​កំលាំង​អន្តរាគមន៍​ពិសេស​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ក្របួច​ជន​ជួញដូរ​ថ្នាំញៀន​២​នាក់​

ខេត្ត​កំពត​៖ ក្រោម​ការចង្អុល​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័​មធុរិ​ទ្ឋ ស្នងការ​ខេត្ត និង​មាន​ការសម្របសម្រួល​ពី លោក ឯក ឆេង​ហ៊ួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កំលាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​លក ញ៉ាវ​នាយការិយាល័យ​ព្រហ្មទណ្ឌ័​កំរិត​ស្រាល​នៃ​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​សំបុក​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​នៅក្នុង​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត កាលពី​រសៀល​ថ្ងៃ​ទី​២៧​ខែវិច្ឆិកា ឆ្នាំ ២០១៧​។

​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាង​លើ​កំលាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការ​ខេត្ត​បាន​ឃាត់ខ្លួន​ជន​ជួញ​ថ្នាំញៀន​បាន​២​នាក់​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ធំ​ផង​ដែរ​។​

​លោក​វរសេនីយទោ លក ញ៉ាវ បានឲ្យដឹងថា​៖​ជនសង្ស័យ​ទាំង​ពីរ​រួមមាន​៖​ទី​១- ឈ្មោះ ហ៊ា សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ណង​សា​ហេតុ ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ​ទី​២- ឈ្មោះ ស៊ាន រដ្ឋា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ​ខេត្ត​កំពត ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន ២២​កញ្ចប់​(​ធំ​១​កញ្ចប់​
)​។

​ជនសង្ស័យ​ទាំង​ពី​នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕
​ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 3835 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.