កិច្ចប្រជុំ​លើក​ទិសដៅ​នៃ​ការងារ​អនុវត្ត​បន្ត និង​បូក​សរុប​លត្ថផល​ការងារ​សន្តិសុខ ក្នុង​មូល​ឋាន​របស់ខ្លួន​ដែល​កន្លងមក​

សៀមរាប ៖ ការអនុវត្ត​តាម​សេចក្ដីណែនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ លោក​វរៈសេនីយ៍ឯក ​ហួត សុធី ស្នងការរង​ទទួលបន្ទុក​ផែន​សន្តិសុខ បាន​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ ត្រួតពិនិត្យ​ការងារ​សន្តិសុខ ប្រចាំខែ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​

​កិច្ចប្រជុំ​នោះ​មានការ ចូលរួម​ពី​បណ្តា​អស់លោក​នាយ នាយរង​ការិយាល័យ និង​មន្ត្រី​ជំនាញ​ចំណុះ​ផែន​​សន្តិសុខ រួម​និង​លោក​អធិការរង និង​នាយ​ផ្នែក​ទទួល​សន្តិសុខ ទាំង ១២ ក្រុង ស្រុក​សៀមរាប​​ចូលរួម​ផង​ដែរ​។​

​កិច្ចប្រជុំ​ក្នុង​ឱកាស​នោះ គោលបំណង​ដើម្បី​ធ្វើការ​បូកសរុប និង​ត្រួតពិនិត្យ​វាយ​តម្លៃ​ទៅលើ​ការងារ​​ជំនាញ​ដែល​កងកម្លាំង​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​អនុវត្ត​កន្លងមក និង​រិះរក​នូវ​ចំណុច​​វិជ្ជមាន អវិជ្ជមាន និង​បទពិសោធន៍​ថ្មី​ល្អៗ ដើម្បី​ដាក់​បញ្ជូលទៅ​ក្នុងទិសដៅ​សំរាប់​យកទៅអនុវត្ត​បន្ត​អោយ​កាន់តែ​មាន​ប្រសិទ្ធិភាព និង​តម្លាភាព​បន្ថែមទៀត​។​

​កិច្ចប្រជុំ​មាន​មតិ​សំណេះសំណាល ពី​លោក​វរៈសេនីយ៍ឯក ហួត សុធី បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ថា​ ​សូមឲ្យ​កម្លាំង​ទាំងអស់​បង្កើន​នូវ​កា​រ​យកចិត្តទុកដាក់​ស​ហ​ការណ៍​គ្នា​ឲ្យបាន​ល្អ និង​មាន​សាមគ្គីភាព​​ឯកភាព​ផ្ទ្ទៃក្នុង​ឲ្យបាន​ល្អ ហើយ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​ជំនាញ​របស់​ខ្លួន និង​ខិត​​ខំ​រៀនសូត្រ​នូវ​ជំនាញ​បន្ថែមទៀត​ដើម្បី​បំពេញ​នូវ​ចំណេះដឹង​ក្នុងការ​ស៊ើប​អង្គេត​ការងារ​សន្តិសុខ​​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ នៅតាម​បណ្តា​អធិការ​ក្រុង ស្រុក ​នានា​ទូទាំង​ខេត្ត ត្រូវ​យល់​ដឹង​បន្ថែម​ស្តីពី​សភាពការ​សន្តិសុខ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន នាពេល​បច្ចុប្បន្ន​​ក្នុង​កិច្ចការពារ​ថែរក្សា​នូវ​សន្តិភាព​ស្ថេរភាព សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ជូន​ដល់​​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង​ក៍​ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជាពិសេស​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ​ឲ្យបាន​កាន់តែ​ល្អប្រសើររ​ឡើង​ថែម​ទៀត ៕

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!