ពិធី​សម្ពោធ​អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​បន្ទាយស្រី

ខេត្តសៀមរាប ៖ អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​សាងសង់​លើ​ទីតាំង​ថ្មី ស្ថិតនៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នា​សណ្តាយ  ស្រុក​បន្ទាយស្រី ត្រូវបាន​កាត់​ខ្សែបូរ​បើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុង​សប្តាហ៍ ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ ឯកឧត្តម​ឧកញ៉ា បណ្ឌិត សៀង ណាំ ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម កែវ ធី អនុប្រធាន​កិត្តិយស​គណៈ​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង លោកជំទាវ មាស សន ជា ម៉ន អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ផងដែរ ។​

​តាម​របាយការណ៍​របស់លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត បានឲ្យ​ដឹង​អំពី​ការ​ចំណាយ​សម្រាប់​ការកសាង​អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​បន្ទាយស្រី​នេះ បាន​សាងសង់​អស់​ថវិកា​សរុប ២​ម៉ឺន​៦​ពាន់​ដុល្លារ​អាមេរិក​។ លោក​បាន​បញ្ជាក់ថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​អនុសាខា​ស្រុក​បន្ទាយស្រី ក្នុង​ស្មារតី​មនុស្សធម៌​ចូលរួម​ក្នុង​ការសាងសង់​អការ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក បន្ទាយស្រី​នេះដែរ ក៏​មាន​ឯកឧត្តម  លោកជំទាវ អស់លោក លោកស្រី​ជា​សប្បុរសជន​ក្នុងស្រុក និង ក្នុង​ខេត្ត បាន​ឧបត្ថម្ភ​ជា​ថវិកា​សម្រាប់​ចាក់​ដី​បំពេញ​ទីធ្លា និង ទិញ​សម្ភារៈ​ការិយាល័យ សម្រាប់​បំពាក់ ក្នុង​អគារ​អនុសាខា​នេះ​ជាច្រើន​ផងដែរ​។

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង បាន​មានប្រសាសន៍​បញ្ជាក់​ថា ការបើក​សម្ពោធ​អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​បន្ទាយស្រី​នាពេលនេះ គឺជា​អគារ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ទី​៤ របស់ សាខា​កាកបាទក្រហម​ខេត្ត អាណត្តិ​ទី​៤​នេះ ។

​ឯកឧត្តម​បណ្ឌិត​ក៏​បានឲ្យ​ដឹង​ផងដែរ​ថា អាគារ​អនុសាខា​ចំនួន​៥​ទៀត បាន​កំពុង​សាងសង់​ជា​បន្តបន្ទាប់ ហើយ​នឹង​ត្រូវ​ត្រៀម​ធ្វើការ​បើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់   ក្នុង​កិច្ច​ធ្វើ​ប្រតិបត្តិការ​មនុស្សធម៌​ជួយសង្គ្រោះ និង ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ និង ងាយ​រងគ្រោះ ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ និង និន្នាការ​នយោបាយ​អ្វី​ឡើយ  ស្រប​តាម​ប្រធានបទ​ជា​សាកល  របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍ​ច័ន្ទ​ក្រហម ។ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន សុង ក៏​បាន​លើក​ផងដែរ​ថា កាកបាទក្រហមកម្ពុជា ជា​ស្ថាបន័​មនុស្សធម៌​ធំ​ជាងគេ​ក្នុង​ប្រទេស ដែល​ធ្វើ​ប្រតិបត្តិការ​មនុស្សធម៌ ជួយ​សម្រាល​ទុក្ខ​លំបាក របស់​ប្រជាជន​រង គ្រោះ និង ងាយ​រងគ្រោះ  ស្រប​តាម​ប្រធានបទ​ជា​សកល របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម គឺ សង្គ្រោះ​ជីវិត ផ្លាស់ប្តូរ​ផ្នត់គំនិត ។​

​ដើម្បី​ចូលរួម​ការអនុវត្ត​យុទ្ធសាស្ត្រ​ឆ្នាំ​២០១១-២០២០ របស់​កាកបាទក្រហម​កម្ពុជា ក្នុងនោះ​បាន​កំណត់​ទស្សនវិស័យ ( រួមចំណែក​ពន្លឿន​ការកាត់បន្ថយ​ភាពក្រីក្រ ការពារ​សេចក្តីថ្លៃថ្នូរ​របស់​មនុស្សជាតិ និង ការពារ​តម្លៃ​មនុស្សធម៌​របស់​ជនរ​ង​គ្រោះ​) ឲ្យបាន​សម្រេច​នោះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប  បាន​យកចិត្តទុកដាក់​បំពេញ​បេសកម្ម​មនុស្សធម៌  ស្របតាម វិស័យ​ស្នូល​ទាំង​៤ – ការគ្រប់គ្រង​គ្រោះមហន្តរាយ  – សុខភាព និង​ការថែទាំ​សុខភាព​ក្នុង​សហគមន៍   – លើកកម្ពស់ គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌​របស់​ចលនា – ការអភិវឌ្ឍ​ស្ថាប័ន និង អភិវឌ្ឍ​ធនធាន​។

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ក៏​បាន​ធ្វើការ​រំលឹក និង​ផ្ដល់​ជា​អនុសាសន៍​មួយ​ចំនួន​ដល់​លោក លោកស្រី ក្នុង​ជួរ​គណៈកម្មាធិការ អនុសាខា​កាកបាទ​ក្រហម​ស្រុក បន្ទាយស្រី សូម​យកចិត្តទុកដាក់​ប្រើប្រាស់ និង​ថែរក្សា​អគារ​ទីស្នាក់ការ​អនុសាខា នេះ​ឲ្យបាន​ល្អ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គមជាតិ ក្នុង​វិស័យ មនុស្សធម៌  ព្រមទាំង​បន្ត​បំពេញ​នូវ​តួនាទី​គណៈ​អភិបាល ដឹកនាំ​ក្រុម​កាកបាទក្រហម​ឃុំ អ្នកស្ម័ត្រចិត្ត  យុវជន​កាក បាទ​ក្រហម​កម្ពុជា ឲ្យបំពេញ​ការងារ​មនុស្សធ​ម៌បា​ន​ល្អ ស្រប តាម​គោលការណ៍​គ្រឹះ​ទាំង​៧ នៃ​ចលនា​អន្តរជាតិ​កាក បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម និង​គោល​ការណែនាំ​របស់​កាក បាទ​ក្រហម​កម្ពុជា ដើម្បី​រួមចំណែក​ពន្លឿន​ការកាត់បន្ថយ​ភាពក្រីក្រ និង ធ្វើឲ្យ​ប្រសើរ​ឡើង​ជីវភាពរ​ស់​នៅ របស់​ជន ងាយ​រងគ្រោះ  សំខាន់​ស្ត្រី ចាស់ជរា កុមារកំព្រា និង ជនពិការ ដែល​ទាក់ទង​នឹង​គ្រោះមហន្តរាយ  ក៏ដូចជា​ចូលរួម​អប់រំ​អនាម័យ​សុខភាព​សហគមន៍ សំខាន់​ស្ត្រី និង​កុមារ  ព្រមទាំង​យកចិត្តទុកដាក់​ការពង្រីក​សមាជិកភាព​កាកបាទ​ក្រហម​ប្រចាំ​ឆ្នាំ និង​ការ​រក​មូលនិធិ ក្នុងនោះ​ការដាក់​ហិប​សប្បុរសធម៌ សម្រាប់​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌រ​បស់​អនុសាខា​ស្រុក​ផង​ដែរ  ។

​ឯកឧត្តម​បណ្ឌិក៏​បាន​មានប្រសាស​ន៍​បញ្ជាក់​បន្ថែម​ផងដែរ​ថា សមទ្ធិ​ផល​ជា​អគារ​អនុសាខា​កាក បាទ​ក្រហម​កម្ពុជា​ស្រុក​បន្ទាយស្រី  ដែល​កំពុងតែ​បើក​សម្ពោធ​នាពេលនេះ  គឺ បានមក​ពី​ការឧបត្ថម្ភ​ជា​ថវិកា​របស់ ឯកឧត្តម​បណ្ឌិត នឹង លោកជំទាវ​ផ្ទាល់ គឺ​ដើម្បី​ចូលរួម​ចំណែក​បន្ថែមទៀត លើ​បុព្វហេតុ​មនុស្សធម៌​ដ៍​ឧត្តុងឧត្តម​ក្នុង​អាណត្តិ​ទី​៤​នៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​សៀមរាប​ផងដែរ​។​

​ក្នុង​នោះ​ផង​ដែរ សប្បុរសជន​ដែល​អ​ញ្ញើញ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អនុសាខា​កាក បាទ​ក្រហម​កម្ពុជា ស្រុក​បន្ទាយស្រី​នេះ បាន​ចូលរួម​ថវិកា សរុប​ប្រមាណ ៤​ពាន់​២២០​ដុល្លា និង ៩០​ម៉ឺន​រៀល ត្រូវបាន​ប្រគល់ជូន​អនុសាខា​ស្រុក​បន្ទាយស្រី ដើម្បី​ចាត់ចែង និង ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​ក្នុង​ភូមិសាស្ត្រ​របស់  ខ្លួន​។​
​សម្រាប់​សមាជិក ស​ជិកា នៃ​អង្គពិធី ក្រុមយុវជន​កាកបាទ​ក្រហម​កម្ពុជា និង សិស្សានុសិស្ស ម្នាក់ៗ​សៀវភៅ ២​ក្បាល ប៊ិច​១ និង​ប្រាក់​១​ម៉ឺន​រៀល តាជី​យាយជី ម្នាក់ៗ ក្រណាត់ស ១​ដុំ ប្រាក់​២​ម៉ឺន​រៀល  ប្រជាពលរដ្ឋ ម្នាក់ៗ សារុង ១ ប្រាក់ ១​ម៉ឺន​រៀល​ផងដែរ ៕
​ដោយ លុច​ណា​ម​

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!