សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​បើ​កកុងត្រូល​អោយ​រថ​យន្ត​ដឹក​ឈើ​ខុសច្បាប់​មុន​ម៉ោង​៧​ព្រឹក​

រតនគិរី ៖ សមត្ថកិច្ច​ចម្រុះ ដែល​មាន​តួនាទី​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ កំពុងបើក​កុងត្រូល​អោយ​រថយន្ត​ដឹក​ឈើប្រណិត​ខុស​ច្បាប់​ចូល​ទៅ​ប្រទេស​វៀតណាម​មុន​ម៉ោង​៧​ព្រឹក​ដែល​ល្មើស​នឹង​ច្បាប់​ជាក់ស្តែង​នៅ​វេលា​ម៉ោង​៦​និង​២២​ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិការ ឆ្នាំ​២០១៧ គេ​សង្កេតឃើញ​សមត្ថកិច្ច​បាន​បើកទ្វារ​អោយ​រថយន្ត​ដឹកឈើ​ខុស​ច្បាប់​ទាំងនោះ​ចូល​ទៅ​ប្រទេស​វៀតណាម​យ៉ាង​គគើ្ល​ន​ដោយ​មិន​កោតក្រែង​នឹង​ច្បាប់​ទំលាប់​ឡើយ ប្រហែល​ជា​មន្ត្រី​ប្រចាំការ​អស់ទាំងនោះ​រក​ផលប្រយោជន៍​អោយ​មេៗ ហើយ​បានជា​មេៗ​មិន​មាន​ចំណាត់ការ​អ្វី​ទាល់តែ​សោះ​ចំពោះ​មន្ត្រី​ខិលខូច​អស់ទាំងនោះ​។

​គេ​សង្កេតឃើញ​យ៉ាងហោច​ណាស់​មាន​មន្ត្រី​៥​ស្ថាប័ន​ក្នុងនោះ​រួមមាន​គណកម្មការ​ច្រកទ្វារ គយ​និង​រដ្ឋ​ក​រ កាំ​ង​កុងត្រូល នគរបាល​អន្តោប្រវេសន៍ និង​តំណាង​តុលាការ​សាលាដំបូង​ខេត្ត​នៅ​ចាំ​រាប់​ក្បាល​ឡាន​ដឹក​ឈើ​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​ដើម្បី​បង់​លុយ​តែប៉ុណ្ណោះ ហើយ​ក្នុង​១​ថ្ងៃៗ គេ​សង្កេត​ឃើញ​រថយន្ត​ដឹក​ឈើប្រណិត​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៧៨​ត្រង់​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​មិនតិចជា​ង​៨០​ទៅ​១០០​គ្រឿងក្នុង​១​ថ្ងៃ​។

​ប្រភព​ដាច់ដោយឡែក​មួយ​ទៀត​ពី​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​សុំ​មិន​បញ្ចេញ​ឈ្មោះ មិន​សប្បាយ​និង​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ​ជំរិត​ទារប្រាក់ គាត់​បាន​អោយដឹងថា ក្នុង​រថយន្ត​បា​ឡែន​មួយ​គ្រឿង​ចេញពី​ស្រុក​បរ​កែវ​គាត់​ត្រូវ​បង់លុយ​អោយ​សមត្ថកិច្ច​ក្នុង​១​ជើង​ពី​៤​លាន​រៀល​ទៅ​៥​លាន​រៀល និង​រថយន្ត​សាំ​យ៉ុង​ចាប់ពី​៨​លាន​រៀល​ទៅ​៩​លាន​រៀល​ទើប​ទៅ​ដល់​ប្រទេស​វៀតណាម ហើយ​ពួក​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​នោះ​សប្បាយ​ចិត្ត​និង​ញឹមញ​ញេម​រត់ទៅបើក​កុងត្រូល​អោយ​រថយន្ត​ដឹក​ឈើប្រ​ណិ​ត​ខុស​ច្បាប់​ទាំងនោះ​ចូល​ទៅ​អោយ​ផុតៗ​ទៅ​។

​ចំណែក​ឯ​រថយន្ត​ដឹក​កសិផល​របស់​កសិក​រ​វិញ​សមត្ថកិច្ច​អស់ទាំងនោះ​ហាក់ដូចជា​ខ្វល់ខ្វាយ​ណាស់​ប្រើ​កម្មករ​រើ​ស្រាយ​តង់​ប្រើ​សំ​រ៉​ប​ចាក់​លើ​បាវ​សណ្តែង​ធ្លុះ​រយះរយាយ​ហាក់ដូច​ជា​រថយន្ត​ដឹក​កសិផល​នោះ​បង្ក​ឈើប្រណិ​តចឹង ហាក់ដូចជា​បង្អួត​មហា​ជន​និង​ថ្នាក់លើ​របស់​ខ្លួន ចំណែក​ឯ​រថយន្ត​ដឹកឈើ​សឹងតែ​បាក់​ឡាន​ហាក់ដូចជា​មើលមិនឃើញ​សោះ រត់​ទៅ​បើកទ្វារ​អោយ​យ៉ាង​ប្រ​យ៉ាប់​ប្រ​យ៉ាល ។​

​ជុំវិញ​ការចោទប្រកាន់​ថា សមត្ថកិច្ច​ចម្រុះ​បើក​កុងត្រូង​អោយ​រថយន្ត​ដឹក​ឈើ​ចួល​ទៅ​ប្រទេស​វៀតណា​ម​ខុស​ម៉ោង​រដ្ឋបាល មុន​ម៉ោង​៧​ព្រឹក​នេះ​ដែរ លោក​កង សារឿ​ន ប្រធាន​គណកម្មការ​ច្រកទ្វារ លោក អាន អង្គា​រ៉ា ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋ​ករ លោក​អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ និង​លោក​ហេង សាយ​ប្រធាន​ស្នាក់ការ​កាន់​កុងត្រូល និង​តំណាង​តុលាការ​សាលាដំបូង​ខេត្ត មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​បាន​ទេ​កាលពី​ម្សិលមិញ​នេះ ៕
​ជីវ៉ា​

 

Filed in: ខេត្ត​រតនៈគីរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 3664 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.