​ឯកឧត្តម​ថុល​សុវណ្ណ​និង​លោកជំទាវ​ឌឹ​ត​ចន្ទ័​សុផា​ព្រមទាំង​បុត្រ​បាន​នាំយក​ចង្ហាន់​និង​ទេយ្យវត្ថុ​ទៅ​វេ​ប្រគេន​ដល់​ព្រះសង្ឃ​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​៩​នៅ​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ​!

ព្រះវិហារ ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរង​កងពល​ធំ​អន្តរាគមន៍​លេខ​៣ និង​លោកជំទាវ ឌឹ​ត ចន្ទ័​សុផា រួម​ទាំង​បុត្រាបុត្រី រួម​ជាមួយ​ពុទ្ធ​បរិស័ទ្ធ​ចំណុះជើងវត្ត បាន​នាំ​យក​ចង្ហាន់ និង​ទេយ្យវត្ថុ ទៅ​វេ​ប្រគេន​ដល់​ព្រះសង្ឃ​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ​(​ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ ស្ថិតក្នុង​ឃុំ​ស្រ​ឯម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ។​

​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណខ័ន្ធ​បុព្វការី​ជន មាន​មាតា​បី​តា ជីដូន​ជីតា​ញាត្តិ​កាទាំង​ប្រាំពីរ​សន្តាន ដែល​បាន​បែក​កាយ​រំលាយខ័ន្ធ​ទៅកាន់​បរ​លោក និង​មួយ​ចំណែក​ទៀត​ឧទ្ទិស​ដល់​ដួង​វិញ្ញាណខ័​ន្ធ​វិរៈ​យុទ្ធជន​យុទ្ធ​នារី ដែល​បាន​លះបង់ នូវ​សាច់​ស្រស​ឈាម​ស្រស់ ដើម្បី​ការពារ បុព្វហេតុ​ជាតិ និង​មាតុភូមិ សូម​ឲ្យ​កុសលផល​បុណ្យ ជួយ​យឹត​យោ ដួង​វិញ្ញាណខ័ន្ធ បុព្វការី​ជន ទាំងអស់​នេះ​ទៅ​កាន់​ឋាន​បរមសុខ​កុំបី​ឃ្លៀន​ឃ្លាត​ឡើយ ។

​នា​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម និង​លោកជំទាវ បានវេ​ប្រគេន នូវ​ស្លា​ដក់​និង​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន​១៨​អង្គ ក្នុង​១​អង្គ​ស្លា​ដក់​១​រួម​ទាំង​បច្ច័យ​២​ម៉ឺន​រៀល ដោយឡែក​ព្រះគ្រូ​ចៅអធិការ​១​អង្គ បច្ច័យ​៤​ម៉ឺន​រៀល​ស្លា​ដក់​១  និង​ចូលរួម​កសាង​នូវ​សមទ្ធិ​ផល​នានា​ក្នុង​វត្ត​បន្ថែម នូវ​បច្ច័យ​ចំនួន​១.២០០.០០០៛(​មួយ​លាន​ពី​សែន​រៀល​) រួមទាំង​សម្ភារៈ និង​ទេយ្យវត្ថុ​មួយចំនួនទៀត ៕
​មាន វណ្ណ​តារា​

 

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 9733 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!