ពិធី​កាន់បិណ្ឌ ឯកឧត្តម សៅ សារឿ​ន វេន​បិណ្ឌ​ក្រុមទី ១៤​នៅ វត្ត​វិ​មានតេជៈ ស្រះចក​

រាជធានី ៖ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧​ស្របពេល​ដែល​ប្រទេស​កម្ពុជា​ទាំងមូល កំពុងតែ​មាន​សន្តិភាព និង​ការអភិវឌ្ឍន៍​រីកចំរើន​យ៉ាង​ឆាប់រហ័ស​នោះ នៅ​រសៀល​ថ្ងៃ​ទី​ ១៩ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​ឯកឧត្តម សៅ សារឿ​ន និង​លោកជំទាវ បុត្រាបុត្រី​និង​នាយទាហាន នាយ​ទា​រង​ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​បាន​ដឹកនាំ​មន្ត្រី​រាជការ​ ​ជា​ញ្ញាតិមិត្ត រួមជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​កាន់បិណ្ឌ​ក្រុម​វេន​ទី ១៤ នៅ​វត្ត​វិ​មានតេជៈ ស្រះចក (​វត្ត​ធម្មយុត្តិ​) ស្ថិតនៅ​ក្នុង​សង្កាត់​ស្រះ​ចក​ដែលមាន​សម្តេច​ព្រះ​ឧត្តម​ចរិយា បណ្ឌិត ឈឹង ប៊ុ​ឈា ព្រះចៅអធិការ​វត្ត​វិ​មានតេជៈ ហៅ​វត្ត​ស្រះចក ក្រុងភ្នំពេញ ធា​ជ​ធានី​ភ្នំពេញ  ​ឯកឧត្តម សៅ សារឿ​ន ជា​លោកជំទាវ បាន​ពាំនាំ​នូវ​បច្ច័យ ភេសជ្ជៈ គ្រឿងឧបភោគ​បរិភោគ និង​ទេយ្យវត្ថុ​មួយចំនួន​ដូចជា​៖ អង្ករ ៣០០​គីឡូក្រាម ទឹក​ផ្លែឈើ ២០ កេស ទឹក​សុទ្ធ ៣០ កេស មី ២០​កេស​ស្មើនឹង ត្រីខ​១​កេស​ធំ​ទឹកដោះគោ​២​កេស ទេយ្យទាន ២១​កញ្ចប់ និង​បច្ច័យ ៨​លាន​៨​មុឺន​៨​រៀល ដើម្បី​យក​មក​ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា ដើម្បី​ប្រមូល​បច្ច័យ​មួយចំនួន​កសាង​ទី​អារាម​វត្ត​នេះ ឲ្យមាន​ការអភិវឌ្ឍន៍​កាន់តែ​ប្រសើរឡើង ។​គួររំលឹកថា បុណ្យ​នេះ​ត្រូវបាន​ពុទ្ធសាសនិក​ខ្មែរ​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ​ចាប់ពី ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ​(​ចន្លោះ ខែ​កញ្ញា​)​។ ពុទ្ធសាសនិក​ខ្មែរ​ធ្វើបុណ្យ នេះ​ដោយ​ការយក​ទេយ្យទាន​ផ្សេងៗ​មាន អាហារ​ជាដើម ទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ នៅក្នុង​វត្ត​ដែល​កំពុង​គង់​ចាំ​វស្សា​រយៈពេល​១៥​ថ្ងៃ​គត់​។​

​ក្នុង​រយៈពេល​១៤​ថ្ងៃនេះ​ឱ្យឈ្មោះ​ថា បុណ្យ​កាន់បិណ្ឌ ឬ​បុណ្យ​ដាក់​បិណ្ឌ​។ ចំណែក​ថ្ងៃ​១៥​រោច ដែល​ជា​ថ្ងៃ​ចុងក្រោយ​នោះ​ពុទ្ធសាសនិក ពី​គ្រប់​វេន​ទាំងអស់​បាន មកជួបជុំ​គ្នា​ធ្វើ​ទាន​ចំពោះ​សង្ឃ​ជាមួយគ្នា ដើម្បី​បញ្ចប់​បុណ្យ​កាន់បិណ្ឌ​។​
​ពិធី​នេះ​សម្រាប់​ឧទ្ទិស​កោសល្យ ដល់​ដួង​វិញ្ញាណក្ខន្ធ​បងប្អូន​ជីដូន​ជីតា​ញាតិ​ការ​ទាំង ៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ និង​ឧទ្ទិស​កោសល្យ​ដល់​វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធ​នារី ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ និង ប្រជាពលរដ្ឋ ដែល​បាន​បាត់បង់​ជីវិត ក្នុង​របប​ប៉ុលពត និង​ពពួក​ប្រេត​ជន​ញាតិ ដែល​បាន​ស្លាប់ទៅ ជាពិសេស​សូម​ឲ្យ​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ទាំងអស់ ជួបតែ​សេចក្តីសុខ​គ្រប់ៗ​គ្នា​៕
​លោក ហុក វិបុល​

Filed in: ព័ត៌មានជាតិ, ភ្នំពេញ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.