ជនជាតិ​កូរ៉េ​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​ផ្ទះសំណាក់​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ស្លាប់​ដោយ​ប្រើ​គ្រឿង​ខ្លាំង​ជ្រុល​

ខេត្ត​បន្ទាយមានជ័យ ៖​ជនជាតិ​កូរ៉េ​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​ផ្ទះសំណាក់ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ស្លាប់​ដោយ​ជម្ងឺ​គាំងបេះដូង ដោយ​ប្រើ​គ្រឿង​ខ្លាំង​ជ្រុល នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧  នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​១០៤ ជាន់​ទី​១ ផ្ទះសំណាក់ យីហោ​ប៉ោយប៉ែត នៅក្បែរ​ការិយាល័យ​កាំកុងត្រូល​ក្រុង​ប៉ោយប៉ែត ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​អនុសេនីយ៍ឯក សរ សុ​ភក្ត្រា មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ​លីម ខ្យូ​ហ៊ុន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​កូរ៉េ មក​ស្នាក់នៅ​បណ្តោះអាសន្ន នៅ​បន្ទប់​ជួល​លេខ​១០៤ ជាន់​ទី​១ ផ្ទះសំណាក់ យីហោ​ប៉ោយប៉ែត នៅក្បែរ​ការិយាល័យ​កាំកុងត្រូល​ក្រុង​ប៉ោយប៉ែត ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​លោក​អនុសេនីយ៍ឯក សរ សុ​ភក្ត្រា បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា បើ​តាម​ការសាកសួរ​ម្ចាស់​ផ្ទះសំណាក់​បាន​ប្រាប់ថា ជនរងគ្រោះ​មក​ជួល​បន្ទប់​ស្នាក់នៅ​បណ្តោះអាសន្ន​លេខ​១០៤​នេះ តាំងពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ មក​ម្លេះ ហើយ​ជនរងគ្រោះ​បាន​បង់​ប្រាក់​ថ្លៃ​បន្ទប់​មួយ​ថ្ងៃ​ម្តង ម្ចាស់​ផ្ទះសំណាក់​បាន​បញ្ជាក់​ទៀតថា សព​ដង​ជនរងគ្រោះ​ព្រឹក​ឡើង​បាន​ចេញពី​បន្ទប់​ជា​រៀងរាល់ថ្ងៃ ដោយឡែក​នៅ​ថ្ងៃ​ទី​១៧ នេះ​ស្រាប់តែ​មិន​ឃើញ​ជនរងគ្រោះ​ចេញ​ទៅណា​សោះ ទើប​នៅ​ម៉ោង​១៥​នេះ​គាត់​បាន​ឲ្យ​បុគ្គលិក​ឡើងទៅ​មើល​ក្នុង​បន្ទប់​ស្រាប់តែ​ឃើញ​ជន​រងគ្រោះ​ដេក​ស្លាប់ ពេលនោះ​គាត់​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​តែម្ដង​។​

​លោក​អនុសេនីយ៍ឯក សរ សុ​ភក្ត្រា បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា នៅពេល​សមត្ថកិច្ច​ត្រួតពិនិត្យ​ក្នុង​បន្ទប់​ឃើញ​មាន​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿង​ង​ញៀន​១ សា​រាង​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១១ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន និង​មាន​រថយន្ត​១​គ្រឿង​។​

​លោក​អនុសេនីយ៍ឯក សរ សុ​ភក្ត្រា បាន​បញ្ជាក់ទៀតថា បើ​តាម​ការសន្និដ្ឋាន​ជនរងគ្រោះ​អាច​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត​ទើប​បណ្ដាល​ឲ្យ​គាំងបេះដូង​ស្លាប់​តែ​ម្តង​គ្មាន​ជាប់​ពាក់ពាន់​និង​អំពើ​ឃាតកម្ម​នោះ​ទេ​នេះ​ហើយ​លទ្ធិ​ផល​នាក់​បើ​ប្រាស់​គ្រឿងញៀន​ចុងក្រោយ​គឺ​ស្លាប់​។​

​សព​ជនរងគ្រោះ​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​រួចរាល់​ហើយ​នោះ​ត្រូវបាន​យក​មក​តម្កល់​នៅ​វត្ត​បា​លិលេ​យ្យ រងចាំ​សាច់ញាតិ ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក រថយន្ត និង​វត្ថុតាង​ផ្សេងទៀត ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​យក​ទៅ​គ្រប់គ្រង​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.