អ្នកព័ត៌មាន​៣​នាក់ ត្រូវ លោក​ឌិន វ៉ាន់ឌី ប៉ូលិស​ខេត្ត​ឧត្តរមានជ័យ​កាងប​ន​ល្បែង ខុសច្បាប់ ចាប់ វ៉ៃខ្នោះ

ខេត្ត​ឧត្តរមានជ័យ ៖ បន​បន​ល្បែងស៊ីសង​ច្រើន​ប្រភេទ ជល់​មាន់ អាប៉ោង យូគី​។​ល​។ នៅ​ចំណុច​បេនឡាន​អូរ​ស្មាច់ ជាប់​របង​កាស៊ីណូ ឧកញ៉ា​លី​យុង​ផាត់ ស្ថិតក្នុង សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ឃើញ​ភាពអនាធិបតេយ្យ​ព្រោះ​មាន​ខ្មែរ​ចូល​លេង​ខុសច្បាប់ អ្នក​ចូល​លេង​ភាគច្រើន គឺ​ជនជាតិ​ខ្មែរ​ដែល​មកពី​ខេត្ត​ជាច្រើន​ខេត្ត​ដូចជា​ខេត្ត​បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ពី​ភ្នំពេញ និង​ជនជាតិ​វៀតណាម​ក៏​ឃើញ​មក​ចូល​លេង​ច្រើន គួរសម​ដែរ​។​

​នៅវេលា​ម៉ោង​ជាង​១២​ថ្ងៃត្រង់ ថ្ងៃទី ២៦ ខែ​កញ្ញា ២០១៧  លោក ខៀវ សុផាន​រស្ស លោករ​ត្ន័ ផល្លា លោក​ហាន សំ​ពណ៏ ភ្នាក់ងារ​កាសែត​មកពី​៣​អង្គភាព​ផ្សេងគ្នា ក៏​ចូល មើល​ហើយ​ថត​ផ្ដិត​រូបភាព រួចហើយ ក៏​បើក​ឡាន​ចេញ​ដោយសារ​រក​អ្នកទទួលខុសត្រូវ ដើម្បី​សួរនាំ​មិនឃើញ​។​ចេញផុត​ពី​ក្លោងទ្វារ​បេនឡាន​កន្លែង​បើក​ល្បែង​ខុសច្បាប់​ទើប​បាន​ប្រហែល​២០​ម៉ែត្រ ស្រាប់តែ​ឃើញ​ឈ្មោះ​ឌិន វ៉ាន់ឌី ជា​មន្ត្រី​នគរបាល​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បើកឡាន​ពណ៏ ស មួយ​បាំង​កន្លះ មក​ឃាំង​ពីមុខ ចុះ​មក​គំរាម​រាម ដក​យក​កាំ​ម៉ា​រ៉ា​ម៉ាស៊ីន​ថត និង​ទូរ​សព្ទ័​។​

​តែ​លោក​ខៀវ សុផាន​រស្ស ប្រកែក​មិន​ព្រម​ឲ្យទៅ​គេ​ព្រោះ ឈ្មោះ​ឌី មិន​មាន​ពាក់​ឯកសណ្ឋាន​ជា​នគរបាល ។ ភ្លាមនោះ មាន​បក្សពួក​របស់​ឈ្មោះ​ឌី​នេះ​ជាង​១០​នាក់​បាន មក​ក្រ​ឆក់​យក​សោរ​ឡាន​ហើយ ចាប់​វ៉ៃខ្នោះ​អ្នកកាសែត​ទាំង ៣ នាក់ ទាំង​កំរោល ប្រៀប​បីដូច​អ្នកកាសែត​ទាំង​៣​នាក់ ជា​ចោរប្លន់​អញ្ចឹង ។​

​ពួក​លោក​ឌិន វ៉ាន់ឌី បាន ប្រើ​ពាក្យ​កំរាម​សំឡុត បង្ខំ​ឲ្យ​អ្នកយក​ពត៏មាន​ទៅ កន្លែង​ល្បែង ជល់​មាន់ ដែល​នៅ​ទីនោះ​មាន ពួក​បងធំ​កាង​ល្បែង យក​ទូ​សព្ទ័​ដៃ​ចំនួន ៥​គ្រឿង ទៅ​លុប​ឯកសារ ទាំងថ្មី​ចាស់​ចោល​ទាំងអស់ រួច​និយាយថា បើ​គេ​រាយ ការណ៍​ទៅ​លោក ព្រះរាជអាជ្ញា ដឹង​តែ​ជាប់គុក ទាំងអស់​។ ជាង​កន្លះ​ម៉ោង​ក្រោយ​បាន​ពួកគេ លែង​អ្នកកាសែត​ទាំង​៣​នាក់​មាន​សេរីភាព​វិញ​។ ទាក់ទង​ការចាប់​វ៉ៃខ្នោះ​អ្នកកាសែត​បំពាន​ច្បាប់​នេះ​លោក​ឌិន វ៉ាន់ឌី នគរបាល​កាង​បន​ល្បែង​បាន ឲ្យដឹង​តាម​ទូរសព្ទ័​ថ្ងៃទី​២៧ ខែកញ្ញា​ថា លោក​មិន​មាន​ពាក់ពាន់​ទៅ​វ៉ៃខ្នោះ​អ្នកកាសែត​ទេ គឺ​ពួក​ក្រុម​សន្តិសុខ​បន​ល្បែង (​ស៊ិក​)​។​

​ពេល​សួរ​ថា​កន្លែង​ល្បែង មានច្បាប់​យ៉ាងម៉េច​ដែរ​? លោក​ឌី​ឆ្លើយថា មាន​អាជ្ញា​បណ្ណ សួរ​គេ​ទៅ​ដឹង​ហើយ ។ ពេល​សួរ​ក​ម្ចាស់​អ្នកទទួលខុសត្រូវ (​ឈ្មោះ​អី​) លោក ឌិន វ៉ាន់ឌី ប្រកែក​ឲ្យ​សួគេ​ទៅដឹង​ហើយ​(?) ។ ដោយឡែក លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នគ​បាល​ខេត្ត​ឧត្តរមានជ័យ បាន​អោយ​កាសែត​ដឹងថា ៖ លោក​មិន​បានដឹង​រឿង​ទេ ហើយ​ក៏​គ្មាន​ប៉ូលីស ទៅ​វាយខ្នោះ អ្នក​ណា​ដែរ បើ​ប៉ូលីស​ធ្វើ​អញ្ចឹង វា​ខុស​ហើយ ព្រោះ​ល្បែង​ក្រៅ​កាស៊ីណូ​គ្មាន​ច្បាប់​។​

​ដោយឡែក លោក គូ​យ កាន់​យ៉ា ព្រះរាជអាជ្ញា​សារ​លា​តំបូង​ខេត្ត​ឧត្តរ​មានជ័យ​បានប​ដិ​សេធ​ថា​ការឃាត់ខ្លួន​អ្នក​ការ​សែត​ខាងលើ​លោក​មិន​បាន​បញ្ជា​ទេ​ហើយ​ការ​ថត​យក​រូបភាពរ​បស់​អ្នកសារព័ត៌មាន​ក៍​មិន​ម៉ែន​ជា​រឿង​ខុស​ច្បាប់​ដែរ​។​បើតាម​សម្តី​ព្រះរាជអាជ្ញា​បញ្ជាក់ថា​លោក​ឌិន​វ៉ាន់ឌី ប៉ូលិស​កាង​ល្បែង​គឺជា​អ្នក​ខុស ។

​លោកស្រី ណា​រ៉េ​ន ប្រធាន​សាខាសមាគម​ន៏​អាដហុក ឲ្យដឹង​តាម​ទូរសព្ទ៍​ថា​៖ នេះ​ជា​ការគំរាមកំហែង​ដល់​អ្នក​សា​ពត៏មាន រឿង​ប៉ុនណឹង​និយាយគ្នា​បានតើ​ចាំបាច់​អី​ដាក់ខ្នោះ  បើ​មាន​អាជ្ញា​បណ្ណ័ ប្រាប់​អ្នកកាសែត​ទៅ  ចាំបាច់​បំបាក់ស្មារតី អ្នក​យក​ពត៏មាន​។​

​ក្រុម​អ្នក​យក​ព័ត៌មាន  សូម​ឯកឧត្ដម រដ្ឋមន្ត្រី​ក្រសួង​ពត៏មាន ជួយ​រក​យុត្តិធម៏ ។ លោករ​ត្ន័ ផល្លា អ្នកកាសែត​រងគ្រោះ​ម្នាក់​បាន​ប្រាប់ថា លោក មិន​សុខចិត្ត​ទេ ពួកលោក​ជា​អ្នក​យក​ពត៏មាន​ថតរូប​មានអី​ខុស​ហេតុអី ឈ្មោះ​ឌី អាង​ខ្លួន​ជា​នគរបាល​មក​ចាប់​វ៉ៃខ្នោះ​ទទេៗ​បែបនេះ​?​។ ករណីនេះ លោក​ខៀវ សុផានរ​ស្ស​ប្រាប់ថា​លោក មាន​គំរោង​ប្តឹង​លោក ឌិន វ៉ានឌី​ទៅ​តុលាការ​។​

​លោក ឌី នគរបាល​ខេត្ត​ឧត្តមានជ័យ ដែល​ឈរជើង​ការពារ​បន​ល្បែង​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ខុសច្បាប់​រដ្ឋ រង​ចោទ​ការ​ចោទថា ជានគ​បាល​យុត្តិធ័ម ស៊ីប្រាក់ខែ​រដ្ឋ​បំរើ​រាស្ដ្រ បែរ​ទៅ​កាង​ល្បែងស៊ីសង ប្រើ​អំណាច បំពាន​សិទ្ធិ​អ្នកកាសែត ដែល​ការពារ​ដោយ​ច្បាប់​រដ្ឋធម្មនុញ​ទៅវិញ ៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.