ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

លោក សៅ ប៊ុន​រិទ្ធ គាបសង្កត់​ប្រជាពលរដ្ឋ រហូត​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាត់ដំបង​ធ្លាក់​សន្លឹកឆ្នោត​យ៉ាងខ្លាំង​២០១៧

ខេត្ត​បាត់ដំបង ៖ ប្រជាពលរដ្ឋ​និង​កម្មករ​បានឲ្យដឹង​ថា​ការធ្លាក់​សន្លឹកឆ្នោតរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាត់ដំបង​ដោយសារ លោក សៅ ប៊ុន​រិទ្ធ ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វា​អន្តរជាតិ​ដូង  ស្រុក​កំរៀង គាបសង្កត់ ប្រជាពលរដ្ឋ​និង​កម្មករ ពេល​ពួគគាត់​ទិញ​ទូរទស្សន៍​១​គ្រឿង​ពី​ផ្សារ​ថៃ​យក​មក​ទុក​មើល​ក៏​ខាង​ប៉ូលិស​អន្តោរ​ប្រវេសន៍​ទាប​ង់​១​ពាន់​បាត ហើយ​មាន់គគ​១​ក្បាលទា​បង់​៣០០​បាត ទិញ​ម៉ាស៊ីនបោកខោអាវ​១​គ្រឿង​ឬ​ទូរ​ទឹកកក​១​គ្រឿង​មក​ប្រើប្រាស់​ក្នុងស្រុក​កំរៀង ក៏​ទារ​បង់លុយ​ដែរ​។​

​មិន​ត្រឹម​បំពាន​អនុក្រឹត្យ​៦៨​ធ្វើ​ប័ណ្ណ​បរ​ដឺ​ផា​ស​Border Pass​អោយ​ប្រជា​ពលករ ឆ្លងដែន​ទៅ​ប្រទេស​ថៃ យក​ថ្លៃ​ហួសកំណត់ ថែមទាំង​គាបសង្កត់​កម្មករ លក់​សំបុត្រ​ចេញ​ចូល​ក្នុង​ម្នាក់​១០០​បាត​ឬ​១​ម៉ឺន​រៀល (​សំបុត្រ​វាយ​ត្រា​២​ដង​) តម្លៃ​សំបុត្រ​ជាធម្មតា តម្លៃ​តែ​១​ពាន់​រៀល ឬ​១០​បាត ប្រាក់​ថៃ ហើយ​អ្នកមាន​ផាស្ព័​រវាយ​ត្រា​ចេញ​-​ចូល​ក៏​ទា​លុយ​ដែរ និង​បើក​ច្រកទ្វា​ព្រំដែន​ពេលយប់ អោយ​ទំនិញ​ចេញចូល​និង​មនុស្ស​ចេញ​ចូល​តាម​អំពើ​ចិត្ត​។​

​មិនតែប៉ុណ្ណោះ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ថៃ ជំរឹត​កម្មករ ពលករ ពេល​កម្មករ​ទិញ​សំបុត្រ​ចូល​ទៅ​បេះ​ផ្លែឈើ​ព្រឹក​វិល​ល្ងាច ឲ្យ​ទា​លុយ​២០០​បាត​ផ្សេង និង​ពេល​ចេញ​មក​វិញ​ល្ងាច​ទា​២០០​បាត​ផ្សេង​ដែល​កម្មករ​ទៅ​បេះ​ផ្លែឈើ​១​ថ្ងៃ​បាន​ត្រឹម​៥០០​បាត​ទៅ​៦០០​បាត​(​កម្មករ​ស្ទាត់ជំនាញ​) កម្មករ​មិន​ជំនាញ​បេះ​បាន​ក្នុង​១​ថ្ងៃ​៣០០​បាត​ទៅ​៤០០​បាត បើ​គេ​យក​អស់ មាន​ប្រាក់​ឯណា​បាន​ទុកដាក់​ហូបចុក​។​ពេល​ថៃ​ធ្វើបាប​កម្មករ​ខ្មែរ​មិន​ជួយ​អន្តរាគមន៍  ហើយ​ក្រុម​ប៉ូលិស​អន្តោរ​ប្រវេសន៍​នេះ ធ្លាប់​បាន​វាយ​លើ​ស្ត្រីភេទ​ផងដែរ ទាំងនេះហើយ​ជា​ការឈឺចាប់​របស់​រាស្ត្រ​ក្នុង​ខេត្ត​បាត់ដំបង​ចេញ​ចូល​ប្រទេស​ថៃ តាម​ច្រកទ្វា​អន្តរជាតិ​ដូង  ស្រុក​កំរៀង​។​

​តាម​ប្រភព​ប្រជាពលរដ្ឋ​បានអោយដឹងថា ចំពោះ​ពលករ​ខ្មែរ​ជា​ច្រើន​រយ​នាក់ ក្នុង​មួយ​ថ្ងៃៗ ចេញទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ ហើយ​អ្នកខ្លះ​មិន​មាន​ឯកសារ​គ្រប់គ្រាន់ តាម​អនុក្រិត្យ​លេខ ៦៨ អនក្រ​.​បក​.​ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០០៣ ក៏​អាច​ធ្វើ​ប័ណ្ណ​បរិ​ផា​ស​Border Pass​បានដែរ    ទោះ​ជា​ពលករ​ទាំងនោះ​នៅ​ខេត្ត​ផ្សងៗ​.​ដូចជា​.​ស្វាយរៀង​. កំពង់ចាម​.​ព្រៃវែង​.​តាកែវ​។​ល​។​

​លោក សៅ ប៊ុន​រិទ្ធ ប្រធាន​នគរបាល​អន្តោ​ប្រវេ​ស​ច្រក​អន្តរជាតិ​ដូង បាន​យក​ប្រាក់​ថ្លៃ​ប័ណ្ណ​បរិ​ផាស​ឆ្លងដែន ពី​ប្រជា​ពលករ​ធ្វើ​សំរាប់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ច្រើន​លើស​កំណត់​ចាប់ពី​៧​ម៉ឺន​រៀល​ដល់ ៣០​ម៉ឺន​រៀល ដែល​ប័ណ្ណ​មាន​សុពលភាព រយៈពេល ១ សប្តាហ៍ ហើយ​បើ​ដល់​ថ្ងៃ​កំណត់​មក​បន្ត​ម្តង​អស់​២​ពាន់​រៀល​ក្នុង ១​សប្តាហ៍ ។ តាម​ការកំណត់​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​សៀវភៅ​បន្ទុក ជា​គោលការណ៍​ធ្វើ​ប័ណ្ណ​ម្នាក់​យក​តម្លៃ ៣៥.០០០ រៀល ។ មិនតែប៉ុណ្ណោះ អ្នក​មិន​មាន​ឯកសារ​គ្រប់គ្រាន់ និង​ទីលំនៅ​ច្បាស់លាស់់​ក៏​អាច​ធ្វើ​ប័ណ្ណឆ្លងដែន​បានដែរ អោយតែ​មាន​ប្រាក់​។​

​ស្ត្រី​២​នាក់​រស់នៅ​ស្រុក​ប​វេល​បានអោយដឹងថា ពួក​នាង​អាយុ​១៩​ឆ្នាំ គ្មាន​អត្តសញ្ញាណប័ណ្ណ​បាន​មក​ធ្វើ​ប័ណ្ណឆ្លងដែន ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ បាន​បង់​ប្រាក់​ក្នុង​១​នាក់​ចំនួន​១៦០០​បាត​ប្រាក់​ថៃ​ស្មើ​ចំនួន​២០​ម៉ឺន រៀល ប្រាក់​ខ្មែរ​ទើប​បាន​ប័ណ្ណឆ្លងដែន​នេះ​។​

​ប្រភពពី ប្រជាពលរដ្ឋ​ផ្សេង​ថា មនុស្ស​មិន​ទាន់​គ្រប់​អាយុ​ធ្វើ​ប័ណ្ណឆ្លងដែន​ម្នាក់​៧៥០០០​រៀល​(​ប្រាំពីរ ម៉ឺន​ប្រាំ​ពាន់​រៀល​) ចុះ​ឈ្មោះ​កូនង៉ា​ម្នាក់​ថែមទៀត​ត្រូវ​បង់អស់​១៣០០០​រៀល​ថែមទៀត​(​មួយ​ម៉ឺន បី​ពាន់​រៀល​) ។ ចំពោះ​មនុស្ស​គ្រប់​អាយុ និង​មាន​អត្តសញ្ញាណប័ណ្ណ​បើ​ធ្វើ​ប័ណ្ណ​ចាំ​យក​ភ្លាម​តម្លៃ​២៥០០​បាត​ប្រាក់ ថៃ​គិត​ជា​ប្រាក់​ខ្មែរ ៣០​ម៉ឺន​រៀល តែបើ​ចាំ​១​ថ្ងៃ​យក​តម្លៃ​ក្នុង​១​នាក់​ចំនួន​១៦០០​បាត​ប្រាក់​ថៃ​ស្មើ ចំនួន​២០​ម៉ឺន​រៀល​ប្រាក់​ខ្មែរ​។​

​ប្រភព​បញ្ជាក់ថា ស្ត្រី​វៀតណាម​រកស៊ី​ផ្លូវភេទ​ខុសច្បាប់​ជាច្រើន​នាក់ បាន​មក​រកស៊ី​នៅក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង​ស្រុក​កំរៀង មិន​មាន​នគរបាល​អន្តោប្រវេសន៍ឬ​សមត្ថកិច្ច​មក​បង្ក្រាប​ទេ អស់​ពេល​៤​ឆ្នាំ​មកហើយ​តាំង​ពី​លោក លោក សៅ ប៊ុន​រិទ្ធ គ្រប់គ្រង ។​

​ក្នុងករណីនេះ តើ​ឯកឧត្តម សុខ ផល អគ្គនាយក នគរបាល​អន្តោប្រវេសន៍​និង​ជា​ប្រធាន​ក្រុមការងារ​ស្រុក​បាណន់ សុខចិត្ត​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាត់ដំបង​ធ្លាក់ឆ្នោត​ជាង​១០​ស្រុក ហើយ​ជាប់​តែ​ស្រុក​បាណន់​ឬ គួរតែ​មាន​វិធានកា​រលើ លោក សៅ ប៊ុន​រិទ្ធ ប្រធាន​នគរបាល​អន្តោ​ប្រវេ​ស​ច្រក​អន្តរជាតិ​ដូង ដើម្បី​ទទួល​សន្លឹកឆ្នោត​២០១៨​មកវិញ ៕

 

 

 

 

 

Filed in: ខេត្តបាត់ដំបង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!