រថយន្តស្ទួ​ចបុករថយន្ត​ក្រុង​ដឹក​ភ្ញៀវទេសចរណ៍​នៅ​ក្រោម​ប្រសាទ​កំពូល​បី​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​សំណាងល្អ​មិន​មាន​អ្នករងគ្រោះ​(​មាន​VIDEO)

ខេត្ត​ប​បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​ជាង​១១​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយ​រថយន្តស្ទួ​ចបុករថយន្ត​ក្រុង​ដឹក​ភ្ញៀវទេសចរណ៍​បណ្តាល​ឲ្យ​បែក​កញ្ចក់​រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍​ចំនួន​បី​ផ្ទាំង​សំណាងល្អ​មិន​មាន​អ្នករងគ្រោះ​។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ក្រោម​ប្រសាទ​កំពូល​បី​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​សូម​ជំរាប​ដែរ​ថា​៖​រថយន្តក្រុង​អន្តរជាតិ កម្ពុជា​-​ថៃ​ដឹក​ភ្ញៀវ​ទេសចរណ៍​ពេញ​ពី​ខេត្ត​សៀមរាប​ឆ្ពោះទៅ​កាន់​បាងកក ប្រទេស​ថៃ​នោះ​ពាក់​ស្លាក​លេខ ភ្នំពេញ 3D-1071 ។​

​បើ​តាមប្រព័​ត៌​មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្តក្រុង​អន្តរជាតិ កម្ពុជា​-​ថៃ​ដឹក​ភ្ញៀវ​ទេសចរណ៍​ពេញ​ពី​ខេត្ត​សៀមរាប​ឆ្ពោះទៅ​កាន់​ក្រុង​បាងកក ប្រទេស​ថៃ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ត្រូវ​រថយន្តស្ទួច​បើក​បុក​ចំ​កណ្តាល​ខាងលើ​រថយន្ត​បណ្តាលឲ្យ​បែក​កញ្ចក់​ចំនួន​បី​ផ្ទាំង សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ទេសចរណ៍​។​

​ប្រភដ​ដែល​បន្តថា ៖ ក្រោយពី​កើតហេតុ​ភ្លាម​តៃកុង​រថយន្តស្ទួ​ចបាន​រត់គេចខ្លួន​បាត់​ស្រមោល​ដោយ​បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែងកើតហេតុ ។​

​ប្រភព​ដដែល​បាន​បង្ហើប​ឲ្យដឹង​ទៀត​ថា ៖ រថយន្តស្ទួ​ចនេះ​បើកបរ​ក្នុង​ទិសដៅ​ពី​កាស៊ីណូ​ផ្កាយ​៥​មក​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត ដោយ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ខណៈ​ផ្លូវ​ចង្អៀត​និង​ទីប្រជុំជន​ផង​នោះ ។​

​សូម​បញ្ជាក់​ដែរ​ថា​៖​ក្រោយពី​កើតហេតុ​ភ្លាម​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះ​ទៅដល់​គោលដៅ​ដើម្បី​ជួយ​អន្តរាគមន៍​និង​ធ្វើការ​វាស់វែង រួច​នាំ​យក​រថយន្ត​ទាំង​ពី​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ដើម្បី​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!