​លោក ចាន់ សុធា កំពុង​សប្បាយ​កើប​លុយ​ពី​បទល្មើស​ឆ្លងកាត់​ខេត្ត​បាត់ដំបង​

ខេត្ត​បាត់ដំបង ៖ ប្រភព​រាយការណ៍​បានឱ្យដឹងថា លោក ចាន់ សុធា ប្រើ​កម្លាំង​កូនចៅ​ក្រោម​ឱវាទ​របស់​ខ្លួន ឱ្យ​ចាំ​យក​ប្រាក់​ពី ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​តាម​ច្រកព្រំដែន ដោយ​មិន​ខ្លាចញញើត​នឹង​បទបញ្ជា​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា ផ្ទៃ​នោះឡើយ មិនតែប៉ុណ្ណោះ​ពួក​ឈ្មួញ​ដែល​ដឹក​ទំនិញ​តាម​ផ្លូវជាតិ​លេខ ៥ ក៏​ត្រូវ​បង់ប្រាក់​ជូន​លោក ចាន់ សុធា ដដែល ។ ពួក​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​ខុសច្បាប់​ក៏ដូចជា ឈ្មួញ​ដឹក​ឈើ​សុទ្ធ​តែ​សុំ​ការអនុញ្ញាត ឬ​បើកភ្លើង​ខៀវ​ពី​លោក ចាន់ សុធា ដើម្បី​ដឹក​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង ។​

​បើ​ទោះបីជា​ក្រសួង​មហាផ្ទៃ​បញ្ជា​ឱ្យ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ដក​កូនចៅ ដែល​ដាក់​ប៉ុស្តិ៍​តាម​ខេត្ត ដើម្បី​យក​ប្រាក់​បង់​ឱ្យ​នាយកដ្ឋាន​នោះ យ៉ាងណាក៏ដោយ​ក៏​លោក ចាន់ សុធា ដែល​មុននេះ​មាន​ភារ កិច្ច​ចាំ​យក​លុយ​ពី​បទល្មើស​ឆ្លងកាត់​ខេត្ត​បាត់ដំបង​នោះ ត្រូវ​គេ​អះអាង​ថា លោ​មិនបាន​ដក​កម្លាំង​ថយ​ដូច​បទបញ្ជា​ក្រសួង មហាផ្ទៃ​នោះ​ឡើយ ។ កម្លាំង​របស់លោក ចាន់ សុធា កំពុង​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ភូមិសាស្ត្រ ខេត្ត​បាត់ដំបង​ដដែល ។​

​ប្រភព​ពី​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង​នរណា​ក៏​ដឹង​ថា ក្រុមនគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ កំពុង​បង្ក​ព្យុះ​ភ្លៀង​យ៉ាងខ្លាំង​ទាំង​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ក៏ដូចជា នៅ​តាម​ផ្លូវជាតិ​លេខ​៥​ផងដែរ ។​

​គេ​រំពឹងថា នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នឹង​ពិនិត្យ​រឿង​នេះ​ឡើង​វិញ ពីព្រោះ​លោក ចាន់ សុធា កំពុង​បង្ក​ព្យុះភ្លៀង និង​អុកឡុក​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ខេត្ត​បាត់ដំបង​ខ្លាំងណាស់ ជាពិសេស​លោក ចាន់ សុធា នៅតែ​ផ្គើន នឹង​ប្រឆាំង​បទបញ្ជា​ក្រសួង​មហាផ្ទៃ ។​

​សារព័ត៌មាន​យើង កំពុង​ព្យាយាម​សុំ​ការទំនាក់ទំនង​ពី​លោក ចាន់ សុធា បានទេ នៅពេលនេះ ៕​

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 3685 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.