​ថៅកែ​នំ​បុ័ង​ជនជាតិ​បែ​ល​ហ្សិ​ក​ម្នាក់​បាន​ខ្យល់គ​ស្លាប់​នៅពេល​កំពុង​ធ្វើ​នំ​បុ័ង​នៅក្នុង​ផ្ទះជួល​របស់​ខ្លួន​

(​កំពត​)៖ មាន​ហេតុ​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​មូលហេតុ​ជនបរទេស​ជា​ម៉ូយ​នំ​បុ័ង​ម្នាក់​ធ្លាប់​ទិញ​នំ​បុ័ង​ពី​ហាង​កន្លែងកើតហេតុ​ដោយ​ជនបរទេស​ជា​ម៉ូយ​នំ​បុ័ង​មិនឃើញ​ថៅកែ​ហាង​ធ្វើ​នំ​បុ័ង​ដឹក​នំ​បុ័ង​យកទៅ​ដាក់​ឲ្យ​ខ្លួនក៍​តាម​មក​មើល​ដល់​ផ្ទះ​ក៍​ស្រាប់​ឃើញ​ថៅ​ហាង​នំ​បុ័ង​ដេកស្លាប់​នៅ​កណ្តាល​ផ្ទះ​ក្បែរ​កន្លែង​លុញ​ម្សៅ​នំបុ័ង ទើប​មាន​ការភ្ញាក់ផ្អើល​ហើយ​ក៍​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ​។

​ក្រោយពី​ទទួល​ពត៌មាន​ថា​មាន​ជនបរទេស​ស្លាប់​នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត កំលាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ដឹកនាំ​ដោយ​លោក សៅ សំអឿន​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​និង​មាន​ការចូលរួម​ពី​លោក ខាន់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត រួម​និង​នគរបាល​អន្តោប្រវេសន៍​ជាច្រើន​រូប​ព្រមទាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​បាន​ចូលរួម​ចុះ​ពិនិត្យ​សាកសព​ជនបរទេស​ដែល​ស្លាប់​នេះ​ផង​ដែរ​។​

​លោក​វរសេនីយ៍ឯក សៅ សំអឿន ស្នងការរង​ ​បានឲ្យដឹងថា​៖​ជនរងគ្រោះ​មានឈ្មោះ​DE SAER PATRICKLEONARDUS ថ្ងៃ​ខែឆ្នា​កំណើត​២៦.០២•១៩៦០ ជនជាតិ​បែ​ល​ហ្សឹក កាន់​លិខិតឆ្លងដែន​លេខ​EK០៨៦៣៨៦​។

​លោក​បានឲ្យដឹង​ទៀតថា ៖ ឆ្លង​តាម​ការ​ពិនិត្យ​ធ្វើ​កោសល្យវិច្ច័យ​លើ​សាកសព​ជនរងគ្រោះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា គឺ​ស្លាប់​ដោយសារ​ខ្យល់គ​ដួល​គ្មាន​អ្នក​ជួយ​សង្គ្រោះ​ទើប​ដាច់ខ្យល់​ស្លាប់​ម្នាក់​ឯ​ង​គ្មាន​អ្នកណា​ដឹង​តែម្តង​។ ហើយ​សាកសព​អាច​ស្លាប់​ក្នុង​កំឡុង​ម៉ោង​២​ជាង​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា ឆ្នាំ ២០១៧​ខណៈ​ជនរងគ្រោះ​ឡើង​ធ្វើ​នំ​បុ័ង​ម្នាក់ឯង​។

​ក្រោយពី​ពិនិត្យ​ធ្វើ​កោសល្យវិច្ច័យ​រួច​សមត្ថកិច្ច​ជំនាញ​បានប្រគល់​សាកសព​ទៅ​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​ដើម្បី​ទំនាក់ទំនង​ទៅ​ស្ថានទូត​ប្រគល់​សាកសព​ឲ្យទៅ​ក្រុមគ្រួសារ​មក​ទទួល​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 3929 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.