​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​៖​ខេត្ត​កែប​នឹង​ទទួលបាន​ពានរង្វាន់​ទីក្រុង​ស្អាត ទេសចរណ៍​អាស៊ាន ប្រសិនបើ​ការរៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៦​ដំណើរការ​បាន​ល្អ​ប្រសើ​រ​

កែប ៖ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានឡើក​ឡើងថា ខេត្ត​កែប​នឹង​ទទួលបាន​ពានរង្វាន់​ទីក្រុង​ស្អាត ទេសចរណ៍ អាស៊ាន​មួយ​បន្ថែម​ទៀត​ប្រសិនបើ​ការរៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ខេត្តែ​កែប​ថ្ងៃទី ២២-២៤​ខែ​ធ្នូ ឆ្នាំ​២០១៧ ដំណើរការ​ទៅ​រលូន​តាម​ផែនការ​មេ​ដែល​រូបលោក និង​គណៈកម្មការ​រៀប​ចំ​បុណ្យ​សមុទ្រ​បានកំណត់​។​ការលើកឡើង​បែប​នេះ​របស់​លោក​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ដំណើរការ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២​សម្រាប់ ឆ្នាំ​២០១៧ កាលពី​ថ្ងៃ​ទី ២១ ខែ វិច្ឆិកា ឆ្នាំ​២០១៧​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កែប​។

​លោក​ថោង ខុន បាន​មានប្រសាសន៍ថា​៖​លោក​ចង់​ធ្វើឲ្យ​ខេត្ត​កែបទទួលបាន​ពានរ​ង្វាន់​ម្តងទៀត គឺ​ពានរង្វាន់​ទីក្រុង​ស្អាត​ទេសចរណ៍​អាស៊ាន​ដែល​នឹង​ត្រូវ​រៀបចំ​ប្រកាស​ផ្តល់​ពានរង្វាន់​ក្នុងពេល​ឆាប់​ខាងមុខ​នៅ​ប្រទេស​ថៃ​។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​សម្រាប់​ខេត្ត​កែប គ្មាន​អ្វី​ដែល​ពិបាក​ក្នុង​ការដណ្តើម​យកជ័យ​លា​ភី​នេះ​ទេ ប្រសិនបើ​ការរៀបចំ​បុណ្យ​សមុទ្រ​លើក​នេះ អាច​ដំណើរការ​ទៅ​បាន​ល្អ​ដូចជា​ការគ្រោងទុក​របស់​គណៈកម្មការ និង​តាម​ការចង្អុលបង្ហាញរ​បស់​លោក​នោះ​។

​នៅក្នុង​កចិ្ចប្រជុំ​នោះ លោក​បណ្ឌិត ក៏​បាន​ប្រាប់​ដល់​មន្ត្រី ថ្នាក់​ដឹង​នាំ​នៅក្នុង​ខេត្ត​ទាំងពីរ (​កែប​- កំពត​) ត្រូវ​យកចិត្ត​ទុក​ត្រៀម​លក្ខណៈ​ឲ្យបាន​ល្អ ជាពិសេស​លោក លោកស្រី ជា​ប្រធាន​ទទួលបន្ទុក​តាម​ផ្នែក​និមួយៗ​ដែល​ត្រូវបានចាត់តាំង ត្រូវ​ធ្វើការ​ឲ្យ​ច្បាស់លាស់ ហ្មត់ចត់ នៅក្នុង​ការរៀបចំ​ពិធី​បុណ្យ​សមុទ្រ​នេះ​។​លោក​គូសបញ្ជាក់ថា ការរៀបចំ​បុណ្យ​សមុទ្រ​លើក​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការបង្ហាញ​អំពី​វប្បធម៌ អរិយធម៌ ការអភិវឌ្ឍ​ប្រទេស​ឲ្យ​ពិភព​បាន​មើលឃើញ ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឲ្យមក​ទស្សនា​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើនឡើងៗ​។ ពិសេស​ជាងនេះទៅទៀត បុណ្យ​នេះ​ជា​ចំណែក​សំខាន់​មួយ​ក្នុង​ការដណ្តើម​យកពាន​រង្វាន់​ទីក្រុង​ស្អាត​ទេសចរណ៍​អាស៊ាន ដែល​ទាក់ទង​ទៅ​នឹង​ប្រធានបទ​”​ឆ្នេរសមុទ្រ​បៃតង​៖ អនាគត គឺ​បច្ចុប្បន្ន​”​ក្រោម​ពាក្យស្លោក​”​និរន្តរភាព​ទេសចរណ៍​សម្រាប់​ការអភិវឌ្ឍ​”​។

​សូម​បញ្ចាក់​ថា តាមរយៈ​កិច្ចប្រជុំ​នោះ​បានឲ្យដឹង​ថា​ខេត្ត​កែប​បាន​ត្រៀម​ខ្លួន​រួចរាល់ ហើយ​គណៈកម្មការ​ដែល​ទទួលបន្ទុក​តាម​ផ្នែក​និមួយៗ​ក៏​បាន​ធ្វើ​បទ​បង្ហាញ​អំពី​លទ្ធផល​ការងារ​រៀងខ្លួនៗ ដើម្បី​សុំ​ការ​អនុ​មត្តិ​ពី លោក​បណ្ឌិត ថោង ខុន​។ ក្នុងនោះ​មាន​ចាប់តាំងពី​ការរៀបចំ​ការគ្រប់គ្រង​កាក​សំណល់ ថែរក្សា​អនាម័យ ការបង្កើត​លិខិត​បណ្ណ ស្លាក​ពិ​ដារ  ប៉ាណូ  វីដេអូ​ផ្សព្វផ្សាយ​បុណ្យ​សមុទ្រ ស្តង​ពិព័រណ៍​ផលិតផល ការរៀបចំ​ឆាក ការរៀបចំ​សិល្បះ​កម្សាន្ត ការប្រកូត​កីឡា​ផ្សេងៗ ការធ្វើ​បដិសណ្ឋាកិច្ច​ទ​ទូល​ភ្ញៀវ​បរទេស ការត្រៀម​កន្លែង​ស្នាក់នៅ ការរៀបចំ​ផែន​កម្លាំង​សន្តិសុខ ដើម្បី​ការពារ​សណ្តាប់​ធ្លាប់ និង​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍ និង​ថ្នាក់ដឹកនាំ និង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​បា​យ័ន្ត​ជាដើម​។​ហើយ​កម្មវិធី​បុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២​នៅ​ខេត្ត​កែប​នេះ ក្រៅ​ពី​ភ្ញៀវ​ជាតិ​ដែល​មកពី​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​មកពី​ប្រទេស​ផ្សេងៗ​ផងដែរ ៕
​ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 4634 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.