ឯកឧត្តម ខៀវ ក​ញ្ញ​រិទ្ធ អញ្ជើញ​ចូលរួម​សម្ភោ​ធ​ការសង់​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នកកាសែត​បរទេស នៅមុខ​ស្ថានទូត​បារាំង​

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អះអាង​ថា ការសាងសង់​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ អ្នកកាសែត​បរទេស នៅ​ទីតាំង​ថ្មី​មុខ​ស្ថានទូត​បារាំង បានបង្ហាញ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា នា​ពេលកន្លងមក​។​

​ក្នុង​ពិធី​សម្ពោធ​ទីតាំង​ថ្មី ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នកកាសែត​បរទេស ដែល​ស្លាប់​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ ១៩៧០ ដល់ ១៩៧៥ នា​ព្រឹក​ថ្ងៃទី​២៨​ខែ​កញ្ញា លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា ការផ្លាស់ប្តូរ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ អ្នកកាសែត​បរទេស​ថ្មី​នេះ ព្រោះ​កាល​ពេលកន្លងមក រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បាន​សម្រច​យក​ទីតាំង​នៅមុខ សណ្ឋាគារឡឺ​រ៉ូយ៉ាល់ បង្កើត​ជា​សួនច្បារ​មួយ ដើម្បី​លំអ​។ ប៉ុន្តែ​ខាង​សាលាក្រុង ក៏បាន​លើកឡើង​ថា គួរ​យក​ទីតាំង​រំលឹក​វិញ្ញាណក្ខន្ធ​អ្នកកាសែត កន្លែង​ផ្សេង​វិញ​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា «​យើង​ដាក់​ស្តុប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​កាសែត នៅមុខ​សណ្ឋាគារឡឺ​រ៉ូយ៉ាល់​នេះ ដោយសារ​នៅ​សម័យ​ឆ្នាំ​១៩៧៥ សណ្ឋាគារ​នេះ​ភាគច្រើន​ជា​កន្លែង របស់​អ្នកកាសែត​បរទេស​។ ហើយ​គាត់​ភាគច្រើន ដើរ​ពី​សណ្ឋាគារ​នេះ ទៅ​ក្រសួង​ឃោសនា​ការ នៅ​សម័យ​នោះ​។ ប៉ុន្តែ​ក្រោយ​ពី​សម្រេច​ដក យើង​ក៏​បាន​កំណត់​យក​កន្លែង​ថ្មី គឺ​មុខ​ទូត​បារាំង​»​។​

​លោក​បាន​រៀបរាប់​ថា ការសង់​ស្តូប​នៅមុខ​ទូត​បារាំង គឺជា​កន្លែង​ដែល​ខ្មែរ បាន​រត់​ចូល​មក​ភៀសខ្លួន ក្នុងសម័យ​ខ្មែរក្រហម ពោល​គឺ កន្លែង​នេះ​មាន​ជនជាតិ​ខ្មែរ​ជាច្រើន​នាក់ បាន​មក​ភៀសខ្លួន នៅពេល​ដែល​ខ្មែរក្រហម​ដេញ ចេញពី​ទីក្រុង​ភ្នំពេញ​។​

​បើ​តាម​ប្រសាសន៍​លោក ឆាង សុង ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​យោ​សនា​ការ និង​ព័ត៌មាន សម័យ​សាធារណរដ្ឋ​ខ្មែរ ឲ្យដឹងថា អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដែល​បាត់​ខ្លួន​ក្នុង​សម័យ​ឆ្នាំ ១៩៧០-១៩៧៥ មាន​ចំនួន ៥១​នាក់​៕
​លោក ហុក វិបុល​

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!