ល្បី​ថា​មេ​គយ​ប៉ោយប៉ែត ហ៊ុយ សុជាតិ កេង​បន្លំ​ប្រព្រឹត្ត​អំពើ​ពុករលួយ​លើ​សលោក ឈួន ហៃ ទៀត !

​ប៉ោយ​ប៉ែត​៖ មកទល់ពេលនេះ មាន​មន្ត្រី​គយ និង​ឈ្មួញ​ធំៗ​មួយចំនួន​រអ៊ួរទាំ​ថា ចរិក​គយ គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺ​ស្ទីល​គោះ​ថ្លៃ​បាយ​ច​ចារ ស្គាល់​គ្នា​ជា​ដំបូង​គឺ​ខ្ពស់​ណាស់ គ្រាន់​តែ​ថ្លៃ​បាយ ១​ពេល ខារ៉ាអូខេ ១​យប់ អស់​ជិត ១​ម៉ឺន​ដុល្លារ មិនធម្មតា​មែន ។ ហើយ​បើ គេ​ថា​មិន​ខុស គឺ​បុគ្គល ហ៊ុយ សុជាតិ ដែល​ទើប​មកពី​អនុ​គយ​ព្រំដែន​បាវិត​នេះ គឺ​កំពុង​អនុវត្ត​ស្ទីល​អំពើ​ពុករលួយ​តាម​គន្លង របស់លោក ឈួន ហៃ ដែល​សំបូរ​រឿងអាស្រូវ​ពុករលួយ​គាប​ជម្រិត​ធ្វើ​បាបកម្ម និង​អ្នកក្រីក្រ​រហូត​មាន​បាតុកម្ម​នោះ បើ​គេ​ចាំ មិន​ភ្លេច​ទេនោះ ។​

​តាម​ការ​ដកហូត​លោក ឈួន ហៃ ហើយ​ដាក់​លោក ហ៊ុយ សុជាតិ ជំនួស​គ្រាន់តែ​ជា​ការផ្លាស់ប្តូរ​ឱ្យ​ល្អមើល​ប៉ុណ្ណោះ ហើយ​លោក ហ៊ុយ សុជាតិ នឹង​បន្ត​ប្រព្រឹត្ត​អំពើ​ពុក រលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​មិន​ខុស​ពី អ្នក​មុន​នោះទេ ការដកហូត​តំណែង​លោក ឈួន ហៃ គឺ​ដោយសារ​តែ​មន្ត្រី​គយ​រូបនេះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ហួសហេតុ រហូត​ដល់​កម្មករ​អូស រទេះ​ធ្វើបាតុកម្ម​ប្រឆាំង​យ៉ាង​ពេញបន្ទុក និង​មាន​ការ​វាយកម្ទេច​ស្នាក់ការ​ការិយាល័យ​គយ​ក្រុង​ប៉ោយ​ប៉ែត កាលពី​ខែ​ឧសភា កន្លងទៅ​។​

​ដូច​គ្នា​គេ​មិន​រំពឹងទុក​ថា លោក ហ៊ុយ សុជាតិ ប្រហែលជា​មិន​ហ៊ាន​ធ្វើ​បាប​កម្មករ​អូសរ​ទេះ​យ៉ាង​កំរោល​ដូច​អ្វី​ដែល​លោក ឈួន ហៃ ប្រព្រឹត្ត​នា​ពេលកន្លងមក​នោះទេ​។ បើទោះបី​លោក ហ៊ុយ សុជាតិ បន្ត​អាជីព​ពុករលួយ​ពី​លោក ឈួន ហៃ ក៏ដោយ​ក៏​ត្រូវ មាន​ការយោគយល់​ខ្លះៗ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​កម្មករ​អូស​រទេះ ខ្លះ​ផង​។​

​ជាក់ស្តែង​ក្រោយពេល​លោក ហ៊ុយ សុជាតិ ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ជំនួស​លោក ឈួន ហៃ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ភ្លាម រួច​មក​មជ្ឈដ្ឋាន​នានា​បាន​វាយតម្លៃ​ថា​លោក ហ៊ុយ សុជាតិ នឹង​ប្រព្រឹត្ត​អំពើ ពុករលួយ​បន្ត​ពី​លោក ឈួន ហៃ យ៉ាង​ពេញបន្ទុក​ជា​មិន​ខាខ ។ ផ្ទុយទៅវិញ ពិតប្រាកដ​មែន ក្រោយ​ការចូល​កាន់តំណែង​មិនទាន់​បាន​ប៉ុន្មាន​ថ្លៃ​ផង ក៏​ស្រាប់តែ​បែកធ្លាយ​អំពើពុករលួយ ។ ព្រមទាំង​ដោះដូរ​មន្ត្រី​ព្រោងព្រាត​តាម​តែ​ទំនើងចិត្ត​របស់ ហ៊ុយ សុជាតិ ដោយ​មិន​ឆ្លង​យោបល់​ថ្នាក់លើ​ឡើយ ។​

​មន្ត្រី​បង្ហើប​ឱ្យដឹងថា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែត ពួកគេ​តែងតែ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ហើយ​តែង​ឃុបឃិត​បើកដៃ​ឱ្យ ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​ខុសច្បាប់ និង​កែ​បន្លំ​ប្រភេទ​ទំនិញ ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​រាប់សិប​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ជ្រក​ក្រោម ការងារ​ធ្វើ​មាន​បាន​ដែល​ធាតុពិត​គេ​ពិនិត្យ​ទៅលើ​ការរស់នៅ និង​រឿង​អភិរក្ស​ប្រើ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​គេ​នឹង​ដឹង​។​

​ជាងនេះទៅទៀត សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​មេ​គយ​ប្រចាំ​ច្រក ប៉ោយប៉ែ​ត​រួចមក​លោក ហ៊ុយ សុជាតិ បាន​ពង្រឹង​អំណាច​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ឱ្យ​បក្ខពួក​កាន់​ងាយស្រួល បិទបាំង​អំពើ​ពុករលួយ​។ ហើយ​ដែល​បញ្ហា​នេះ​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គយ​មិនគួរ​មើលរំលង​សកម្មភាពរ​បស់​មេ​គយ ហ៊ុយ សុជាតិ នោះទេ ! ។​

​គួររំលឹកថា កន្លងមក​មាន​សេចក្តីរាយការណ៍​ថា អំពើពុករលួយ​របស់​មន្ត្រី​គយ​នៃ​ច្រក​ប៉ោយ​ប៉ែត បាន​ធ្វើ​ឱ្យ​រដ្ឋ​បាត់បង់ ប្រាក់​ចំណូល​ក្នុង​មួយឆ្នាំៗ​រាប់​លាន​ដុល្លារ​។

​អ្វី​ដែល​គេ​វាយតម្លៃ​ទុកជាមុន​អាច​នឹង​ខ្លាច​ទៅ​ជា​ការពិត​ទាំ​ស្រុង ហើយ​ជំហាន ដំបូង​លោក ហ៊ុយ សុជាតិ គឺ​ករណី​ឃុបឃិត​ឱ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ និង​កែ​បន្លំ​ប្រភេទ​ទំនិញ ដើម្បី ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​ដែល​ប្រភព​អះអាងថា បង្ក​ទម្លាយ​ព័ត៌មាន​អាស្រូវ​ទៀត ៕

 

Filed in: ខេត្តបន្ទាយមានជ័យ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 3603 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.