កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុង​ក្រុមហ៊ុន​EN investment

​ខេត្ត​ក្រចេះ ៖ លោក​ឧត្តមសេនីយ៍ សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ដឹកនាំ​បញ្ជារ​ផ្ទាល់​កងកម្លាំង​ក្រោម​ឱ​វ៉ាទ ចុះ បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុង​ក្រុមហ៊ុន​EN investment​និង​
​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៦​នាក់ និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ ចំណុច​គីឡូ​១១៣ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ កម្លាំង​អាវុធហត្ថ​ខេត្ត ឃាត់​បាន​វត្ថុតាង​មួយ​ចំនួន រួមមាន ៖
– ត្រាក់ទ័រ ចំនួន ៤​គ្រឿង
– រឺ​ម៉ក​ផ្ទុក​ឈើមូល ចំនួន ៣​គ្រឿង ( បច្ចុប្បន្ន មេព្រៃ​កំពុង​វាស់វែង )
-​រថយន្ត​កែច្នៃ ( ប៉ា​កុង ) ចំនួន ២​គ្រឿង គ្មាន​ផ្ទុក​ឈើ
– គ្រឿងចក្រ និង​អា​ប៊ុល ចំនួន ៤​គ្រឿង
​ឈើ​មូល​ចំនួន ១០០ កំណាត់ ( មាន​មុខកាត់  ៤​តឹក បណ្តា​យ ១០​មែត្រ ) និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ៦​នាក់​ជា​ជនជាតិ​វៀតណាម បញ្ជូនមក ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ក្រចេះ ។

​បច្ចុប្បន្ន​វត្ថុតាង ត្រូវបាន​ការពារ​ដោយ កម្លាំង អាវុធហត្ថ​ខេត្ត​ក្រចេះ ចំនួន ៣០​នាក់ ។ ចំណែក ជំនាញ​រដ្ឋបាល​ព្រៃឈើ កំពុង​សិក្សា​នីតិវិធី​ច្បាប់ នៃ​ការបង្ក្រាប​នេះ ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​វិនិយោគ ។​

 

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.