អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ដាក់បទបញ្ជា​ដល់​កងកម្លាំង ប្រដាប់អាវុធ​ក្រោម​ឱវាទ​សាលាខណ្ឌ​ត្រូវ​ពង្រឹង ការការពា​សន្តិសុខ​សណ្តាប់ធ្នាប់​ដោយ​អនុវត្ត ច្បាប់​យ៉ាង​តឹងរឹង​បំផុត​ក្នុង​ថ្ងៃ​តុលាការ​កំពូល​បើក សាវ​នា​ការ​សំណុំរឿង​បណ្តឹង​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ ១៦ វិច្ឆិកា ២០១៧

នា​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាលាខណ្ឌ​ដូនពេញ បាន​រៀបចំ​ពិធី​សំ​ណេះ សំ​ណា​ល​ជាមួយ​កងកម្លាំង​គណៈបញ្ជាកា​រ​ឯកភាព ខណ្ឌដូនពេញ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ អធិការ​នគរបាល​ខណ្ឌ កងកម្លាំង​ប្រជា​ការពារ និង​មន្ត្រី ក្រោម​ឱវាទ​ទាំងអស់ ដើម្បី​ដាក់ចេញ​នូវ​ផែន ការ​ចាំបាច់​ផ្សេងៗ ទៅ​ដល់​កង កម្លាំង​ទាំងអស់​អោយ យកចិត្តទុកដាក់ និង​អនុវត្ត​ន៏ ការងារ​ទៅ​តាម​បទបញ្ជា អោយបាន​ល្អ​ដើម្បី​ថែរ​រក្សា អោយបាន​ដាច់ខាត​នូវ​សុខ សន្តិភាព ស្ថេរភាព​សង្គម ជូន​បងប្អូន​ប្រជាពលរដ្ឋ  ពិសេស​គឺ​មិន​អនុញ្ញាតិឲ្យ មាន​ការជួបជុំ​ប្រមូលផ្តុំ​គ្នា​ធ្វើការ​តវ៉ា​ក្នុង​ថ្ងៃទី​១៦​វិច្ឆុកា ២០១៧ ដែល​ជា​ថ្ងៃ តុលាការ​កំពូល​បើកសវនាកា​រ លើ​សំណុំរឿង​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទោះ​ក្នុង​ទ្រុងទ្រាយ​តូច ឬ ធំ​ក៏​ដោយ​គឺ​ត្រូវតែ​ចាត់ការ បង្ក្រាប​ដោយ​គ្មាន​ការយោគយល់​ឡើយ ។​

​ក្នុង​ឱកាស​នេះ​ដែរ លោក សុខ ពេញវុ​ធ អភិបាល ខណ្ឌដូនពេញ ក៏​បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ បរិភោគ និង​ភេសជ្ជៈ ព្រម​ទាំង​ថវិកា​មួយ​ចំនួន​ដល់​ប្រជា​ការពារ ខណ្ឌ និង​នគរបាល អាវុធហត្ថ ការិយាល័យ​សណ្តាប់ ធ្នាប់​ខណ្ឌ ផងដែរ ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!