ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

​ទីតាំង​ហ្គេម ឈ្មោះ SE7EN ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ចុះបង្ក្រាប​ឃាត់​មនុស្ស​២២​នាក់​រួម​និង​វត្ថុតាង​មួយចំនួន​

ខេត្ត​បាត់ដំបង ៖ ទីតាំង​ហ្គេម​និង​ចាក់បាល់ ឈ្មោះ SE7EN​លេង​ដល់​យប់ ត្រូវ​ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​និង​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​ចុះបង្ក្រាប​ឃាត់​មនុស្ស​២២​នាក់​រួម​និង​វត្ថុតាង​មួយ​ចំនួន នៅវេលា​ម៉ោង ១៤១០​នាទី ថ្ងៃទី ២២ ខែ តុលា ឆ្នាំ​២០១៧  នៅក្នុង​ក្រុង​បាត់ដំបង ត្រង់​ចំណុច​ក្រុមទី ៣៩ ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង  ។​

​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​២២​នាក់​និង​វត្ថុតាង​ដកហូត​សរុប​រួម​មាន ៖
1-​ម៉ាស៊ីន system Unit ចំនួន ៣៨ គ្រឿង
2-​អេក្រង់ LCD Computer ចំនួន ៣៩​គ្រឿង
3-Hard Disk Camera ចំនួន​១ គ្រឿង
4- ម៉ូតូ​ចំនួន​១៨​គ្រឿង

​បច្ចុប្បន្ន​ក្រុម បង្ការ បង្ក្រាប បាន​បញ្ជូន​ឲ្យទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។​
​ប្រភព​រិះគន់​បាន​លើកឡើង​ថា ទីតាំង​ហ្គេម​ឈ្មោះ SE7EN បង្គាប់​លេង​ល្បែង​ភ្នាល់​ចាក់បាល់ តាំងពីព្រឹក​រហូត​ដល់​យប់  ។​ពលរដ្ឋ​ត្រេកអរ​ចំពោះ​ការបង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​និង​ភ្នាល់​បាល់ទាត់ គឺ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ និង​ជួយ​បង្កើន​ឲ្យ​សិស្ស​ចូល​សិក្សា ចាប់​យក​ចំណេះវិជ្ជា ធ្វើ​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ៕

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!