​លោក ចាន់ សុធា ប្រឆាំង​បទបញ្ជា​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ដាក់​ប៉ុស្តិ៍​យក​លុយ​ដដែល​…!

​ប្រភព​ព័ត៌មាន​ពី​ពួក​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ​ឱ្យដឹងថា នៅ​ខេត្ត​បាត់ដំបង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​បាន​ផ្តល់​សិទ្ធិ​ឱ្យ លោក ចាន់ សុធា ជា​អ្នករៀបចំ​បង្ក្រាប​បទល្មើស ឬ​និយាយ​ឱ្យ​ខ្លី​ជា​អ្នក​ដែល​ត្រូវ​រក​ប្រាក់​ឱ្យ​ថ្នាក់លើ ។ ប៉ុន្តែ​ក្រោយ​បទបញ្ជា​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បញ្ឈប់​ឱ្យមាន​កុងត្រូល ជជុះ គឺជា​ឱកាស​ដែល​ផ្តល់ឱ្យ​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ដេកស៊ី​ដោយ​ស្របច្បាប់ ។
​នៅ​គ្រា​ដែល​ថ្នាក់លើ​ឈប់​យក​លុយ​ពី​លោក ចាន់ សុធា ប៉ុន្តែ​ពួក​ឈ្មួញ​នៅ​តែ​បង់​ឱ្យ​លោក ចាន់ សុធា ដដែល ។ ការទាក់ទង​តាម​ទូរស័ព្ទ​អំពី​ការនាំ​ទំនិញ​ចេញ​ចូល​ក៏​ដូចជា ចរាចរ​ឈើ​ជាដើម​សុទ្ធតែ​ត្រូវ​បង់​ប្រាក់​ឱ្យ​លោក ចាន់ សុធា ។

លោក ​ចាន់ សុធា នៅតែ​មាន​ឱកាស​ដាក់​កម្លាំង​ដើម្បី​តាមឃ្លាំមើល និង​យក​ប្រាក់​ពី​ឈ្មួញ​អ្នករកស៊ី​ដឹក​ទំនិញ​ក៏ដូចជា អ្នករកស៊ី ដឹកជញ្ជូន​ឈើ​ប្រណីត​ដដែល ។ បើ​ទោះបីជា​គេ​មិន​បាន​ដាក់​កុងត្រូលជជុះ ឬ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជាក់លាក់​ក៏ដោយ ប៉ុន្តែ​ពួក​ឈ្មួញ ពិតជា​មិន​អាច​គេចវេស​ពី​ការបង់ប្រាក់​នោះ​បាន​ឡើយ ។ ពោល​គឺ​ត្រូវតែ​បង់ប្រាក់​យ៉ាងហោចណាស់ ៧០​ភាគរយ​នៃ​តម្លៃ ដែល​ធ្លាប់​បង់ ឬ​តម្លៃ​ដែល​នៅ​ពេល​ពួកគេ​ដាក់​ប៉ុស្តិ៍ ឬ​កុងត្រូល​ជាក់លាក់ ។​

​ករណី​នេះ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទំនង​ជា​គិតថា មន្ត្រី​ដែល​ខ្លួន​បញ្ជា​ទៅ​តាម​បណ្តា​ខេត្ត និង​ផ្លូវជាតិ​ដើម្បី​ឱ្យ​រក​ប្រាក់​បង់​ជូន​ថ្នាក់លើ​ទំនង​ជា​ដក​អស់ហើយ ។ ផ្ទុយទៅវិញ​ប៉ុស្តិ៍​មួយចំនួន​នៅតែ​មាន​កម្លាំង​នៅ​លើ​ដង ផ្លូវ​ហើយ​មួយចំនួន​ទៀត​បើ​ទោះបីជា​មិន​ធ្វើ​សកម្មភាព​ក៏​នៅតែ​អាច​យក​លុយ​ពី​ពួក​ឈ្មួញ​ដែល​រកស៊ី​ខុសច្បាប់​នោះ​បាន​ដែរ ពីព្រោះ​ប្រសិនបើ​ឈ្មួញ​មិន​បង់ប្រាក់​ទេ ក្រុម​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ដែល​ប្រចាំការ​តាម​ខេត្ត និង​ដងផ្លូវ​នៅតែ​អាច​មាន សិទ្ធិ​ចាប់​ទំនិញគេចពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់​នោះ​បាន​ដដែល ។

ពាក់ព័ន្ធ​ករណី​ខាងលើ សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ចាន់ សុធា បាន​នោះ​ទេ ? ៕

 

Filed in: ខេត្តបាត់ដំបង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 4453 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.