ជនបរទេស​ម្នាក់​បាន​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​បុក​របង​ថ្ម​ក្បែរ​មាត់​ព្រែក​កំពត​

(​កំពត​)៖ ជនបរទេស​ជា​ជនជាតិ​បារាំង​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​អ៊ែ​ប្លែត​ក្នុងស្ថានភាព​ស្រវឹងស្រា​យ៉ាង​ជោគជាំ​លុះដល់​ចំណុច​ផ្លូវបត់​កែងដៃ​ខាងត្បូង​សាលាខេត្ត​បាន​ជ្រុល​ចង្កូត​ទៅបុក​របង​ថ្ម​រៀប​ឥដ្ឋ​បណ្តាលឲ្យ​បោកក្បាល​ស្លាប់​យ៉ាងអ​ណោ​ច​អ​ធ័​ម​នៅ​កន្លែងកើតហេតុ ។​

​ហេតុការណ៍​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ឆ្នាំ​២០១៧​ក្រោយ​ពេល​សមត្ថកិច្ច​ទ​ទួលបាន​ពត៌មាន​មក​ថា​៖​មាន​ជនបរទេស​ម្នាក់​ស្លាប់​នៅលើ​ផ្លូវ​កាច់ជ្រុង​ខាងត្បូង​សាលាខេត្ត​កំពត​ស្ថិតក្នុង​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​។ តាមរយៈ​នេះ​លោក​វរសេនីយ៍ឯក​សៅ សំអឿន ស្នងការរង​ខេត្ត​បានឲ្យដឹងថា​៖ កំលាំង​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ដើម្បីឲ្យ​ដឹង​ហេតុការណ៍​ក្រែង​ ជា​ករណី​ឃាតកម្ម​លើ​ជនរងគ្រោះ​។

​លោក​បាន​បន្តទៀតថា ៖ ក្រោយ​ពី​កំលាំង​ជំនាញ​ចុះ​ដល់​កន្លែងកើតហេតុ​យើង​ទទួលបាន​លទ្ឋផល​ដូចខាងក្រោម​៖​ជនរងគ្រោះ ឈ្មោះ​PHILIPPE Medina, Emeric  ភេទ​ប្រុស កើត 01-02-1988 ជនជាតិ បារាំង កាន់​លិខិតឆ្លងដែន​លេខ  16CZ62385 , មុខរបរ​ទេសចរណ៍​។     នគរបាល​ជំនាញ​បច្ចេកទេស និង​គ្រូពេទ្យ​ជំនាញ ពិនិត្យ​សព ឃើញថា​៖ ជនរងគ្រោះ​ស្លាប់​៥ ម៉ោង​ក្រោយ​ពេល​ពិនិត្យ គឺ​ប្រហាក់ប្រហែល​ម៉ោង​១
​ឬ​២​ទៀប​ភ្លឺ នៃ​ព្រឹក​ថ្ងៃទី​៣​ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ​ស​សារ ដួល​ម៉ូតូ (​មិនមែន​ជា​ករណី​ឃាតកម្ម​នោះទេ​)​។​

​លោក​បាន​បន្ត​ឲ្យដឹង​ពី​ដំណើរ​រឿង​ថា ៖ បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​ជនរងគ្រោះ​ស្នាក់នៅ គឺ​មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​មិត្តភ្ក្តិ​ម្នាក់ ទៀត​ឈ្មោះ​LAOENTHEOS​ភេទ​ប្រុស កើត 5-10-1989 ជនជាតិ​រុស្សី កាន់​លិខិតឆ្លងដែន​17AK36290 បាន​ជួល​ម៉ូតូ​១​គ្រឿង នាំគ្នា​ដើរ​លេង ហូបចុក​ជាមួយគ្នា លុះ​ពេល​រំលង​អធ្រាត្រ ក៏​បាន​នាំគ្នា​ជិះ​ម៉ូតូ​ទៅ​បន្ទប់​ជួល​វិញ ប៉ុន្តែ​ដោយសារ​ស្រវឹង​ខ្លាំង​ពេក ទើប​ជិះ​ម៉ូតូ ហួស​ផ្លូវ​ដែល​បត់​កែងដៃ​ហើយ​ជ្រុល​ចង្កូត​បុក​នឹង​របង​ថ្ម​ដួល​តែម្តង ប៉ុន្តែ​ខណៈ​នោះ​មិត្តភក្តិ​ជា​ជនជាតិ​រុស្សុី មិន​នឹកស្មានថា​មិត្តភក្តិ​ដែល​ផឹក​សី​ុ​ជាមួយ​គ្នា​ស្លាប់​នោះទេ ណាមួយ​ស្រវឹង​ខ្លាំង​ផង ក៏​បាន​ចោល​ម៉ូតូ​នៅ​កន្លែងកើតហេតុ ហើយ ដើរ​ទៅ​ផ្ទះ​ជួល ទាំង​វង្វេងទិស ដោយ​ស្មានថា​មិត្តភក្តិ ជា​ជនរងគ្រោះ​ទៅ​ជាមួយ​ដែរ​។ លុះ​ព្រឹក​ឡើង ទើប​ដឹងថា​ជនរងគ្រោះ​ជា​មិត្ត​បាន​ស្លាប់បាត់​ទៅ​ហើយ​។​

​បច្ចុប្បន្ន ផែន​អន្តោប្រវេសន៍​បាន​ទាក់ទង​ទៅ​ស្ថានទូត​សា​ម៉ី ដើម្បី​បញ្ជូន​សព​ទៅ​ភ្នំពេញ (​ពេទ្យ​រុស្សី​) តាម​ជាក់ស្តែង​។​

​គួររំលឹកថា​៖ បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​អធិការ​ក្រុង​កំពត​ជនបរទេស​ដែល​មក​ស្នាក់នៅ​ក្នុង​ក្រុង​កំពត ក្នុងនាម​ភ្ញៀវ​ទេសចរណ៍ បាន​ស្លាប់​ ​ដោយ​ករណី​ផ្សេងៗ​អស់​ប្រមាណ​ជិត​១០​នាក់​ហើយ​ ​ក្នុងអំឡុង​ត្រីមាស​ចុងឆ្នាំ​២០១៧​នេះ ហើយ​ការស្លាប់​ភាគច្រើន​គឺ​ជម្ងឺ​គាំងបេះដូង លង់ទឹក​ព្រែក និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​៕ ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 3520 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.