កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​ជា​បន្តបន្ទាប់​ពាក់​ពន្ឋ័ក​រ​ណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន

​ខេត្ត​បន្ទាយមានជ័យ ៖ ជនសង្ស័យ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ចំនួន​៧​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែ​ត​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ ។

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា​៖​កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៧​ម្សិលមិញ​នេះ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​និមិត្ត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ចំនួន​២​នាក់​នៅ​ចំណុច​ខាងលិច​ស្ថានីយ៍​លក​ហ្គេស​តាម​បណ្តោយ​ផ្លូវជាតិលេខ​៥ ស្ថិតនៅក្នុង ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បន្តថា ៖ ជនសង្ស័យ​ទាំង ២ នាក់ ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​និមិត្ត​ចាប់​ឃាត់ខ្លួន​បាន​នោះ​ទី​១/​ឈ្មោះ តាង គង់ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្តាល  សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ទី​២/​ឈ្មោះ​ជា វណ្ណះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​វត្ថុតាង​ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រឹបអូស​បាន​នោះ​រួមមាន​៖​ម្សៅ​សរ​ថ្លា​ចំនួន​១២​កញ្ចប់​តូច​និង​ម៉ូតូ​១​គ្រឿង​ផង​ដែរ​។​សមត្ថកិច្ច​បញ្ជាក់ថា​៖​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជា​មុខសញ្ញា​ចែកចាយ​សារធាតុ​ញៀន​យ៉ាង​សកម្ម​នា​ពេលកន្លងមក​។​សូម​ជំរាប​ដែរ​ថា​៖​បន្ទាប់​ពី​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ជន​សង្សយ័​ទាំង​២​នាក់​ខាងលើ​មក​នា​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​នៅ​ថ្ងៃ ខែ ឆ្នាំ​ដដែល​កម្លាំង​ជំនាញ​បាន​ធ្វើ​ការស្រាវជ្រាវ​បន្ត​រហូត​ឈានដល់​ការចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់​បន្ថែម​ទៀត​ជា​អ្នកប្រើប្រាស់ សារធាតុ​ញៀន ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ៖ ជនសង្ស័យ​ទាំង​៥​នាក់​នេះ​រួមមាន​៖​ទី​១/​ឈ្មោះ មឿន សា​វី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​,​ទី​២/​ឈ្មោះ ហេង លី​ហ៊ួ​រ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​,​ទី​៣/​ឈ្មោះ យ៉ុម ណា​រ៉ុង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​,​ទី​៤/​ឈ្មោះ កែម រ៉ូន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​,​និង​ទី​៥/​ឈ្មោះ មៅ មាន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៧​នាក់​រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កំពុង​ធ្វើ​ការសាកសួរ​និង​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!