ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

អធិការ​នគរបាល​ក្រុង​បាត់ដំបង​ច្រានចោល​ព័ត៌មាន​ការ​ចោទថា​លោក​កោះហៅ​ម្ចាស់​ទី​តាំ​បើក​ល្បែងស៊ីសង​តម្លើង​លុយ​ដាក់​ខែ​

ថ្មីៗ​នេះ​បណ្តាញសារព័ត៌មាន​និង​គេហទំព័រ​ក្នុង​បណ្តាញ​សង្គម​ជាច្រើន​បាន ចុះផ្សាយ​យ៉ាង​ព្រោង ព្រាត ស្តីពី​ករណី​លោក ប៉ាង ហៀ​ង អធិការ​នគរ បាល​ក្រុង បាត់ដំបង ខេត្ត បាត់ដំបង​បាន​កោះហៅ ម្ចាស់​ទីតាំង​បើក​អាជីវកម្ម​អ៊ី​ន​ធើ​ណែ​ត​ល្បែងស៊ីសង គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន មក​ធ្វើ​កិច្ចសន្យា​ផ្តិតមេដៃ​តម្លើង​លុយ​ដាក់​ខែ ថ្នូរ​នឹង ការ​មិន​បង្ក្រាប​បន​ល្បែង​ទាំងនោះ​។​

​ជុំវិញ​ការ​រិះ គន់​ចោទប្រកាន់​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃទី​៥ តុលា ២០១៧ ភ្នាក់ងារ​សារព័ត៌ មាន​យើង បាន​ទំនាក់​ទំ នង​សុំ​ការបំភ្លឺ​ពី​លោក ប៉ាង ហៀ​ង តាម​ទូរស័ព្ទ លោក​បាន​ប្រាប់ថា ការ កោះហៅ​ម្ចាស់​ទីតាំង​បន​ល្បែងស៊ីសង មក​ធ្វើ​កិច្ច សន្យា​ពិតជា​បាន​កោះហៅ​មែន ប៉ុន្តែ​គឺ​កិច្ចសន្យា បញ្ឈប់​នៃ​ការបើក​ល្បែងស៊ីសង​ខុសច្បាប់ មិនមែន ដូច​អ្នកកាសែត​មួយចំនួន​ថា ហៅ​មេ​ល្បែងស៊ីសង​មក​ផ្តិតមេដៃ តម្លើង​លុយ ដាក់​ខែ​នោះទេ  ។ ករណី នេះ លោក​សូម​ច្រាន ចោល​ទាំងស្រុង គឺ​មិន​ពិត​ទេ ។​

​លោក ប៉ាង ហៀ​ង បញ្ជាក់ទៀតថា ការចុះផ្សាយ​របស់​គេហ​ទំព័រ​មួយចំនួន​ដែល​ធ្វើឡើង​ដោយ​ប្រាសចាក​ពី​វិជ្ជាជីវៈ និង ក្រមសីលធម៌​អ្នក​សារព័ត៌ មាន​បែប​នេះ វា​នឹង​ធ្វើឲ្យ មហាជន​អស់ជំនឿ​លើ​អ្នក កាសែត​ទាំងនោះ​ទៅ វិញ​ទេ ព្រោះ​ធ្វើ​ព័ត៌មាន ដោយ​លម្អៀង​គ្មាន​សួរនាំ រូប​លោក​ដើម្បី​បកស្រាយ​ឲ្យ​ច្បាស់លាស់​ចៀសវាង​ការភ័ន្តច្រឡំ ។​

​លោក​បន្ត ថា​ការធ្វើ​ការងារ​ចុះ​បង្ក្រាប​បទល្មើស​ផ្សេងៗ​មិន​ចាំ តែ​បទ​ល្មើស​ល្បែងស៊ីសង មួយ​មុខ​នោះទេ គឺ​សមត្ថ កិច្ច​របស់​លោក​ចុះ​អនុវត្ត​ជា​ប្រចាំ​ដើម្បី​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ អ៊ុច សាខុន ស្នង ការ​នគរបាល​ខេត្ត បាត់ ដំបង ដែល​ទើប​ចូលកាន់ តំណែង​ថ្មីៗ​ហើ​លោកបាន ដាក់​បទបញ្ជា​យ៉ាង មុឺងម៉ាត់​ក្នុង​ការបង្ក្រាប​បទល្មើស​ដើម្បី​ការពារ សុខ សុវត្ថិភាព និង​ផ្តល់ ភាពកក់ក្តៅ​ដល់​ពលរដ្ឋ ក្នុង​មូលដ្ឋាន ។ ដោយ ឡែក​បុគ្គល​ជា​អ្នកកាសែត មួយចំនួន​ដែល បាត់បង់ លាភសក្ការៈ​ពី​បន​ល្បែង ហើយ​បែរ​មក​ចុះផ្សាយ បរិហារ​មួលបង្កាច់​បង្ខូច​ឈ្មោះ អង្គភាព​របស់ លោក​តាម​គេហទំព័រ លោក​កំពុង​ពិចារណា លើ​ផ្លូវ​ច្បាប់ ដើម្បី​មាន វិធានការ​តាម​នីតិវិធី នាពេលខាងមុខ ៕

 

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ិច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!