​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ដំណាក់​ចង្អើរ​

(​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​០១​ខែ​ធ្នូ ឆ្ឆ្នាំ​២០១៧   រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ បាន​ធ្វើ​ពិធី​ប្រកាស ចូលកាន់​មុខ​តំណែង អភិបាលរង​នៃ​គណៈ​អភិបាលស្រុក ក្រោម​អធិបតីភាព លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អមដំណើរ​ដោយ​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើនរូប អាជ្ញាធរ​ដែនដី​ក្នុង​តំបន់ ព្រមទាំង​មន្ត្រីរាជការ​ទូទាំង​ស្រុក​ផងដែរ​។​

​លោក ព្រុំ គន្ធិ នាយក​រដ្ឋបាល​សាលាខេត្ត​កែប ក៏​បាន​អាន​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការតែងតាំង មន្ត្រីរាជការ​មាន​ស្នាដៃ​ចំនួន​៣​រូប​៖​ទី​១.​គឺ​ត្រូវ​ប្រកាស​ប្រគល់​តួនាទី​ដល់ កញ្ញា សួន អ៊ុយ ដែល​ជា​មន្ត្រី​ល្អ ជា​អភិបាលរង​ស្រុក​ដំណាក់​ចង្អើរ ចាប់ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ​។​ទី​២. លោក​លេង សុខុម អភិបាលរង​ស្រុក​ដំណាក់​ចង្អើរ​នាបច្ចុប្បន្ន ត្រូវបាន​ប្រកាស​ផ្តល់​តួនាទី​គ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​ដដែល​។​ទី​៣. លោក​គិន សុភ័ក្ត្រ អភិបាលរង​ស្រុក​ក្នុង​អាណត្តិ​មុន នឹង​ត្រូវបាន​ប្រកាស​ឲ្យ​បម្រើ​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​ដដែល​ដូចគ្នា​។​

​មានប្រសាសន៍​សំណេះសំណាល​នាពេលនេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធិផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរ​ស្រុក មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ដំណាក់​ចង្អើរ ទាំងមូល​ដែល​តែង​បាន​រួម​សាមគ្គី​សហការគ្នា  ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន​និង​បម្រើសេវា​សា​ធាណៈ​ទាំង​សេវា​សំណូមពរ​និង​សេវា​តម្រូវការ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ គួរ​ឲ្យ​មោទនៈ​។  ពិសេស​បាន​ចូលរួម​ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​នានា ដែល​ជា​ការរួមចំណែក យ៉ាង​សំខាន់​នៅក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គម​ជាតិ​និង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​

​លោក អភិបាលខេត្ត ក៏​បាន​ថ្លែង​បញ្ជាក់់ទៀតថា​៖ ការតែងតាំង​ឬ​ការផ្ទេរ​មុខតំណែង គឺជា​ដំណើរការ​ធម្មតា នៃ​នីតិវិធី​ស្របទៅតាម​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រស៉ី​វិល​ក្នុង​មុខងារ​សាធារណៈ​របស់ក្រ​សួង ស្ថាប័ន​និមួយៗ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។ គឺ​សំដៅ​ធ្វើយ៉ាងណា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់ ក្នុង​ការបម្រើ​សេវា​សា​ធាណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​និង​បាន​ប្រសើរឡើង​ថែមទៀត​តែប៉ុណ្ណោះ​។  ដូចនេះ​អាជ្ញាធរ​ស្រុក មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ពិសេស​លោក លោកស្រី ដែល​ទើបតែ​បាន​ទទួល​ចូល​កាន់​មុខតំណែង​និង​ផ្ទេរ​ភារកិច្ច​ជា​អភិបាលរង​ស្រុក នាពេលនេះ ត្រូវ​បន្ត​ខិតខំ​រួម​សហការ​សាមគ្គី​គ្នា​ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍ និង​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យបាន​កាន់តែ​រីកចម្រើន​និង​ប្រសើរ​ឡើង​បន្ថែមទៀត ។ ហើយ​ត្រូវ​បន្ត​រួម​គ្នា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​និង សណ្ដាប់ធ្នាប់​សង្គម​ក្នុង​មូលដ្ឋាន សំដៅ​ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច តាមរយៈ​ផលិតកម្ម​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​មួយកម្រិត​ទៀត​។​/
​ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 3473 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.