​ក្មេងស្ទាវ​ដែល​ជិះ​ម៉ូតូ​ឡើង​លើ​សួនច្បារ​សា​ធាណៈ ចាប់​ពី​មុខ ផ្សារ​រាត្រី​រហូត ដល់​មុខ​ព្រះបរមរាជវាំង ត្រូវ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ចាប់​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​តទៅទៀត​

រាជធានី​ភ្នំពេញ ៖ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨.០០​នាទី​ល្ងាច លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន បញ្ជា​អោយ លោក គឹម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការ ពារ​ខណ្ឌដូនពេញ ចុះ​ចាប់​ម៉ូតូ​ដែល​ជិះ​ឡើងលើ សួនច្បារ​សាធារណៈ ចាប់​ពី​មុខ​ផ្សារ​រាត្រី​រហូតដល់ មុខ​ព្រះបរមរាជវាំង​បាន​ចំនួន​០៧​គ្រឿង យកមក រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​ធ្វើការ អប់រំ ណែនាំ​កុំអោយ​ជិះ​ម៉ូតូ ឡើង​លើ​សួនច្បារ​សាធារណៈ បន្តទៀត ព្រោះ​កា​ជិះ​ម៉ូតូ​ឡើង​លើ​សួនច្បារ​នេះ ធ្ធើឲ្យ​បាក់បែក​ការ៉ូឡា និង អាច​បង្ករ​អោយមាន គ្រោះថ្នាក់​ដល់ អ្នក​ដែល​ធ្វេី​ដំណើរ​ថ្មើរជើង តាម សួនច្បារ​ផង​ដែរ​។​

​ក្រោយ​ពី​អប់រំ​ណែនាំ និង  ធ្វើ​កិច្ច សន្យា​រួច​មក រដ្ឋបាល​ខណ្ឌ​បាន អោយ​ពួកគាត់​ត្រឡប់ ទៅវិញ​ផ្ទះ​វិញ បើ​ថ្ងៃក្រោយ​នៅតែ​ហ៊ាន​ប្រព្រឹត្ត​តទៅ ទៀត​អាជ្ញាធរ​ខណ្ឌ​នឹង​ចាត់​វិធាន​តាម​ការ​ផ្លូវច្បាប់ ។​

​សូមបញ្ជាក់​ថា បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធា​រ ណៈ​សង្គម​គឺជា​បញ្ហា​ចម្បង​សំរាប់​អាជ្ញាធរ​ខណ្ឌ​ដូន ពេញ​ដែល​ត្រូវបាន​លោក សុខ ពេញវុ​ធ អភិបាល ខណ្ឌ​យកចិត្ត​ទុក​បំផុត​តាំងពី​ពេល​លោក​ចូលកាន់ តំណែង​ជា​អភិបាលខណ្ឌ​ដូនពេញ ក្រៅពី​ការរំដោះ យក​បាន​ចិញ្ចើមផ្លូវ​ទាំងសងខាង​បរិវេណ​ទីលាន ប្រជាធិបតេយ្យ​ចាប់តាំងពី​មុខ​រ៉ា​រទេះភ្លើង​រហូតដល់ ផ្សារ​រាត្រី​មុខ​ផ្សារ​ចាស់ ដែល​ពីមុន​មក​ត្រូវ​ក្រុម​អ្នក​ពួក ជេរ​លក់​ឡាន​យក​ធ្វើជា​កន្លែង​ចត​តាំង​ឡាន​លក់​បែប អនាធិបតេយ្យ​នោះ​ឥឡូវ​លែងមានទៀតហើយ ។​

​ចំ បញ្ហា​សន្តិសុខ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​ក៏​បាន​ប្រសើរ​ឡើង​ផងដែរ ព្រោះ​លោក​អភិបាល​ខណ្ឌ​ដាក់​ផែនការ​ច្បាស់លាស់​ជាក់ស្តែង គឺ​មាន​លោក​អភិបាលរង ខណ្ឌ ចាន់ គន្ថេ​ត ជា​អ្នកដឹកនាំ​ចុះ​ប្រចាំការ ផ្ទាល់​ធ្វើ ការត្រួតពិនិត្យ​អាវុធ​ជាតិ ផ្ទុះ​និង​មធ្យោបាយ​ធ្វើដំណើរ តាម​ដងផ្លូវ​រៀ​រាល់​យប់ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!