ញ​តិ្ត​គាំទ្រ​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខេត្ត​កែប​

(​កែប​)៖ ថ្នាក់​ដាក់​នាំ​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខេត្ត​កែប កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ធ្វើ​ញ​តិ្ត​គាំទ្រ នូវ​ប្រសាសន៍​ទាំងស្រុង​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ប្រសាសន៍​ដ៏​មាន​អត្ថន័យ កាលពី​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន ដោយ​មាន​ខ្លឹមសារ​ថា​៖ យើងខ្ញុំ​ទាំងអស់គ្នា​ជា​ថ្នាក់ដឹកនាំ ព្រមទាំង​ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប សូម​ធ្វើ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រសាសន៍​ទាំងស្រុង​របស់​សម្តេច​អគ្គមហាសេនា​នា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​ទំនាក់ទំនង​កិច្ចសន្ទនា អាស៊ាន សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន​។​

​ប្រសាសន៍​ដ៏​ថ្លៃថ្លា និង​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​នៅ​ពេល​នេះ​ពិតជា​ទទួល​យក​នូវ​ការគោរព​ដ៏​ធំធេង​បំផុត ជា​ការតស៊ូ​មតិ​ក្នុង​ផ្លូវ​ការទូត​ដ៏​វាងវៃ ដើម្បី​ជា​ផលប្រយោជន៍​រួម​មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​សុខសន្តិភាព របស់​ពិភពលោក​ទាំងមូល​ផងដែរ​។​

​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍ របស់​សង្គមជាតិ​មួយ អាច​ធានាបាន​នូវ​និរន្តរភាព​ទៅបាន ដរាបណា​ឯករាជ្យភាព​ជាតិ និង​អធិបតេយ្យ​នៃ​ប្រទេស​ជាតិ​នោះ ទទួលបាន​ការការពា​រ និង​ការគោរព​ពេញលេញ​។​បទពិសោធន៍​ប្រទេស​មួយចំនួន​ដែល​រង​ទុក្ខ​ខ្លោចផ្សា ការបែកបាក់​ជាតិ ការព្រាត់ប្រាស់ និរាស​គ្រួសារ ការ​ខ្ទេចខ្ទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ និង​ការបន្ត​ហែកហួរ​ដោយ​សង្គ្រាម​ស៊ីវិល គឺ​បណ្តាលមកពី​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​មនោគមន៍វិជ្ជា​ពិសពុល​មក​ពី​ខាងក្រៅ​។​

​បទពិសោធន៍​ដ៏​អាក្រក់​នេះ​រំលឹក​យើងខ្ញុំ​ទាំងអស់គ្នា ឲ្យ​ប្តេជ្ញា​បន្ត​រួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពជា ប្រឆាំង​ដាច់ខាត​រាល់​មហិច្ឆិតា​ជ្រៀតជ្រែក​ពី​ខាងក្រៅ ដែល​ប៉ុនប៉ង​បំផ្លាញ​ស្មារតី​ជាតិ ដើម្បី​យើង​ទាំងអស់​រួបរួមគ្នា ការពារ​ឲ្យបាន​នូវ​ឯករាជ្យ​ភាពជាតិ និង​អធិបតេយ្យ​ជាតិ ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​មាន​តម្លៃ ដើម្បី​បន្ត​ការពារ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​យូរអង្វែង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​/
​ណា​រិទ្ធ​

 

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!