​គណៈបញ្ជាការ​ឯកភាព​ខណ្ឌប្ញស្សីកែវ ដាក់បទបញ្ជា ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​កម្លាំង​ប្រជា​ការពារ ឲ្យ​ត្រៀមអនុវត្ត​ការងារ​ការពារ សន្តិសុខ​សណ្តាប់ធ្នាប់ យ៉ាង​តឹងរឹង​បំផុត​ចំពោះ​ក្រុម​ណា​ដែល​ហ៊ាន​ប្រមូលផ្តុំ កម្លាំង​ធ្វើ​ការតវ៉ា​ប្រឆាំង​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប ច្បាប់

​នា​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ សាលាខណ្ឌ​ឫស្សីកែវ បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ក្រោម​អធិបតីភាព​ឯកឧត្តម ជា ពិសី សមាជិក​ក្រុម​លេខា​សម្តេច​តេជោ និង​ជា​អភិបាល​ខណ្ឌ​ឫស្សីកែវ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី​អភិបាលរងខណ្ឌ​, លោកនាយក​-​នាយករង​រដ្ឋបាល​សាលាខណ្ឌ​, ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រចនាសម្ព័ន្ធ​ខណ្ឌ​, ការិយាល័យ​ជំនាញ​, ចៅ​សង្កាត់​ទាំង​២, ចៅសង្កាត់រង​ទាំង​៥, មន្ត្រី​ប៉ូលីស ប៉េអឹម និង​ប្រជា​ការពារ​ខណ្ឌ សរុប​ចំនួន ៦០ នាក់ ។​

​កិច្ចប្រជុំ​នេះ ផ្តោត​លើ​របៀបវារៈ​ចំនួន ០២ មានដូចជា​៖
១- ផ្សព្វផ្សាយ​សេចក្តីណែនាំ និង​ផែនការ​ស្តីពី​ការបង្ការ​ទប់ស្កាត់ កា​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ចំណាត់ការ​របស់​តុលាការ រឿងក្តី​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
២- ពង្រឹង​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុង​មូលដ្ឋាន​ខណ្ឌប្ញស្សីកែវ និង​ការងារ​ផ្សេងៗ​។​

 

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!