ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ចំនួន​២០៥​នាក់ រួម​ទាំង​បេក្ខជន​បម្រុង​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន​៥​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​

(​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក​កែន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ចំនួន​២០៥​នាក់​រួម​ទាំង​បេក្ខជន​បម្រុង​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន​៥​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើបតែ​រំលាយ ដោយ​បាន​ប្រកាស​សុំ​ចូល​មក​រួម​រស់ក្នុង​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប​។​

​បន្ទាប់​ពី​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ទាំង​៥​រូប បាន​យល់ដឹង​ច្បាស់់​នូវ​ទង្វើ ក្បត់ជាតិ​របស់លោក កឹម សុខា ប្រធាន​
​គណបក្ស​សង្គ្រោះ​ជាតិ​នោះ សកម្មជន​បក្សប្រឆាំង ក៏​បាន​មកសុំ​ចុះ​ចូលរួម​រស់ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស ប្រជាជន​កម្ពុជា ដោយ​ស្ម័គ្រចិត្ត​ជា​បន្តបន្ទាប់់ ហើយ​ក៏​ត្រូវបាន​ធ្វើ​ពិធី ប្រកាស​បញ្ចូល​ជា​
​សមាជិក​គណបក្ស​ប្រជាជន​ពេញ​សិទ្ធ​ផងដែរ​។​

​ក្នុង​ពិធី​ប្រកាស​នោះ បេក្ខជន​ក្រុមប្រឹក្សាឃុំ សង្កាត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​បង្ហាញ​ការគាំទ្រ ចំពោះ​វិធានការ​បន្ត ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការបន្ត​ទប់ស្កាត់​ឧបាយកល បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ក៏ដូចជា​ការប្តេជ្ញាចិត្ត​រួមរស់​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​ដើម្បី ថែរក្សា​ការពារ​សន្តិសុខ សន្តិភាព និង​ការអភិវឌ្ឍ ប្រឆាំង​ទប់ស្កាត់​បក្សនយោបាយ និង​ក្រុម​អ្នកនយោបាយ ដែល​ឃុបឃិត និង​បម្រើ​ផលប្រយោជន៍​បរទេស​។​

​មានប្រសាសន៍​ទៅកាន់់​បងប្អូន​ដែល​ទើប​បាន​បញ្ចូល​ជា​សមាជិក​ថ្មី​នៃ​គណបក្ស​ប្រជាជន​ន​ពេលនេះ លោក កែ​ន សត្ថា បានចាត់ទុក​ការ​ភ្ញាក់រលឹក​ចូលរួម​រស់ក្នុង​ជីវភាព នយោបាយ​ជាមួយ​គណបក្ស ប្រជាជន​កម្ពុជា​របស់ បងប្អូន គឺ​ជា​ការសម្រេចចិត្ត ដ៏​ត្រឹមត្រូវ ស្រប​ទៅ​នឹង​អ្វី​ដែល​ការអំពាវនាវ​ក្នុង ទស្សនៈ​នយោបាយ​ឈ្នះៗ​ក្រោម​ការដឹកនាំ​ដ៏​ឆ្នើម របស់​សម្ដេច​តេជោ​ហ៊ុន សែន  ដើម្បី​រួម​គ្នា​បន្ត​ការអភិវឌ្ឍន៍ និង​ថែរក្សា សន្តិភាព ស្ថិរភាព​នយោបាយ​សន្តិ​សុខ​សណ្ដាប់ធ្នាប់ សង្គម នីតិរដ្ឋ​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
លោក​កែន សត្ថា ក៏​បាន​គូសបញ្ជាក់ថា​៖ ពេលនេះ​គណបក្ស​សង្រោះជាតិ​បាន​រលាយ​បាត់​ស្រមោល​ហើយ ក្រោយ​ពី​តុលាការ​កំពូល​បានប្រកាស​សាលដីការ​រំលាយ​រួចមក​។ ប៉ុន្តែ​តំណែង​តួ​នា​នី​របស់​បងប្អូន​មិន​បាន​រលាយ​ទៅ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។

​ដូច្នេះ​សូម​កុំ​មាន​ការបារ​ម្មណ៍​អ្វី​ពី​តួនាទី ដែល​បាន​នឹង​កំពុង​បំពេញ​ភារកិច្ច​សព្វថ្ងៃនេះ​។ សូមឲ្យ​បងប្អូន​បន្ត​ការ​ស្មោះត្រង់​និង ខិតខំ​រួម​សាមគ្គី​គ្នា​បន្ថែមទៀត​ដើម្បី បន្ត​រួម​ចំណែក បម្រើ​ប្រជាជន ថែរក្សា​សន្តិភាព និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យបាន​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ។​/
​ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 4724 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.