ក្លិប​អ្នកកាសែត​ឯករាជ្យ​នាំយក​អំណោយ​ដល់​ចាស់ជរា និង​លោក ជា ស​ត្រា ចាងហ្វាង​កាសែត​ខ្មែរ​ថ្មី​

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ បាន​ចែក​អំណោយ ជូន​ដល់​ចាស់ជរា ជា​អ្នកកាសែត នា​ឱកាស​បុណ្យ​ភ្ជុំបិណ្យ​នេះ ។​

​នៅ​ស្នាក់ការ​ក្លិប​អ្នកកាសែត​ឯករាជ្យ លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ បាន​ចែក​អំណោយ​ជា​ថវិកា ដល់​អ្នកកាសែត​ចាស់ជរា នូវ​ថវិកា​ចំនួន ១០ ម៉ឺន កាល​ព្រឹក​ថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង ១០ ៖ ៣០​នាទី​ព្រឹក ។​

​បន្ទាប់មក ក្រុមការងារ​ក្លិប​អ្នកកាសែត​ឯករាជ្យ ក៏​បាន​ពាំនាំ​នូវ​អំនោយ ជូន​ដល់ លោក ជា ស​ត្រា ចាងហ្វាង​កាសែត​ខ្មែរ​ថ្មី អាយុ ៨០ ឆ្នាំ ដែល​មាន​ជំងឺ និង​ជរាពាធ នៅ​គេហដ្ឋាន​របស់​លោក នៅ​ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ ។ អំណោយ​ទាំងនោះ រួមមាន ទឹក​សុទ្ធ ៤​កេស ទឹក​ផ្លែឈើ និង​ទឹក​សណ្តែក ២ កេស និង​ថវិកា​មួយចំនួន ។​

​ជានិច្ច​ជា​កាល លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ តែង​ចែករំលែក​នូវ​អំណោយ ជូន​ជន​ចាស់ជរា និង​ជនក្រីក្រ ទោះបីជា​អំណោយ​ទាំងនេះ​តិច​តួចក្តី ប៉ុន្តែ​នេះ​គឺជា​សណ្តាន​ចិត្ត និង​ទឹកចិត្ត មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ ដើម្បី​រួមចំណែក​ដល់​សង្គមជាតិ ៕

 

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!