ផ្ទុះ​ស្សេ​ខ្សែភ្លើង​ឆេះ អតីត​ចៅសង្កាត់​និមិត្ត អស់​គ្មាន​សល់​អ្វី​សម្រាប់​ជ្រកកោន​

​ខេត្ត​បន្ទាយមានជ័យ ៖ ផ្ទុះ​ស្សេ​ខ្សែភ្លើង​ឆេះ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ទំហំ​៧​គុណ​១២​ជា​របស់​លោក​ប៉ាល់​សេដ្ឋា​អតីត​ចៅសង្កាត់​និមិត្ត​មួយ​ខ្នង​ ​ឆាបឆេះ​គ្មាន​សល់ អ្វី​សម្រាប់​ជ្រកកោន គួរឲ្យ​អាណិត កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែ កញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​

​ហេតុការណ៍​នេះ គេ​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​២​គ្រឿង រថយន្ត​ពន្លត់​អគ្គីភ័យ​អធិការ​ក្រុង​ប៉ោយ​ប៉ែត​១​គ្រឿង​និង​រថយន្ត​ពន្លត់​អគ្គីភ័យ​កាស៊ីណូ​ត្រូ​ពី​កាណា​២​គ្រឿង​ចុះ​មក​អន្តរាគមន៍​ពន្លត់​ផង​ដែល​តែ​ផ្ទះ​ខាងលើ​ត្រូវ​បាន​ឆេះ​ទាំងស្រុង​ទៅ​ហើយ​បាន​ត្រឹម​តែ​បាញ់​ពន្លត់​ដើម្បី​កុំ​ឆ្លង​ឆេះ​ទៅ​ផ្ទះ​អ្នកជិតខាង​ប៉ុណ្ណោះ​។​

​លោក វ៉ន វិរះ ចៅសង្កាត់រង​ទី​១ សង្កាត់​និមិត្ត​ប្រាប់ថា ផ្ទះ​ដែល​អគ្គីភ័យ​ឆាបឆេះ​នេះ ម្ចាស់​ឈ្មោះ​ប៉ាល់ សេដ្ឋា ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មុខរបរ​និវត្តន៍​ជន អតីត​ជា​ចៅសង្កាត់​និមិត្ត​អណត្តិ​មុន​។​លោក​បន្តថា ករណី​ខាងលើ​ធ្វើអោយ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ ឆេះ​ខូចខាត​ទាំងស្រុង យក​បាន​តែ​រថយន្ត​២​ទៅ​៣​គ្រឿង​ដែល​នៅ​ក្រោមផ្ទះ​ប៉ុណ្ណោះ​។​

​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​ប្រាប់ថា ផ្ទះ​របស់​អតីត​ចៅសង្កាត់​នេះ សង់​ថ្ម​ក្រោម ឈើ​លើ​ប្រក់​ស័ង្កសី មាន​ទំហំ ទទឹង​ប្រវែង​៧​ម៉ែត្រ និង​បណ្តោយ​១២​ម៉ែត្រ ។ សមត្ថកិច្ច​បន្តថា មូលហេតុ​ដែល​ធ្វើអោយ​មាន​អគ្គីភ័យ​ឆាបឆេះ​នេះ​គឺ​បណ្តាលមកពី​ទុរសេច​រ​ន្ត​អគ្គីសនី ដោយ​ផ្ទះ​សង់​ពី​ឈើ​ផង​នោះ​ត្រូវបាន​ឆេះ​ទាំង​ស្រុង​តែម្តង​។​

​ករណី​ខាងលើ​នេះ​លោ​ម៉ារិ​ននាយប៉ុស្ដ៏​និមិត្ត​ប្រាប់​ថា​ការឆ្លង​ចរន្ត​ឆេះ​ផ្ទះ​លោក​ប៉ាល់​សេដ្ឋ​អតីត​ចៅសង្កាត់​និមិត្ត​នោះ​ខូច​ខាត់​ទាំងស្រុង​ហើយ​គ្រឿងអលង្កា​ដែល​នៅក្នុង​ផ្ទះ​បាន​បាត់បង​រួមមាន​មាស់​ចំនួន​៣​តំឡឹង​,​ផ្លា​ទីន​ចំនួន​២​តំឡឹង​លុយ​រៀល​២០​លាន ២​សែន ៕​

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.