​អភិបាល​ខេត្ត​កំពត ដឹកនាំ​សហការី​ចុះ សួរសុខទុក្ខ​កងទ័ព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​

​ព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ស្រប​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ឈាន​ចូល​មកដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ លោក​ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​គណៈប្រតិភូ​និង​ស​ការី​ចុះសួរសុខទុក្ខ និង​នាំ​ថវិកា​មួយចំនួន ព្រមទាំង​អំណោយ​មក​ជូន​កម្លាំង​យោធា​កងពល​ធំ​លេខ​៣ ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ​។​

​អំណោយ​ដែល​ប្រគល់​ជូន​នា​ឱកាស​នេះ រួមមាន​៖ អង្ករ ៤១​បាវ អំបិលអុីយ៉ូ​ដ ១០​បាវ មី ៥៥​កេស ទឹកត្រី ៨៦​យួរ ទឹក​ស៊ី​អុីវ ៣៩​យួរ ត្រីខ ២២​ឡូ ស្ករស ៥​គីឡូក្រាម ទឹកបរិសុទ្ធ ១៦​កេស និង​៦៥​យួរ ទឹកក្រូច ២៧​កេស  ៥​លីត្រ ព្រម​ទាំង​ថវិកា ៥០​លាន​រៀល​។​

​ក្នុង​កិច្ច​សំណេះសំណាល​សួរសុខទុក្ខ លោក​អភិបាល​ខេត្ត​កំពត​ក៏​សូម​កោតសរសើរ​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ពិសេស​យុទ្ធជន​ឈរជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ហ៊ាន​ពលី ប្តូរជីវិត​ដើម្បី​ការពារ​ទឹកដី​ដោយ​ឥត​ស្តាយស្រណោះ​ហើយ បើ​ពុំ​មាន​ការ​ស្ម័គ្រ​បូជា​ទាំង​កម្លាំងកាយ​ទាំង​កម្លាំងចិត្ត​ពី​បងប្អូន​កងទ័ព​ទាំងអស់​ដែល​កំពុង​ឈរជើង​នៅតាម​ព្រំដែន​នេះ​ទេ នោះ​សមរភូមិ​ក្រោយ​ក៏​មិន​មាន​ឱកាស​ក្នុង​ការអភិវឌ្ឍ​បាន​រីកចម្រើន​គ្រប់​តំបន់ ហើយ​បើ​គ្មាន​កងទ័ព​ជា​យុទ្ធជន​នៅ​សមរភូមិ​មុខ​នោះទេ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ក៏​មិន​បាន​សុខសាន្ត​ដូច​ពេល​នេះ​ដែរ ។ លោក​ក៏​សូម​ជូនពរ​ដល់​កងកម្លាំងប្រដាប់អាវុ​ធ​ទាំងអស់​មាន​កម្លាំង​ព​លំ​មាំមួន ដើម្បី​ទទួល​ភារកិច្ច​ចម្បង​ក្នុងការ ការពារ​បូរណភាព​ទឹកដី អង្គរ​ដ៏​បវរ​នៃ​យើង ៕

 

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 8944 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!