ស្ថាប័ន នៃ​មន្ទីរ​អង្គភាព​ជំនាញ​ទូទាំង​ខេត្ត​កែប នឹង​ធ្វើ​ការកែលម្អ​យ៉ាង​មមាញឹក​សម្រាប់​តៀម​អបអរ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧

(​កែប​) ៖ ដោយសារ​តែ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២​នៅ​ខេត្ត​កែប នៅសល់តែ​២៤​ថ្ងៃ​ទៀត​នោះ ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន មន្ទីរ​គ្រប់​អង្គភាព​ទូទាំង​ខេត្ត បាន​និង​កំពុង​មមាញឹក​ធ្វើ​ការកែលម្អ​ជា​បន្តបន្ទាប់​។​ដោយឡែក​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីប្រជុំជន​ក៏​ត្រូវបានតាក់តែង​យ៉ាងស្រស់​ប្រណិត​ផងដែរ​។​

​ជាមួយនឹង​សកម្មភាព​ការងារ​ដ៏​ច្រើន​ស្អេកស្កះ​នេះ ចំណុច​ទីតាំង​ដែល​កំពុង​តែ​ពន្លឿន​ដើម្បី​ឲ្យទាន់​ពិធីបុណ្យ​សមុទ្រ​នោះ​គឺ​ការជួសជុល​កែលម្អរ​បង​សាលាខេត្ត​ជាថ្មី និង​ការកែលម្អ​សោភណភាព​តាម​ទីធ្លា​មុខ​សាលាខេត្ត និង​ទីធ្លា​ទាំង​ក្នុង​ទាំង​ក្រៅ​នៃ​បរិវេណ​សាលាខេត្ត​ទាំងមូល​តែម្តង​។​

​ចំពោះ​ស្ថានភាព​ទូទៅ​នៃ​តំបន់​រមណីយដ្ឋាន​ឆ្នេរ​កែប បន្ទាប់ពី​មាន​ការកែលម្អ​យ៉ាង​សស្រាក់សស្រាំ​បែបនេះ នឹង​បាន​ជួយ​បង្កើន​សម្រស់​ខេត្ត​ទេសចរណ៍​មួយ​នេះ កាន់តែ​ស្រស់ត្រកាល​ថែម​មួយ​កម្រិត​ទៀត​។​យ៉ាងណាមិញ អ្វី​ដែល​ធ្វើឲ្យ​មហាជន​កំពុង​ចាប់អារម្មណ៍​នោះ គឺ​នៅ​តាម​មន្ទីរ​ស្ថាប័ន​រដ្ឋ​គ្រប់​អង្គភាព ក៏​ត្រូវបាន​ធ្វើ​ការកែលម្អ រចនា​ជាថ្មី​យ៉ាង​ស្រស់ត្រកាល ហើយ​តាម​ដងផ្លូវ​សំខាន់ៗ​ត្រូវបាន​សម្អាត អនាម័យ​ជាប្រចាំ​ផងដែរ​។​

​សូមបញ្ជាក់​ថា ខេត្ត​កែប​ដែល​នឹង​ត្រូវ​ដល់​ពេល​ធ្វើ​ជា​ម្ចាស់ផ្ទះ សម្រាប់​រៀបចំ​ពិធី​បុណ្យ​សមុទ្រ ជុំ​ទី​២ របស់ខ្លួន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២,២៣,២៤​ខែ​ធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ពិសេស​ប្រមុខ​ដឹកនាំ​ខេត្ត​កែប ពិតជា​មាន​ភាព​មមាញឹក​ទាំងយប់ ទាំង​ថ្ងៃ​គ្មាន​ពេល​សម្រាក​ឡើយ ព្រោះតែ​វេលា​បុណ្យ​សមុទ្រ បើ​គិត​ពី​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា ឆ្នាំ​២០១៧ គឺ​នៅសល់​តែ​២៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​មក​ដល់​ហើយ ទើប​អាជ្ញាធរ ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្ត​កែប​ទាំងមូល​មានការ​មមាញឹក​គ្មាន​ពេល​សម្រាក​បែបនេះ​។​

​ជាមួយនេះដែរ ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កែប បាន​និង​កំពុង​ជម្រុញ​ដល់​បងប្អូន​អាជីវករ ព្រមទាំង​មហាជន ចូលរួម​ការងារ​អនាម័យ​បរិស្ថាន​ឲ្យបាន​គ្រប់ៗ​គ្នា ដោយ​ចាប់​ពេល​ពេលនេះ​តទៅ រមណីយដ្ឋាន​ដ្ឋា​ន​ខេត្ត​កែប នឹង​ក្លាយជា​ទីក្រុង​និរន្តរភាព បរិស្ថាន​អាស៊ាន គឺ​ដី​ស្អាត ទឹកស្អាត ខ្យល់​ស្អាត ហើយ​អំណើស​តទៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ​នឹង​ពុំ​ត្រូវ​ឲ្យប្រើ​ក្រដាសអនាម័​យ​ទៀត​ដែរ ដោយ​តម្រូវឲ្យ​ប្រើ​កន្សែង​ជូត​មាត់​ជំនួស​វិញ​។ នេះ​ដើម្បី​ឲ្យស្រប​តាម​ប្រធានបទ ឆ្នេរសមុទ្រ​បៃតង “​បច្ចុប្បន្ន គឺ​អនាគត​” និរន្តរភាព​ទេសចរណ៍ គឺជា​ការអភិវឌ្ឍន៍​៕
​ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 4763 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.