​ស្ត្រី​ម្នាក់​ដែល​ជេរ​ប្រមាថ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់​ឃាត់ខ្លួន​បាន​ហើយ​

​ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​កង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​បាន​ជេរប្រមាថ មាក់​ងាយ និង​ចោទប្រកាន់​គ្មាន​ការ​ពិត ទៅលើ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​យ​ក​ទៅ​សាកសួរ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ​។​

​សូម​ជំរាប​ដែរ​ថា ៖ ស្ត្រី​រូប​នោះ បាន​ប្រើ​គណនី​ហ្វេ​សប៊ុក​ឈ្មោះ​«​ជលស្សៃ​យ​នា នាង​កូនពៅ ស៊ី​អារម្មណ៍​»​ក្នុង​ការសរសេរ​ជេរ ប្រមាថ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​បានដាក់​រូប​សម្តេច​តេជោ ហ៊ុន សែន រួច​សរសេរ​អក្សរ​នៅលើ​ដោយ​ប្រើ​ពាក្យ​អសុរោះ ។​

​សេចក្តីរាយការណ៍​បានឲ្យដឹងថា​៖​នារី​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ​មានឈ្មោះ មឿន លី​ហ​រ័ ភេទ​ស្រី​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​គួរ​បញ្ជាក់ដែរថា ៖ នា​ពេល​កន្លងមក​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ទៅលើ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​មួយចំនួន ដែល​បាន​ជេរប្រមាថ និង​គំរាមកំហែង​ដល់​អាយុជីវិត ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​ចំនួន​។​

​យោងតាម​ប្រសាសន៍​របស់​លោក​អនុសេនីយ៍ឯក សរ សុភ័​ត្រា មេបញ្ជាការ​ស្ដីទី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ៖ ស្ត្រី​ខាងលើ​ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធ​ក្រុង​ប៉ោយប៉ែ​ត​ចាប់​ឃាត់ខ្លួន បញ្ចូនទៅ​កាន់​ទី​បញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​ច្បាប់​រួចរាល់​ហើយ​នា​ល្ងាច​ថ្ងៃនេះ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.