ប្រតិកម្ម​យ៉ាងខ្លាំង ថា រថយន្ត និង​ឈើ​ទាំងនោះ​មិនមែន​ជា​របស់​ខាង​លោក​ឡើយ ។

​សូមបញ្ជាក់​ថា កាលពីដើម​ខែ​វិច្ឆិការ កន្លងទៅ សមត្ថកិច្ច​យោធា​សឹក​រង បាន​ចុះ​ឃាត់រ​ថយ ន្តមួយ​គ្រឿង ដោយ​បាន​ឯកភាព​ពី​គណ​:​កម្ម​ការឯកភាព​ខេត្ត និង​បាន​ទទួលបញ្ជា​ពី​លោក​អភិបាលខេត្ត ដើម្បី​ឱ្យ​កម្លាំ​សឹក​រង​យោធា ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឆ្លងដែន និង​បំផ្លាញ​ព្រៃ តាម​ព្រំដែន​កម្ពុជា ថៃ ខុសច្បាប់ ។ ក្រោយពី​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​រួម​ជា​ឈើ និង​មនុស្ស គេ​សង្ស័យថា រថយន្ត​មួយ​គ្រឿង​ដែល​ចាប់បាន​នោះ ជា​រថយន្ត​របស់​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន ដោយ​ដឹក​ឈើ​នោះ​បម្រុង​យក​ទៅ​ក្រុង​ប៉ៃលិន លុះ​ទទួលបាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ក៏​ចុះ​ធ្វើការ ស្ទាក់​ឃាត់​បាន​តែ​ម្តង ។

​តែ​បើ​តាម​លោក ឡាយ ពិសិដ្ឋ នាយរង​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ប្រតិកម្ម​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ​ថា ទាំង​រថយន្ត និង​ឈើ​ទាំងអស់​ក្នុង​រថយន្ត​នោះ មិន​មាន​ការ​ទាក់ទង​នឹង​ខាង​លោក ឬ​នឹង​ខាង​មន្ត្រី​របស់​លោក​ឡើយ ព្រោះ​រថយន្ត​នោះ អត់​មាន​ស្លាក​លេខ​ត្រឹមត្រូវ  ហើយ​ខាង​មន្ត្រី​របស់​លោក ក៏​អត់​បាន​ប្រើប្រាស់​រថយន្ត​ដូច​ខាងលើ​នោះ​ដែរ ។​

​លោក​បន្ត​ទៀត​ថា រហូតមកដល់​ពេលនេះ ទាំង​រថយន្ត​និង​ឈើ ត្រូវបាន​ខាង​មន្ត្រី​យោធា​ផ្នែក​សឹក​រង​យកទៅ​រក្សាទុក​នៅក្នុង​បន្ទាយ កំពុង​ស្រាវជ្រាវ​រក​ម្ចាស់ ដើម្បី​ចាត់ការ តាម​ផ្លូវច្បាប់ ៕ ដោយ ៖ នីយ៉ា​

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 3428 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.