មិន​ដាក់​កុងត្រូល ក៏​ត្រូវបាន​ក្រុម​ឈ្មួញ​បង់ប្រាក់​ឱ្យ​ដែរ​..?

​តាម​សេចក្តីរាយការណ៍​ពី​បទល្មើស​ដឹកជញ្ជូន​ឈើ​នៅ​ខេត្ត​ក្រចេះ បានឱ្យដឹងថា លោក ឈឹម ផល្លី មន្ត្រី​កងទ័ព​ជើង គោក​ផ្នែក​ដឺ​បេ​ប្រចាំការ​នៅ​ខេត្ត​ក្រចេះ ដែល​កាល​មុន​មាន​កូនចៅ​នៅតាម​ផ្លូវ​ជាតិ​ពី​ខេត្ត​ស្ទឹងត្រែង មុន​ចូល​ទី​រួម​ខេត្ត​ក្រចេះ និង​នៅ​ស្រុក​ស្នួល បាន​ដាក់​កម្លាំង​សម្ងាត់​នោះ ពេលនេះ​ត្រូវ​បាន​ស្នើ​ឱ្យ​ដកចេញ ប៉ុន្តែ​ពួក​ឈ្មួញ​នៅ​តែ​បង់​ប្រាក់​ឱ្យ​ដដែល ។​

​ក្រុម​សមត្ថកិច្ច​របស់​លោក ឈឹម ផល្លី ត្រូវ​ពួក​ឈ្មួញ​អះអាងថា បាន​បង់​ជូន​គាត់​ដែរ ប៉ុន្តែ​មិន​ច្រើន​ដូច​សមត្ថកិច្ច ជំនាញ​ទេ ។ រីឯ​ក្រុម​លោក ឈឹម ផល្លី ដែល​ពីមុន​រក​ទុក​សម្រាប់​ខ្លួនឯង ផ្ទុយ​ទៅ​វិញ​ពេល​នេះ​ក៏​បង់​ជូន​ថ្នាក់​ផងដែរ ។​

​ប្រភព​រាយការណ៍​បន្ត​ឱ្យដឹងទៀតថា ប្រាក់​ដែល​បង់​នោះ មិន​ត្រឹមតែ​សម្រាប់​លោក ឈឹម ផល្លី ប៉ុណ្ណោះ​ទេ ពោល​គឺ សម្រាប់​ថ្នាក់​លើ​ថែមទៀត​ផង ។ ក្រុម​អ្នករកស៊ី​ឈើ​បាន​អះអាងថា វា​ជា​ការយោគយល់​គ្នា​រវាង​ឈ្មួញ នឹង​សមត្ថកិច្ច ។ ពួក​ឈ្មួញ​និយាយថា នៅ​ខេត្ត​ក្រចេះ បើ​និយាយ​ពី​ស្ថាប័ន​ដែល​ត្រូវ​បង់ប្រាក់​វិញ​នោះ មាន​ច្រើន​ខ្លាំង​ណាស់​គ្រាន់តែ​ខ្លះ​តិចតួច និង​ខ្លះ​បង់​រាប់ពាន់​ដុល្លារ ។​

​ក្នុងឱកាស​នោះ​ដែរ ពួក​ឈ្មួញ​អះអាងថា មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ដែល​ប្រចាំការ​នៅ​ខេត្ត​ក្រចេះ ក៏​ត្រូវ​ពួកគេ​បង់ ប្រាក់​ឱ្យ​ដែរ បើ​ទោះបីជា​ពេលនេះ​ថ្នាក់លើ​បញ្ជា​ឱ្យ​ដក​ប៉ុស្តិ៍​ក៏​ដោយ ។​

​សារព័ត៌មាន​យើង ពុំ​អាច​សុំ​ការទំនាក់ទំនង ពី​លោក ឈឹម ផល្លី បាន​នៅឡើយ​នោះទេ ?

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 3563 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.