​កិច្ចប្រជុំ​កែសម្រួល និង តែងតាំង​បន្ថែម​សមាជិក​ក្រុមការងារ​ចុះជួយ​ភូមិ សង្កាត់ ដើម្បី​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦

ខេត្តសៀមរាប​៖ នៅ​ចុង​សប្តាហ៍​នា​រសៀល​ថ្ងៃ​សៅរ៍​ទី ៣០ ខែ កញ្ញា ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​គណបក្ស ប្រជាជន​កម្ពុជា​ខេត្តសៀមរាប  មាន​ធ្វើ​ពិធី​ប្រកាស​និង​ប្រគល់​សេចក្តីសម្រេច ស្តីពី​ការកែសម្រួល​សមាស និង តែងតាំង​បន្ថែម​សមាជិក​ក្រុមការងារ​ចុះ​ជួយ​តាម​បណ្តា​ភូមិ សង្កាត់ ក្នុង​ក្រុង​សៀមរាប ឆ្ពោះ​ទៅកាន់​ការងារ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦  ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង សមាជិក គណៈ    កម្មា​ធិ​ការកណ្តាល  និង​ជា​ប្រធាន​គណៈកម្មាធិការ​នៃ​គណបក្ស​ប្រជាជន​ខេត្តសៀមរាប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ឧកញ៉ា អស់លោក លោកស្រី​ជា​ប្រធាន អនុប្រធាន សមាជិក សមាជិកា​ក្រុមការងារ​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត ក្រុង ភូមិ សង្កាត់ ផងដែរ  ។​

​ក្នុង​កិច្ច​ស្វាគមន៍​នោះដែរ លោក ទេព ប៊ុន​ឆាយ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ក្រុង សៀមរាប បាន​ធ្វើ​សេចក្តីរាយការណ៍ អំពី​ស្ថានភាព​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង ការងារ​កសាង និង គ្រប់ គ្រង ព្រម​ទាំង​ការ​ធ្វើ​បច្ចុប្បន្នភាព ក្នុងការ​ជំរឿន​សមាជិក​ក្រុម​បក្ស និង  ការអាន​ប្រកាស​កែសម្រួល បំពេញបន្ថែម​សមាសភាព​ក្រុម​ការងារ​ដើម្បី​ដឹកនាំ​ចុះជួយ​មូលដ្ឋាន​ភូមិ សង្កាត់ ក្នុង​ក្រុង​សៀមរាប​ផងដែរ ។​

​មានប្រសាសន៍​នោះដែរ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង បានបញ្ជាក់​ថា គណបក្ស​ប្រជាជន​ជា​គណបក្ស​ធំ​មាន​ធនធាន​មនុស្ស​មាន ធនធាន​ហិរញ្ញវត្ថុ មាន​បទពិសោធន៍ ក្នុង​ការដឹកនាំ ប្រទេស​គ្រប់​ដំណាក់កាល ដូចនេះ គណបក្ស​ប្រជាជន​កម្ពុជា​ពិតជា​មាន សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការសម្រេច​ទិសដៅ​ជម្រុញ​ការអភិវឌ្ឍន៍ ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។​

​ឯកឧត្តម​បណ្ឌិត​បាន​បន្ថែមថា នៅពេល​ខាងមុខ​នេះ យើង​នឹង​មាន​ការបោះឆ្នោត​អសកល​ពីរ​ទៀត​គឺ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ក្រុង ស្រុក ខេត្ត និង ការបោះឆ្នោត​ជ្រើស​រើ​សមាជិក​ព្រឹទ្ធសភា ។​

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ក៏​បាន​ពន្យល់​ដល់​សមាជិក​ក្រុមការងារ​បក្ស  អំពី​គោលនយោបាយ​ដែល​គណបក្ស​ចូលរួម​បោះឆ្នោត  និង ការ​ដាក់​ចេញ​នោះ​វា​ជា​កិច្ចការ​ដែល​គណបក្ស​ប្រជាជន​យើង​បាន​ធ្វើ​នឹង​កំពុង​ធ្វើ​នាពេល​បច្ចុប្បន្ន​នេះ  ។    ម្យ៉ាងទៀត​ការកែសម្រួល និង បំពេញបន្ថែម​សមាជិក​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ភូមិ​នា​ពេល​នេះ គឺជា​ការពង្រឹង និង ជម្រុញ​ការ ព្រមទាំង​ក្តាប់​ឲ្យបាន​ការ​ធ្វើ​បញ្ជី​បច្ចុប្បន្នភា​ព​លើ​បញ្ជី​គ្រួសារ​បក្ស និង ធ្វើការ​ជម្រុញ​ដល់​សមាជិក​បក្ស​ទាំងអស់ ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ឲ្យបាន​គ្រប់ៗ​គ្នា​ផង​ដែរ ។​

​ឯកឧត្តម​បណ្ឌិត​ក៏​បាន​គូសបញ្ជាក់ថា ក្រុម​ការងារ​ទាំងអស់ ត្រូវ​បង្កើន​នូវ​កិច្ច​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការគ្រប់គ្រង​សមាជិក​របស់​ខ្លួន ព្រមទាំង​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​ដល់​ប្រជាជន ដែល​ជា​កត្តា​ស្នូល​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។

​ក្នុងនោះដែរ ឯកឧត្តម​បណ្ឌិត​ក៏​បាន​ធ្វើការ​ក្រើនរំលឹក ដល់​ក្រុមការងារ និង អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវ​ក្តាប់​ឲ្យបាន​អំពី សកម្ម​ភាណ និង សតិអារម្មណ៍​របស់​ប្រជាជន និង ក្រុម​ជន​អកតិ​មួយចំនួន ដែល​តែង​បង្ក​នូវ ភាព​អសន្តិសុខ​ក្នុងសង្គម ។  ឯកឧត្តម​បណ្ឌិត​ក៏​បាន​គូសបញ្ជាក់ថា ដើម្បី​ប្រទេសជាតិ​យើង​ឆ្ពោះ​ឈាន​ទៅ​មុខ តម្រូវការ​ជាមុន​នោះ គឺ​ការរក្សា​សន្តិភាព​ឲ្យខាងតែបាន ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ  ក៏​យើង​មិន​ឲ្យ​បរទេស​មក​ប្រើប្រាស់​ជន​ជាតិខ្មែរ  ដើម្បី​សម្លាប់​ខ្មែរ​តទៅ​ទៀត​ឡើយ  ហើយ​យើង​ក៏​មិន​ឲ្យ​នណា​មក​បំផ្លាញសេចក្តី​សុខ​របស់​ជាតិ និង ប្រជាជន​យើង​ឡើយ ។​

​ក្នុងនោះដែរ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង បាន​លើក​នូវ​វិធានការ និង អនុសាសន៍​សំខាន់ៗ​របស់ គណបក្ស​ប្រជាជន ដែល​ជា​គោល​មា​គ៌ា ក្នុងការ​ឆ្ពោះទៅ​ភាពជោគជ័យ​ពេលខាងមុខ  ព្រមទាំង​បាន​ផ្ដាំផ្ញើ និង ណែនាំ​ក្រុម​ការងារ​ទាំងអស់ ត្រូវ​បន្ត​នូវ​ប្រពៃណី វប្បធម៌​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ប្រជា​ប្រីយ៍​ភាព​ជា​យូ​លុង​មកហើយ​នោះ  គឺ​ឲ្យ​ស្ថិតនៅ​ជាប់​ជាមួយ​ប្រជាជន គ្រប់ កាលៈទេសៈ ព្រមទាំង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សមាជិក​ខ្លួន ដែល​ជួប​នូវ​ការលំបាក​ក្នុង​ជីវភាព​គ្រួសារ ហើយ​កត្តា​សំខាន់​នោះ​គឺ​ជម្រុញ​ដល់​យុវជន​នៅតាម​មូលដ្ឋាន ឲ្យបាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ប្រចាំឆ្នាំ​២០១៧ នៅតាម​សាលាឃុំ សង្កាត់   ព្រមទាំង​ត្រូវ​រួមគ្នា​ដោះស្រាយ​រាល់​កង្វល់​ប្រជាពលរដ្ឋ​ដែល​ប្រឈម នឹង​ជីវភាព​រស់នៅ ផ្តល់​សេវា​តម្រូវការ និង សេវា​បម្រើ​ដោយ​សមធម៌ និង រួម​ដឹកនាំ​ការពារ​សមិទ្ធផល​ដែល​កើតមាន​នៅ​មូលដ្ឋាន​ឲ្យបាន​គង់វ​ង្ស​ទៀតផង  ៕
ដោយ លុច​ណា​ម​

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.