​ចៅហ្វាយ​ខណ្ឌដូនពេញ​រឹតបន្តឹង​បញ្ហា​សណ្តាប់ធ្នាប់ និង សន្តិសុខ​ក្នុង​ដែនដី​សមត្ថកិច្ច​គ្រប់គ្រង​របស់ខ្លួន ក្នុង​ឱកាស​បុណ្យ​អុំទូក​

​ក្នុង​រយៈពេល​នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ដែល​ប្រព្រឹត្ត ទៅ​ចាប់ពី​ថ្ងៃ​ទី​២- ៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅក្នុង រាជធានី​ភ្នំពេញ មុខ​ព្រះបរមរាជវាំង ។ ដោយឡែក ក្នុង​ខណ្ឌ​ដូនពេញ ដែល​ជា​ទីតាំង​ចំណុចកណ្តាល​នៃ បរិវេណ​ប្រារព្ធ​ពិធី គិត​ចាប់តាំងពី​ចំណុច​គល់ស្ពាន ជ្រោយចង្វារ​តាម​ដង​ទន្លេសាប​រហូត​ដល់​មុខ​ព្រះបរមរាជវាំង​គឺ​ទាំង​ផ្លូវគោក និង​ផ្លូវទឹក​អាជ្ញាធរ​ខណ្ឌ​ដូន ពេញ​បាន​រឹតបន្តឹង​ខ្លាំង​លើ​បញ្ហា​សន្តិសុខ សណ្តា​ប់ ធ្នាប់​សា​ធាណៈ ។​

​បើ​តាម​ការ​បង្ហើប​ឲ្យដឹង​ពី​លោក គឹម វុត្ថា ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌ​ដូនពេញ​បានឲ្យ ដឹងថា លោក​ទទួល​បទបញ្ជា​និង​ការណែនាំ​ពី​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ដូនពេញ​ក្នុង​ការដឹកនាំ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ ចុះ​ល្បាត​និង​ប្រចាំ​ការបញ្ជា​ផ្ទាល់​តាម គោលដៅ​ក្នុង​មូលដ្ឋាន​ពិសេស​ជុំវិញ​បរិវេណ នៃ​ទី កន្លែង​ប្រារព្ធ​ពិធីបុណ្យ​ទាំងមូល ដើម្បី​សំរួល​និង បញ្ជៀ​ស​ការកកស្ទះ​ចរាចរ ។​

​លោក​វុត្ថា​បាន​បន្ត​ឲ្យ ដឹង​ទៀត​ថា ចំពោះ​បញ្ហា​បងប្អូន​អា​ជីករ​លក់ដូរ នំ ចំណី ម្ហូបអាហារ គ្រឿង​ហូបចុក​ផ្សេងៗ​នៅតាម ទីសាធារណៈ ពិសេស​គឺ​នៅ​លើ​សួនច្បារ​ដែល ក្រាល ការ៉ូឡា ចាប់​ពី​មុខ​ផ្សារ​រាត្រី ខាងត្បូង​ផ្សារ​ចាស់​គឺ​ចាប់ ពី​ផ្លូវ​លេខ​១៣០ គឺ​លោក​អភិបាល​ខណ្ឌ​មិន​អនុញ្ញាត ឲ្យមាន​ការដាក់តង់​លក់ដូរ ដោយ​ប្រើ​ឧបករណ៍ ចង្ក្រានហ្គាស់​ទោះ​ធំ​ឬ​តូច ដាច់ខាត​ព្រោះ​វា​ប៉ះពាល់ បរិស្ថាន ហើយ​នាំ​ខូចខាត​ឬ​ប្រឡាក់​ការ៉ូឡា​ដែល អាជ្ញាធរ​រាជធានី​ទើបតែ​កសាង​រៀបចំៗ​ថ្មី​ចំណាយ​អស់ ថវិកា​រាប់​សិបមឺ​ន​ដុល្លារ​អាមេរិក​។ តែបើ​ពួក​គាត់​លក់ ដូរ​ដោយ​រុញរ​ទេះ​ចល័ត​គឺ​អាច​បាន​ដោយ​គ្រាន់តែ​ណែ នាំឲ្យ​ពួកគាត់​ចូលរួម​សំអាត​អនាម័​យ និង​បរិស្ថាន ដូច្នេះ​សុំ​ឲ្យ​បងប្អូន​អ្នកលក់ដូរ​ទាំងឡាយ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការការពារ​និង​ថែរក្សា​សណ្តាប់ធ្នាប់ និង បញ្ហា​អនាម័យ​នេះ ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!