​ឃាតកម្ម​ដ៏​សាហាវ​៖ បុរស​ម្នាក់​ត្រូវ​ឃាតករ​សម្លាប់​កាត់​ក្បាល​យក​ទៅ​បាត់ សង្ស័យ​រឿង​គំនុំ​

(​កំពត​) ៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បន្ទាប់​ពី​អ្នកស្រុក​ប្រទះឃើញ​សព​បុរស​ម្នាក់​ត្រូវ​គេ សម្លាប់​ដោយ​កាត់​ក្បាល​យកទៅ​បាត់​។​ហើយ​ករណី​ខាងលើ​អ្នកភូមិ​សង្ស័យថា ជា​រឿង​ឃាតកម្ម​ផ្តើម​ដោយសារ​គំនុំ​ធំ​ជាង​មហា​មេឃ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី រសៀល​ថ្ងៃ​ទី​២០​ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​ដំណាក់​ត្រ​យឹង ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ សមត្ថកិច្ច​បាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​មានឈ្មោះ អយ សុខ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹង ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត ដែល​ជា​កន្លែងកើតហេតុ​។​សមត្ថកិច្ច​បាន​ប្រាប់ទៀតថា កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២០​ខែវិច្ឆិកា ឆ្នាំ​២០១៧​ខណៈ​ដែល​អ្នក​ភូមិ​ដើរ​ក្បែរ​រោង​ចាំ​ស្រែ​របស់​ជនរងគ្រោះ ស្រាប់តែ​ប្រទះឃើញ​បុរស​នោះ​ត្រូវគេ​សម្លាប់​យ៉ាង​ព្រៃផ្សៃ ដោយ​កាត់​ក្បាល​យក​ទៅ​បាត់​តែម្តង​។​

​ចំពោះ​ឃាតកម្ម​ដ៏​សាហាវ​នេះ បន្ទាប់ពី​ទទួល​ព័ត៌មាន សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ ហើយក៏​បាន​សន្និដ្ឋានថា ការសម្លាប់​នេះ​អាច​ផ្តើមឡើង​ដោយ​ជន​ឬ​ក្រុម​ណាមួយ​ធ្លាប់​មាន​គំនុំ​ជាមួយ​បុរស​រងគ្រោះ ដ៏​ពុះកញ្ជ្រោល​។​

​ក្រោយពី​មាន​ករណី​មនុស្សឃាត​កើតឡើង​ក្នុង​ភូមិសាស្ត្រ​ខាងលើ សមត្ថកិច្ច​បាន​និង​កំពុង​តាម​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា វែកមុខ​ជនដៃដល់​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​/
​ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 4647 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.