ក្រុម​ឆបោក​ទំលាក់​គ្រឿង​ក្រ​ឡៃ អស់​លក្ខ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

កំពង់ចាម ៖ ករណី​ឆបោក ទំលាក់​គ្រឿង​ក្រ​ឡៃ ប្តូរ​យក​របស់​ពិត ដែល​ល្បី​ជា​យូរ​មក​ហើយ ត្រូវអស់​លក្ខ ដោយ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង​ក្រុម​តែម្តង ។​

​កាលពី​ថ្ងៃ​ទី ០៧ វិច្ឆិកា ឆ្នាំ ២០១៧ នៅវេលា​ម៉ោង 8 និង 40 នាទី មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម មាន​គ្នា ០៤ នាក់ មាន​ប្រុស​ស្រី​ជិះ​ម៉ូតូ ០២ គ្រឿង​បាន​ប្រើល្បិច​ទំលាក់​ខ្សែក​ក្រ​ឡៃ​ពីមុខ​ជនរងគ្រោះ ឈ្មោះ សុ ធា​រី​ស អាយុ ២៨ ឆ្នាំ នៅ​ភូមិ​ដូង​ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម និង​នាំ​ជនរងគ្រោះ​យក​ទៅ​ប្តូរ​គ្នា​នៅ​ភូមិ​ដូន​ដី ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ដោយ​ទុក​ខ្សែកច្រវ៉ាក់​ឆាប​ក្រឡៃ​មួយខ្សែ អោយ​ជនរងគ្រោះ ហើយ​បាន​យក​គ្រឿងអលង្កា​របស់​ជនរងគ្រោះ រួមមាន ៖
1.​កងដៃ​បន្ទះ​សំប៉ែត​ផ្លាក​ទីន​មួយ​វង់​ទម្ងន់​4​ជី​ផ្លាក​ទីន​។​
2.​កងដៃ​ផ្លាក​ទីន​មួយ​គូ​ទម្ងន់​2​ជី​ផ្លាក​ទីន​។​
3.​ខ្សែករ​ច្រ​វ៉ាក់ឆា​បផ្លា​ក​ទីន​មួយ​ខ្សែ​3​ជី​5​ហ៊ុន​ផ្លាក​ទីន​។​
4.​ក្រវិល​មាស​មួយ​គូ​ទម្ងន់​5​ហ៊ុន​
5.​ជញ្ជៀន​ផ្លាក​ទីន​ដាំ​ត្បូង​1​វង់​តម្លៃ​7​មឺ​នរៀល​

​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ពួក​វា​បាន​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ខណៈ​ដែល​ជន​រង គ្រោះ​មក​ផ្សារ​ព្រៃ​ទទឹង ។​

​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ជនរងគ្រោះ កម្លាំង​ជំនាញ​ទទួល​ព័ត៌មាន​បាន​ក៏​បើក​កិច្ច​ប្រតិបត្តិការ​តាម​ប្រម៉ា​ញ់​ដល់​ចំណុច​ឃុំ​ក្រូច​ម៉ោង​9.15​នាទី ទើប​ឃាត់​បាន​រួម​មាន ៖
1.​ឈ្មោះ​ឆៃ ផានិត​ប​/27​ឆ្នាំ​នៅ​ភូមិ​ស្តៅ​ក្រោម​ឃុំ​ស្តៅ​ស្រុក​កងមាស​ខេត្ត​កំពង់ចាម​ជា​ប្តី​។​
2.​ឈ្មោះ​នួន​អាតី​ស​/32​ឆ្នាំ​នៅ​ភូមិ​ស្តៅ​ក្រោម​ឃុំ​ស្តៅ ស្រុក​កងមាស​ខេត្ត​កពង់​ចាម​ជា​ប្រពន្ធ​។​
3.​ឈ្មោះ​គិន ផាន់​ណាប​/26​ឆ្នាំ​នៅ​ភូមិ​ទី​3​សង្កាត់​ទឹកល្អក់​ខណ្ឌ័​ទួលគក​រាជធានី​ជា​ប្តី​។​
4.​ឈ្មោះ​លី​ស្រី​យ៉ាស​/25​ឆ្នាំ​នៅ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌ័​ឫស្សីកែវ​រាជធានី​ជាប្រពន្ធ​។​

​ក្នុងនោះ សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​បាន​វត្ថុតាង​(​គ្រឿងអលង្កា​) និង​មធ្យោ​យ​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​02​គ្រឿង​នឹង​ទូរ​សព្ទ័​ដៃ​03​គ្រឿង​។​ ​ព្រមទាំង​ជំនាញ​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ឃើញថា វិជ្ជមាន​03​នាក់​នឹង​អវិជ្ជមាន​01​នាក់​។​

​ជនសង្ស័យ​ជំនាញ​បាន​នាំមក​អធិការដ្ឋាន​ដើម្បី​សាកសួរ​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

 

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.